ក្លាយជាទូតសុទុឆន្ទៈរបស់ផេពភី !

ប្រសិនបើលោកអ្នកធ្លាប់ទស្សនកិច្ចផេពភី ឬត្រូវបានជំរុញទឹកចិត្តដោយសហគមន៍របស់ពួកយើងបន្ទាប់ពីបានឈ្វេងយល់ពីការងាររបស់យើង លោកអ្នកអាចប្រើប្រាស់វិធីមួយចំនួនដែលអាចជួយពង្រីកបេសកកម្មរបស់យើង និងចែករំលែករឿងរ៉ាវរបស់ផេពភី ក្នុងនាមជាទូតសុឆន្ទផេពភី 

 

ទូតសុឆន្ទៈផេពភី ចែករំលែកទៅកាន់ពិភពលោកអំពី ការងាររបស់យើង និងជួយយើងកសាងបណ្ដាញនៃអ្នកជួយការពារ និងអ្នកគាំទ្រ។ ជាធម្មតា អ្នកដែលក្លាយជាទូតសុឆន្ទៈរបស់យើង គឺជាអ្នកមកទស្សនកិច្ចផេពភី ឬជាអ្នកស័្មគ្រចិត្ត ប៉ុន្ដែយើងថែមទាំងធ្លាប់មានអ្នកស័្មគ្រចិត្តធ្វើជាទូតសុឆន្ទៈរបស់យើងដោយគ្រាន់តែបានដឹងពី កិច្ចការដែលយើងបានធ្វើសម្រាប់យុវជនផងដែរ។ ទូតសុឆន្ទៈគឺជាអ្នក ចាត់ចែងព្រឹត្តិការណ៍ ជាអ្នករៃអង្គាសថវិកា ឬផ្សព្វផ្សាយផេពភី លើបណ្ដាញសង្គម។ ក្រុមការងារផ្នែកអភិវឌ្ឍន៍ និងភាពជាដៃគូ ធ្វើការយ៉ាងជិតស្និតជាមួយទូតសុឆន្ទៈ រួមគ្នាដើម្បីរៀបចំយុទ្ធនាការៃអង្គាសថវិកា ឬព្រឹត្តិការណ៍នានា 

ប្រសិនបើលោកអ្នកធ្លាប់ទស្សនកិច្ចផេពភី ឬត្រូវបានជំរុញទឹកចិត្តដោយសហគមន៍របស់ពួកយើងបន្ទាប់ពីបានឈ្វេងយល់ពីការងាររបស់យើង លោកអ្នកអាចប្រើប្រាស់វិធីមួយចំនួនដែលអាចជួយពង្រីកបេសកកម្មរបស់យើង និងចែករំលែករឿងរ៉ាវរបស់ផេពភី ក្នុងនាមជាទូតសុឆន្ទផេពភី 

ទូតសុឆន្ទផេពភី ចែករំលែកទៅកាន់ពិភពលោកអំពី ការងាររបស់យើង និងជួយយើងកសាងបណ្ដាញនៃអ្នកជួយការពារ និងអ្នកគាំទ្រ។ ជាធម្មតា អ្នកដែលក្លាយជាទូសុឆន្ទរបស់យើង គឺជាអ្នកមកទស្សនកិច្ចផេពភី ឬជាអ្នកស័្មគ្រចិត្ត ប៉ុន្ដែយើងថែមទាំងធ្លាប់មានអ្នកស័្មគ្រចិត្តធ្វើជាទូតសុឆន្ទៈរបស់យើងដោយគ្រាន់តែបានដឹងពី កិច្ចការដែលយើងបានធ្វើសម្រាប់យុវជនផងដែរ។ ទូតសុឆន្ទៈគឺជាអ្នក ចាត់ចែងព្រឹត្តិការណ៍ ជាអ្នករៃអង្គាសថវិកា ឬផ្សព្វផ្សាយផេពភី លើបណ្ដាញសង្គម។ ក្រុមការងារផ្នែកអភិវឌ្ឍន៍ និងភាពជាដៃគូ ធ្វើការយ៉ាងជិតស្និតជាមួយទូតសុឆន្ទៈ រួមគ្នាដើម្បីរៀបចំយុទ្ធនាការៃអង្គាសថវិកា ឬព្រឹត្តិការណ៍នានា 

ឧទាហរណ៍សម្រាប់ព្រឹត្តិការណ៍ ឬសកម្មភាពដែលអាចរួមបញ្ចូល ប៉ុន្ដែមិនបានកំណត់តែត្រឹមនេះ នោះទេដូចជា៖  

-> នាទីភាពយន្ដពេលយប់ ដែលផ្ដោតលើប្រវត្ដិសាស្ដ្រ និងវប្បធម៌ប្រទេសកម្ពុជា  

-> អញ្ជើញវាគ្មិន​ពីសហគមន៍របស់ពួកយើង ទៅសាលា ឬក្លឹបប្រជុំរបស់អ្នក 

-> រៀបចំក្លឹបសៀវភៅ ជាមួយមជ្ឈមណ្ឌលអក្សរសាស្ដ្រ ដោយផ្ដោតលើប្រវត្ដិសាស្ដ្រខ្មែរបុរាណ ឬបច្ចុប្បន្ន 

-> ព្រឹត្តិការណ៍ម្អូបអាហារអន្ដរជាតិ ឬការដុតនំលក់ រួមបញ្ចូលអាហារខ្មែរ 

-> ការដាក់ថ្លៃដែលមានបញ្ចូលសិល្បៈគំនូ ដែលគូដោយយុវជនរបស់យើង 

អត្ថប្រយោជន៍ ទូតសុឆន្ទៈរបស់ផេពភី ៖

ក្នុងនាមជា ទូតសុឆន្ទៈរបស់ផេពភី លោកអ្នកទទួលបានបទពិសោធនជាច្រើន​! វានឹងផ្សារភ្ជាប់លោកអ្នកទៅនឹងវប្បធម៌ដ៏ស្រស់បំព្រង ផ្តល់ឱ្យអ្នកនូវអារម្មណ៍ដ៏អស្ចារ្យនៃសមិទ្ធិផលដែលទទួលបាន និងអាចផ្ដល់ឱ្យលោកអ្នកនូវការអភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈ។ ឧទាហរណ៍ ទូតសុឆន្ទៈ នឹងអភិវឌ្ឍជំនាញរៃអង្គាសថវិកា និងជំនាញគ្រប់គ្រងព្រឹត្តិការណ៍ ក្រោមការប្រឹក្សាយោបល់ពី ក្រុមការងាររបស់យើង ដែលអាចយកជំនាញទាំងនេះទៅជាការបង្កើតឱកាសជាជំនាញវិជ្ជាជីវៈលើសពីនេះទៅទៀត ក្រុមការងារអភិវឌ្ឍ និងភាពជាដៃគូ រីករាយក្នុងការផ្ដល់ជូនលោកអ្នក នូវលិខិតបញ្ជាក់ តាមការស្នើសុំ/តាមតែអាចធ្វើទៅបាន!  

Ambassador Testimonials:

ប្រសិនបើលោកអ្នកចាប់អារម្មណ៍ ចង់ក្លាយជាទូតសុឆន្ទៈរបស់ផេពភី ឬចង់រៀបចំព្រឹត្តិការណ៍ណាមួយ តំណាងផេពភី ហើយចង់បានជាគំនិតមួយចំនួន សូមទាក់ទងមកកាន់យើងតាមរយៈអ៊ីម៉ែល contact@pepyempoweringyouth.org  

PEPY Ambassador Files