PEPY Empowering Youth
យើងជានរណា
អង្គការលើកកម្ពស់យុវជន ជាអង្គការក្នុងស្រុក និងមិនរកប្រាក់ចំណេញ ផ្ដល់នូវការបណ្ដុះបណ្ដាល ជំនាញវិជ្ជាជីវៈ ទៅដល់យុវជនដែលមកពីតំបន់ដាច់ស្រយាល ក្នុងខេត្តសៀមរាប នៃប្រទេសកម្ពុជា។ យើងធ្វើការជាក្រុមដែលដឹកនាំដោយ ប្រជាជនកម្ពុជា ដើម្បីជួយដល់យុវជន អាចស្វែងរកក្ដីស្រមៃរបស់ខ្លួន និងឈានទៅរកភាពជោគជ័យ ។ ចាប់ផ្ដើមពីកម្រិតវិទ្យាល័យ កម្មវិធីរបស់យើងផ្ដល់ការគាំទ្រដល់យុវជននូវធនធាន បណ្ដាញ ព្រមទាំងធនធានទៅកាន់ភាពជោគជ័យទាំងក្នុងសាលា និងឆ្ពោះទៅកាន់ជំនាញវិជ្ជាជីវៈដែលជាជម្រើសរបស់ពួកគេ។
អនាគតមួយដែលយុវជនកម្ពុជាទាំងអស់មានសមត្ថភាពបង្កើតអាជីព ដើម្បីឱ្យគុណភាពជីវិតប្រសើរឡើង ។
ផ្សារភ្ជាប់យុវជនកម្ពុជាជាមួយជំនាញ ឱកាស និងការលើកទឹកចិត្តដើម្បីសម្រេចបាននូវសក្ដានុពលរបស់ពួកគេ។
តម្លាភាព សហការ
គណនេយ្យភាព រៀនសូត្រ និងចែករំលែក
កម្មវិធីរបស់យើងមានដូចជា
កម្មវិធីគ្រប់គ្រងក្ដីប្រាថ្នា
វគ្គបណ្ដុះបណ្ដាលប្រចាំសប្ដាហ៍បានអនុវត្តតាមវិទ្យាល័យគោលដៅ បណ្ដុះបណ្ដាលដោយគ្រូបង្គោលក្នុងវិទ្យាល័យគោលដៅផ្ទាល់នូវមេរៀនសំខាន់ៗដូចជា ការកំណត់គោលដៅ ការប្រឹក្សាយោបល់ និងការបង្កើតទំនាក់ទំនងថ្មីៗសម្រាប់សិស្សានុសិស្សតាមតំបន់ជនបទ ។
កម្មវិធីអាហារូបករណ៍សម្រាប់ថ្នាក់ឧត្ដមសិក្សា
ការផ្តល់ជូនថ្លៃសិក្សា ការថែទាំសុខភាព ការប្រឹក្សាយោបល់ ប្រាក់ឧបត្ថម្ភសម្រាប់ការរស់នៅ និងការបណ្តុះបណ្តាលដល់យុវជនជនបទដែលជួបការលំបាក ប៉ុន្តែមានបំណងចង់រៀនថ្នាក់ឧត្តមសិក្សា។
កម្មវិធីមជ្ឈមណ្ឌលបណ្ដុះបណ្ដាល
កម្មវិធីពេញមួយឆ្នាំដែលមានការបណ្តុះបណ្តាលលើភាសាអង់គ្លេស ព័ត៌មានវិទ្យា និងសារគមនាគមន៍ (ICT) និងជំនាញទន់ សម្រាប់យុវជនដើម្បីបង្កើនភាពជោគជ័យនៅក្នុងទីផ្សារការងារបច្ចុប្បន្ន។
កម្មវិធីយុវជនច្នៃប្រឌិត និងបណ្ដុះគំនិតអាជីវកម្ម
វគ្គសិក្សាស្វែងយល់អំពីជំនាញទន់ និងបច្ចេកវិទ្យា ដើម្បីត្រៀមខ្លួនជាសហគ្រិន បង្កើតសហគ្រាសសង្គម ឬកសាងភាពរឹងមាំ និងស្ថិរភាពក្នុងទីកន្លែងធ្វើការរបស់ខ្លួន។
កម្មវិធីគ្រប់គ្រងក្ដីប្រាថ្នា
វគ្គបណ្ដុះបណ្ដាលប្រចាំសប្ដាហ៍បានអនុវត្តតាមវិទ្យាល័យគោលដៅ បណ្ដុះបណ្ដាលដោយគ្រូបង្គោលក្នុងវិទ្យាល័យគោលដៅផ្ទាល់នូវមេរៀនសំខាន់ៗដូចជា ការកំណត់គោលដៅ ការប្រឹក្សាយោបល់ និងការបង្កើតទំនាក់ទំនងថ្មីៗសម្រាប់សិស្សានុសិស្សតាមតំបន់ជនបទ ។
កម្មវិធីមជ្ឈបណ្ឌលបណ្ដុះបណ្ដាល
កម្មវិធីពេញមួយឆ្នាំដែលមានការបណ្តុះបណ្តាលលើភាសាអង់គ្លេស ព័ត៌មានវិទ្យា និងសារគមនាគមន៍ (ICT) និងជំនាញទន់ សម្រាប់យុវជនដើម្បីបង្កើនភាពជោគជ័យនៅក្នុងទីផ្សារការងារបច្ចុប្បន្ន។
កម្មវិធីអាហារូបករណ៍សម្រាប់ថ្នាក់ឧត្ដមសិក្សា
ការផ្តល់ជូនថ្លៃសិក្សា ការថែទាំសុខភាព ការប្រឹក្សាយោបល់ ប្រាក់ឧបត្ថម្ភសម្រាប់ការរស់នៅ និងការបណ្តុះបណ្តាលដល់យុវជនជនបទដែលជួបការលំបាក ប៉ុន្តែមានបំណងចង់រៀនថ្នាក់
ឧត្តមសិក្សា។
កម្មវិធីយុវជនច្នៃប្រឌិត និងបណ្ដុះគំនិតអាជីវកម្ម
វគ្គសិក្សាស្វែងយល់អំពីជំនាញទន់ និងបច្ចេកវិទ្យា ដើម្បីត្រៀមខ្លួនជាសហគ្រិន បង្កើតសហគ្រាសសង្គម ឬកសាងភាពរឹងមាំ និងស្ថិរភាពក្នុងទីកន្លែងធ្វើការរបស់ខ្លួន។
+យុវជនដែលទទួលបានការគាំទ្រតាំងពីឆ្នាំ ២០១២
+សិស្សអាហារូបករណ៍តាំងពីឆ្នាំ២០១២
+សហគមន៍ជនបទដែលទទួលបានការគាំទ្រ
+អាជីវកម្មត្រូវបានដាក់ដំណើរការ
«ខ្ញុំមានកិត្តិយសដែលបានចូលរួមព្រិត្តិការណ៍ STEM នៅទីក្រុងភ្នំពេញក្នុងនាមជាសិស្សអាហារូបករណ៍។ វាពិតជាបានផ្ដល់អត្ថប្រយោជន៍ជាច្រើនក្នុងការរៀនសូត្រអំពី ឱកាសអាហារូបករណ៍ដទៃទៀត ហើយបានឃើញយុវជនដទៃទៀតអនុវត្តគម្រោងដ៏អស្ចារ្យដោយផ្ទាល់។ សកម្មភាពដែលខ្ញុំពេញចិត្តជាងគេនៅផេពភីគឺ កម្មវិធីផ្លាស់ប្ដូរបទពិសោធន៍ជាមួយសិស្សមកពីក្រៅប្រទេស ដែលជាកម្មវិធីគួឱ្យចង់ចូលរួម និងជួយបង្កើនចំណេះដឹង។ ការត្រៀមខ្លួនជាស្រេចពិតជាមានសារៈសំខាន់ណាស់ សម្រាប់នរណាម្នាក់ក្នុងការរៀបចំខ្លួនក្នុងការកំណត់គោលដៅក្នុងជីវិតរបស់ពួកគេ។ ផេពភី បានជួយបង្រៀនខ្ញុំនូវជំនាញដែលមានសារៈសំខាន់ ត្រៀមខ្លួនសម្រាប់ចូលរៀនសាកលវិទ្យាល័យ ហើយជុំរុញទឹកចិត្តខ្ញុំឱ្យដើរតាមក្ដីស្រមៃរបស់ខ្ញុំ។ ប្រសិនជាលោកអ្នកចង់ត្រៀមខ្លួនសម្រាប់ភាពជោគជ័យទាំងការសិក្សា និងជីវិតរបស់អ្នក ផេពភីជាជម្រើសដ៏ត្រឹមត្រូវសម្រាប់អ្នក។»
ការចូលរួមចំណែក
ស្ម័គ្រចិត្តជាមួយយើងដោយផ្ទាល់ ឬពីចម្ងាយ
ចូលរួមជាមួយកម្មវិធីរបស់យើង ឬដាក់ពាក្យជាអ្នកស្ម័គ្រចិត្ត និងទទួលបានបទពិសោធន៍ពពេញដោយវិជ្ជាជីវៈ។
ក្លាយជាទូតសុឆន្ទៈរបស់ផេពភី
សូមគាំទ្រយុវជនខ្មែរតាមរយៈការចូលរួម ឬរៀបចំព្រឹតិ្តការណ៍ដើម្បីផ្សព្វផ្សាយអំពីផេពភី ឬរៃអង្គាសថវិកាឱ្យផេពភី!
សូមពិនិត្យមើលការចុះទស្សនកិច្ចមកកាន់ផេពភី!
យើងស្វាគមន៍ជានិច្ច ចំពោះក្រុមនិស្សិត និងការចុះទស្សនកិច្ចការិយាល័យកណ្ដាល ដើម្បីពង្រឹងការផ្លាស់ប្ដូរបទពិសោធន៍របស់យើង។
កញ្ចប់ឧបត្ថម្ភខាងសាជីវកម្ម
ធ្វើការវិនិយោគលើសង្គម ដែលនឹងផ្តល់ផលប្រយោជន៍ដល់ទាំងអាជីវកម្មរបស់អ្នក និងសហគមន៍កម្ពុជា!

ចូលរួមព្រឹត្តិការណ៍ថ្មីៗរបស់ផេពភី
សូមពិនិត្យមើលកាលបរិច្ឆេទនៃព្រឹត្តិការណ៍របស់យើង និងចុះឈ្មោះ ឬក៏ទាក់ទងមកកាន់យើងផ្ទាល់ដើម្បីឈ្វេងយល់ពីព្រឹត្តិការណ៍បន្ថែមទៀត!
ចុះឈ្មោះដើម្បីទទួលបានព្រឹត្តិបត្រ
ទទួលដំណឹងថ្មីៗ ពីការធ្វើបច្ចុប្បន្នភាព និងរឿងរ៉ាវពីក្រុមការងារផេពភី និងសហគមន៍របស់យើង។

ព័ត៌មានថ្មីៗ
អង្គការដៃគូ និងម្ចាស់ឧបត្ថម្ភ
ពានរង្វាន់ និងការទទួលស្គាល់
ផេពភីបានទទួលការទទួលស្គាល់ជាអង្គការដែលមាន អភិបាលកិច្ច និងការប្រតិបត្តិប្រកបដោយវិជ្ជាជីវៈនៅឆ្នាំ២០១៨ លើគណនេយ្យភាព តម្លាភាព និងភាពស្មោះត្រង់របស់យើងចំពោះម្ចាស់ជំនួយ សហគមន៍ យុវជន និងបុគ្គលិករបស់ផេពភី។ វិញ្ញាបនបត្ររបស់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលរបស់យើង ត្រូវបានទទួលស្គាល់ជាផ្លូវការដោយរាជរដ្ឋាភិបាល តាំងពីឆ្នាំ ២០១៩។ សិស្សានុសិស្សដែលបានបញ្ចប់ កម្មវិធីសិក្សាពីមជ្ឈមណ្ឌលបណ្ដុះបណ្ដាលអាចប្រើប្រាស់វិញ្ញាបនបត្រនេះ ជាភស្តុតាងនៃជំនាញរឹង និង ជំនាញ ទន់ ដែលទទួលបានបន្ទាប់ពីការបញ្ចប់ការសិក្សាពេញមួយឆ្នាំ។
នៅឆ្នាំ ២០២០ ផេពភីត្រូវបានបញ្ចូលជាផ្លូវការទៅក្នុងបណ្តាញ 3PC’s Child Safe Alliance ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងដើម្បីធានាថាយុវជនស្ថិតក្នុងបរិយាកាសដែលមានការគាំទ្រ និងសុវត្ថិភាព ទាំងនៅក្នុង និងក្រៅកម្មវិធីរបស់យើង។ យើងក៏បានពង្រីក និងពង្រឹងការប្តេជ្ញាចិត្តរបស់យើងចំពោះគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ (SDGs) នៅក្នុងកម្មវិធីសិក្សា ដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស្ទីកដល់កម្រិតសូន្យ។