គំនិតផ្តួចផ្តើមថ្មី

គម្រោងកុំព្យូទ័រអនាគតប្រសើរ និងបណ្ណាល័យ

គំនិតផ្តួចផ្តើមថ្មីដំបូងរបស់យើង គឺគម្រោងកុំព្យូទ័រអនាគតប្រសើរ និងបណ្ណាល័យ។ បន្ទប់កុំព្យូទ័រ      និងបណ្ណាល័យ របស់យើងបានអនុញ្ញាតឱ្យយុវជនជួលកុំព្យូទ័រយួរដៃ ទូរស័ព្ទដៃ Hard Drive និងឧបករណ៍បច្ចេកវិទ្យាផ្សេងៗបន្ថែមទៀត ដោយមានការបង់ថ្លៃសេវាតិចតួចប៉ុណ្ណោះ។ នៅពេលរីករាលដាលនៃជំងឺកូវីដ-១៩ យើងបានចាប់ផ្តើមគម្រោងកុំព្យូទ័រអនាគតប្រសើរ និងបណ្ណាល័យដើម្បីផ្តល់ឱ្យយុវជនផេពភី អាចចូលទៅប្រើប្រាស់បច្ចេកវិទ្យា សម្រាប់ការងារ និងការសិក្សារបស់ពួកគេ។ មុនមានបន្ទប់គម្រោងកុំព្យូទ័រអនាគតប្រសើរ និងបណ្ណាល័យ យុវជនរបស់យើង មានលទ្ធភាពប្រើប្រាស់កុំព្យូទ័រតែក្នុងពេលរៀនប៉ុណ្ណោះ វាបានបង្កជាភាពរាំងស្ទះដល់សមត្ថភាពរបស់យុវជន ក្នុងការបង្កើនជំនាញបច្ចេកវិទ្យារបស់ពួកគេ។

ក្នុងអំឡុងពេលបិទខ្ទប់ បញ្ហានេះបានក្លាយជាអាទិភាពសម្រាប់អង្គការរបស់យើង។ សម្រាប់សិស្សចាប់ផ្តើមដំបូង ពួកគេមានការលំបាកក្នុងការចូលរួម និងចូលរៀនក្នុងថ្នាក់របស់ពួកគេនៅផេពភី និងនៅសាលារៀន។ ពួកគេថែមទាំង ត្រូវបំពេញកិច្ចការសាលានៅផ្ទះ តាមរយៈទូរស័ព្ទរបស់ពួកគេ។ យើងបានដឹងថា យើងត្រូវដោះស្រាយបញ្ហានេះឱ្យឆាប់រហ័ស ហើយយើងក៏បានបើកគម្រោងកុំព្យូទ័រអនាគតប្រសើរ និងបណ្ណាល័យនៅចុងឆ្នាំ២០២០។

បច្ចុប្បន្ននេះគម្រោងកុំព្យូទ័រអនាគតប្រសើរ និងបណ្ណាល័យ បានអនុញ្ញាតឱ្យយុវជនមានជំនាញបច្ចេកវិទ្យាច្រើនជាងយើងអាចរំពឹងទុកទៅទៀត! អតីតសិស្ស និងសិស្សអាហារូបករណ៍បច្ចុប្បន្នបានធ្វើការស្រាវជ្រាវ ប្រើប្រាស់បច្ចេកវិទ្យាដើម្បីផ្សព្វផ្សាយអាជីវកម្មរបស់ពួកគេ បង្រៀនតាមអ៊ីនធឺណិត និងរៀនពីរបៀបបង្កើតកូដផងដែរ! ជាលទ្ធផលយើង បានបង្កើតកម្មវិធីសិក្សាផ្នែកបច្ចេកវិទ្យា ព័ត៌មានវិទ្យា ដ៏ រឹងមាំ និងបានបង្កើតក្លឹបសរសេរកូដ ដើម្បីផ្លាស់ប្តូរគំនិត និងរៀបចំកិច្ចប្រជុំសមាជិកក្រុមក្លឹបបង្កើតកូដ។

បច្ចុប្បន្ននេះយើងកំពុងស្វែងរកការបរិច្ចាគជាសម្ភារៈ និងរៃអង្គាសថវិកា ដើម្បីទទួលបាន កុំព្យូទ័រមួយទឹក និងកុំព្យូទ័រថ្មី ដើម្បីបំពេញតម្រូវការរបស់សហគមន៍របស់យើង! ប្រសិនបើលោកអ្នកអាចជួយយើងបាន សូមទាក់ទងមកយើង!

ពិព័រណ៍សហគ្រិនអ្នកច្នៃប្រតិដ្ឋសៀមរាប

នៅខែកក្កដាឆ្នាំ ២០២២ ក្រុមការងារយុវជនច្នៃប្រឌិត និងបណ្ដុះគំនិតអាជីវកម្ម របស់យើងបានដឹកនាំការតាំងពិព័រណ៍លើកដំបូងសម្រាប់សហគ្រិនអ្នកសៀមរាប។ គោលបំណងនៃការតាំងពិព័រណ៍ គឺដើម្បីផ្តល់ឱកាសដល់សហគ្រិនដែលមានចំណាប់អារម្មណ៍ក្នុងការបង្ហាញសេវាកម្ម ឬផលិតផលរបស់ពួកគេ ដើម្បីទទួលបានការឆ្លើយតបដ៏មានតម្លៃ។ ដើម្បីអាចផ្ដល់ឪកាសនេះដល់សហគ្រិនឱ្យបានច្រើនជាងមុន តាមដែលអាចធ្វើទៅបាន យើងបានធ្វើការសហការរៀបចំជាមួយកម្មវិធីបណ្ដុះគំនិតអាជីវកម្មសកម្មទាំងអស់នៅក្នុងតំបន់។ បន្ទាប់ពីការតាំងពិព័រណ៍នីមួយៗ ទិន្នន័យដែលប្រមូលបាននឹងជួយដល់សហគ្រិនក្នុងការសម្រេចចិត្តយ៉ាងមានប្រសិទ្ធភាពលើអាជីវកម្មរបស់ពួកគេ និងវិធីបំពេញតម្រូវការអតិថិជនរបស់ពួកគេ។

ក្រៅពីការតាំងពិព័រណ៍ យើងក៏មានការប្រគុំតន្ដ្រីពីតន្ដ្រីករ និងការសំដែងសិល្បៈ កិច្ចសន្ទនា និងស្ដង់សហគ្រិនលក់ម្ហូបអាហារចូលរួមផងដែរ ដែលបានធ្វើឱ្យទាក់ទាញដល់ទស្សនិកជនជាច្រើនមកចូលរួម។

ពិព័រណ៍សហគ្រិនអ្នកច្នៃប្រតិដ្ឋសៀមរាបលើកដំបូងបានទាក់ទាញទស្សនិកជនជាង ៧០០នាក់ និងលើកទីពីរបានជាង៧៥០នាក់!

ក្រុមការងារផេពភី និងដៃគូគម្រោងបណ្ដុះគំនិតអាជីវកម្មបានរំពឹងថា ព្រឹត្តិការណ៍នេះនឹងនូវតែបន្តកើតមានឡើងក្នុងទំហំធំជាងមុន។ យើងពិតជាមានចិត្តសប្បាយរីករាយណាស់ដែលព្រឹត្តិការណ៍នេះប្រព្រឹត្តិទៅដោយជោគជ័យ! នៅពេលអនាគត យើងមានគម្រោងឱ្យសហគ្រិនជាច្រើនចូលរួមក្នុងពិព័រណ៍នេះ ដើម្បីបង្ហាញខ្លួនដល់អតិថិជនមានសក្តានុពលជាច្រើន និងកសាងអាជីវកម្មរបស់ពួកគេឱ្យកាន់តែប្រសើរជាងមុន។

គម្រោងបន្ទប់កុំព្យូទ័រ សម្រាប់សហគមន៍របស់ផេពភី

ដើម្បីផ្តល់ធនធាន និងសេវាកម្មដល់សហគ្រិនទាំងអស់ យើងបានបើកបន្ទប់កុំព្យូទ័រ សម្រាប់សហគមន៍របស់ផេពភីនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ។ បច្ចុប្បន្ននេះ មានការប្រើប្រាស់បច្ចេកវិទ្យាយ៉ាងតិចតួច នៅក្នុងទីក្រុងរបស់យើង។ សាលារៀន និងបណ្ណាល័យរបស់យើង មិនមានធនធាន គ្រប់គ្រាន់ដើម្បី គាំទ្រ ការសិក្សារបស់យុវជន និងការអភិវឌ្ឍន៍វិជ្ជាជីវៈរបស់ពួកគេនូវឡើយទេ ។ នៅក្នុងបន្ទប់កុំព្យូទ័រ សម្រាប់សហគមន៍យើង យើងផ្តល់នូវកុំព្យូទ័រយួរដៃ ដែលមានគុណភាពខ្ពស់ ដែលមានបំពាក់ដោយវគ្គសិក្សាតាមអ៊ីនធឺណិត និងធនធាននៃការរៀន (រួមទាំង វគ្គសិក្សាការណែនាំពីអាជីវកម្មជាភាសាខ្មែរ របស់យើងនៅលើប្រព័ន្ធ MOBI របស់សាកលវិទ្យាល័យ Santa Clara) កញ្ចប់ឧបករណ៍ពីសាលារៀនអភិវឌ្ឍន៍ជំនាញ អ៊ីនធឺណិតដែលអាចទុកចិត្តបាន ដូចជាកន្លែងធ្វើការ និងកន្លែងសម្រាប់ប្រជុំ។

កន្លែងនេះមានទីតាំងស្ថិតនៅ ការិយាល័យ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ព្រូដិនសលកម្ពុជាប្រចាំខេត្តសៀមរាប។។ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ព្រូដិនសលបានផ្តល់នូវមជ្ឈមណ្ឌលមួយសម្រាប់សហគ្រិនដើម្បីភ្ជាប់ជាមួយអ្នកអ្នកជ្រើសរើសការងារដែលមានសក្តានុពល អ្នកចាប់ផ្ដើមអាជីវកម្មដំបូង និងអ្នកវិនិយោគអាជីវកម្ម។ យើងបានផ្តោតលើការអភិវឌ្ឍបរិយាកាសគាំទ្រ ដើម្បីឱ្យអ្នកប្រើប្រាស់បន្ទប់កុំព្យូទ័រ សម្រាប់សហគមន៍ទាំងអស់ទទួលបានការលើកទឹកចិត្ត និងមានអំណាចក្នុងការបន្តដំណើរការងាររបស់ពួកគេ។ យើងមានគោលដៅថា បន្ទប់កុំព្យូទ័រ សម្រាប់សហគមន៍មានសមាជិកយ៉ាងហោចណាស់ ៣៥០ នាក់ក្នុងឆ្នាំសាកល្បងដំបូង ។ ដោយសារតែធនធានបុគ្គលិករបស់យើងមានកម្រិត ហើយជំនួសឱ្យវគ្គបណ្តុះបណ្តាល និងព្រឹត្តិការណ៍យើងបច្ចុប្បន្នដំណើរការបន្ទប់កុំព្យូទ័រ សម្រាប់សហគមន៍ចាប់ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ ចន្លោះពីម៉ោង ៨ ព្រឹក ដល់ម៉ោង៥ ល្ងាច។  យើងសង្ឃឹមថានឹងពន្យាពេលដល់ម៉ោងល្ងាច ដើម្បី បំពេញតម្រូវ ការរបស់សមាជិកសហគមន៍ ឱ្យបានល្អបំផុត នៅពេលដែលយើង ទទួលបានធនធាន បន្ថែមសម្រាប់ជួលអ្នកហាត់ការ និង សមាជិកក្រុមណាមួយបន្ថែម។ សូមអញ្ជើញមកទស្សនាបន្ទប់កុំព្យូទ័រសម្រាប់សហគមន៍ ឬចូលរួមក្នុងព្រឹត្តិការណ៍ណាមួយខាងមុខ!