តំបន់គោលដៅ

Where we work map

ហេតុអ្វីបានជាយើងធ្វើការក្នុងស្រុកទាំងនេះ?

បច្ចុប្បន្នផេពភីកំពុងប្រតិបត្តិការណ៍ក្នុងស្រុកចំនួន ៦ មានដូចជា ក្រុងសៀមរាប ស្រុកក្រឡាញ់ ស្រុក ស្រីស្នំ ស្រុកវ៉ារិន ស្រុកតាំងគោក និងស្រុកកំពង់លែង។ កាពីចាប់ផ្តើមដំបូង យើងមិនបានប្រតិបត្តិការលើស្រុកទាំងនេះដូច្នេះទេ។ ស្ថាបនិករបស់យើង ដែលបានមកប្រទេសកម្ពុជា ដើម្បីគាំទ្រការអភិវឌ្ឍន៍ការអប់រំនៅកម្ពុជា បានចាប់ផ្ដើដោយការសាងសង់សាលានៅស្រុកក្រឡាញ់។ នៅទីបំផុត អង្គភាពនេះត្រូវបានដំណើរការពេញផ្ទៃប្រទេស បន្ទាប់ពីបានក្លាយជាអង្គការក្នុងស្រុក ហើយផ្ដោតសំខាន់ទៅលើ ការគាំទ្រការអភិវឌ្ឍន៍យុវជន  តាមសហគមន៍គោលដៅរបស់យើងបានក្លាយជាយុទ្ធសាស្រ្តចម្បងៗថែមទៀត។ ដោយសារការមានប្រវត្ដិសាស្ដ្រ និងទំនាក់ទំនង ដ៏រឹងមាំជាមួយស្រុកក្រឡាញ់ យើងបានជ្រើសយកទីតាំងដ៏ល្អមួយនេះក្នុងការដំណើរការកម្មវិធីរបស់យើងរហូតដល់បច្ចុប្បន្ន 

កម្មវិធីអប់រំតាមសហគមន៍របស់យើង មានដូចជា គម្រោងគ្រប់គ្រងក្ដីប្រាថ្នា និងគម្រោងអាហារូបករណ៍សម្រាប់ថ្នាក់ឧត្ដមសិក្សា មានវត្ដមានក្នុងស្រុកស្រីស្នំចាប់ពីឆ្នាំ ២០១៧ ដល់ឆ្នាំ២០២១។ យើងបានដកគម្រោងចេញពីទីនោះដោយ ផ្តោតលើសាលាគោលដៅថ្មី ដែលមានតម្រូវការការគាំទ្រពីយើងយើងបានផ្ដល់អាហារូបករណ ដល់សិស្សដែលជាប់អាហារូបករណ៍មកពីស្រុកស្រីស្នំរហូតដល់ឆ្នាំ ២០២១ ដូច្នេះយើងនឹងបន្ដជួយពួកគេរហូតដល់ពួកគាត់បានបញ្ចប់ការសិក្សា 

បន្ទាប់ពីពង្រឹងដៃគូកម្មវិធីអប់រំតាមសហគមន៍ យើងបានពង្រីកកម្មវិធីរបស់យើងទៅកាន់ស្រុកវ៉ារិន ក្នុងឆ្នាំ ២០១៩ស្រុកវ៉ារិនត្រូវបានជ្រើសរើស ដោយផ្ដោតទៅលើការស្រាវជ្រាវ តាមតំបន់ដូចជា៖  

-> ការទទួលស្គាល់ពីសាលាដៃគូ និងសហគមន៍ដែលមានសក្ដានុពលដល់កម្មវិធី 

-> ស្ថិតិប្រៀបធៀបរវាង សិស្សបង់បង់ការសិក្សា និងសិស្សបន្ដការសិក្សាថ្នាក់ឧត្តមសិក្សា 

-> សមត្ថភាពរបស់យើងក្នុងការ បង្កើនការគាំទ្រពីរដ្ឋាភិបាលក្នុងតំបន់ 

តាមរយៈការធ្វើតាមជំហានដ៏សំខាន់មួយនេះ យើងអាចធ្វើអោយប្រាកដថា យើងបានផ្សារភ្ជាប់ជាមួយដៃគូក្នុងសហគមន៍ ដែលមានអ្នកដឹកនាំក្នុងតំបន់ជួយគាំទ្រដល់យើងការគាំទ្រនេះធ្វើការឱ្យកម្មវិធី សិក្សាកាន់តែជោគជ័យ​ និងមាននិរន្ដន៍ភាព​!  

បន្ថែមពីនេះទៅទៀត យើងក៏ផ្ដល់អាហារូបករណ៍ដល់សិស្សានុសិស្ស នៅក្នុងស្រុក តាំងគោក និងស្រុកកំពង់លែងផងដែរ។ យើងបានធ្វើការជាមួយ អង្គការឆ្ពោះទៅមុខ តាមរយៈមូលនិធិ iHerb Charitable ដើម្បផ្ដល់ឱកាស​ដល់យុវជនបានទទួលការអប់រំថ្នាក់ឧត្តមសិក្សា 

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលផេពភី គឺស្ថិតនៅក្នុងក្រុងសៀមរាប ហើយមជ្ឈមណ្ឌលនេះបានជួយគាំទ្រយុវជនហូតដល់ ៦០នាក់ក្នុងមួយឆ្នាំៗ ដែលមាននិស្សិតអាហារូបករណ៍ឆ្នាំទី១ និងសិស្សានុសិស្សមកពីតំបន់ជនបទផ្សេងទៀត។ យើងផ្ដល់ជូនយុវជនយើង​នូវ ការបណ្ដុះបណ្ដាល និងការអភិវឌ្ឍន៍ជំនាញរឹង និងជំនាញទន់ រយៈពេលមួយឆ្នាំតាមរយៈកម្មវិធីសិក្សារបស់យើង យើងបានធ្វើឱ្យប្រាកដថា យុវជនដែលបានបញ្ចប់ការសិក្សា បានត្រៀមខ្លួនជាស្រេច ក្នុងការរៀបចំខ្លួន បន្ទាប់ពីបានបញ្ចប់ការសិក្សាពេញមួយឆ្នាំពីកម្មវិធីរបស់យើង 

កម្មវិធីចុងក្រោយ កម្មវិធីយុវជនច្នៃប្រឌិត និងបណ្ដុះគំនិតអាជីវកម្មរបស់យើង  ដែលទីតាំងការិយាល័យស្ថិតនៅកណ្ដាលក្រុងសៀមរាប។ កម្មវិធីនេះបានផ្ដល់នូវការបណ្ដុះបណ្ដាល យ៉ាងលម្អិតដល់សហគ្រិនវ័យក្មេងក្នុងការអភិវឌ្ឍន៍ និងការប្រតិបត្តិគំនិតអាជីវកម្មរបស់ពួកគេក្រុមការងាររបស់យើងក៏មានបណ្ណាល័យសម្រាប់យុវជនចូលអាន ផ្ដល់ឳកាសធ្វើការតាំងពិព័រណ៍អាជីវកម្ម និងកន្លែងសម្រាប់ធ្វើការរួមក្រុមផងដែរ 

ហេតុអ្វីយើងធ្វើទៅលើការអប់រំ?

លោកអ្នកបានស្គាល់ប្រទេសកម្ពុជា ដោយសាររបបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលជាសម័យកាលដ៏់គួរឱ្យភ័យខ្លាចបានកើតឡើងចាប់តាំងពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩។ មនុស្សជាង ១.៥លាននាក់ត្រូវបានសម្លាប់ ឬស្លាប់ពីការធ្វើការលើសកម្លាំង និងស្លាប់ដោយការអត់ឃ្លានដោយសារអ្នកដែលមានការអប់រំខ្ពស់ត្រូវបានកំណត់ជាក្រុមគោលដៅ ហេតុដូចនេះហើយទើបប្រទេសកម្ពុជាជួបប្រទះបញ្ហា កង្វះគ្រូជំនាញ ដែលមានជំនាញបង្រៀនវិជ្ជាជីវៈ 

បច្ចុប្បន្ន ខេត្តសៀមរាបជាខេត្តមួយ ដែលស្ថិតក្នុងចំណោមខេត្តដែលទទួលបានការអប់រំទាបតួលេខនេះបូករួមបញ្ចូលទាំង ធម្យមភាគនៃអត្រាទិន្នន័យសិស្ស សមាមាត្រអ្នកអប់រំសិស្ស និងអត្រាសិស្សបញ្ចប់ការសិក្សាកម្រិតទុតិយភូមិ។ ខេត្តសៀមរាបមានអត្រាការអប់រំទាបបណ្ដាលមកពីកត្តាច្រើនយ៉ាង 

កត្តាទី១ ស្ទើតែគ្រប់ក្រុមគ្រួសារទាំងអស់ រស់នៅក្នុងតំបន់ដាច់ស្រយាល ហើយពឹងផ្អែកលើវិស័យកសិកម្មដើម្បីរជីវភាពប្រចាំថ្ងៃ។ ពួកគេមិនបានគិតពីសារៈសំខាន់ នៃការឱ្យកូនរបស់ពួកគេបន្ដការសិក្សាឡើយ។ មួយវិញទៀត គ្រួសាររបស់ពួកគេភាគច្រើនមិនបានផ្ដល់តម្លៃដល់ការអប់រំ ព្រោះពួកគេមិនបានយល់ដឹងពីអត្ថប្រយោជន៍នៃការអប់រំទេ។ ប្រជាជនកម្ពុជាភាគច្រើន សូម្បីតែក្មេងអាយុ ១២ឆ្នាំក៏ចំណាកស្រុកខុសច្បាប់ ទៅធ្វើការនៅប្រទេសថៃ ដើម្បីស្វែងរកការងារធ្វើផងដែរ។ ជាលទ្ធផល ប្រាក់ចំណូលដែលទទួលបាន មានកម្រិតទាប ហើយវដ្តនៃភាពក្រីក្រក៏នៅតែបន្ត។ ហេតុផលនេះហើយបាននាំឱ្យខេត្តសៀមរាបជាខេត្តក្នុងចំណោមខេត្តដែលក្រជាងគេ បើទោះបីជាខេត្តនេះមានការរីកចម្រើនខាងវិស័យទេសចរណ៍ខ្លាំងក៏ដោយ 

ផែនការយុទ្ធសាស្ដ្រ និងគំនិតផ្ដួចផ្ដើម និងការអភិវឌ្ឍន៍ ព្រមទាំងការបង្កើនសុវត្ថិភាពសហគមន៍ និងបំបែកវដ្ដនៃភាពក្រីក្រ! យើងផ្ដោតលើ៖  

-> ធ្វើការជាមួយគ្រូក្នុងតំបន់ ដើម្បីជួយពង្រឹងជំនាញរបស់ពួកគេ  

-> ផ្ដល់នូវមធ្យោបាយទៅកាន់ការអប់រំកម្រិតឧត្ដមសិក្សា 

-> ផ្សារភ្ជាប់យុវជនជនបទ ទៅរកឱកាសអភិវឌ្ឍប្រកបដោយចីរភាព