គម្រោងគ្រប់គ្រងក្ដីប្រាថ្នា

នៅក្នុងតំបន់គោលដៅរបស់យើង ជាតំបន់ជនបទ និងដាច់ស្រយាល។ យុវជន និងក្រុមគ្រួសាររបស់ពួកគេ មិនបានមើលឃើញឱកាសការងារផ្សេងៗសម្រាប់ពួកគេ ក្រៅពីការងារសំណង់ កសិកម្ម និងការធ្វើចំណាកស្រុកខុស/ស្របច្បាប់ ទៅកាន់ប្រទេសថៃនោះទេ។ ជាលទ្ធផល ការអប់រំមិនមានតម្លៃសម្រាប់ពួកគាត់ឡើយ ហើយអត្រាសិស្សបោះបង់ការសិក្សាមានការកើនឡើងខ្ពស់ ខណៈដែលវដ្ដនៃភាពក្រីក្រនូវតែបន្ត។  

យើងចាប់ផ្ដើមដំណើរការគម្រោងគ្រប់គ្រងក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០១៣ ដើម្បីលើកកម្ពស់ការយល់ដឹងអំពី 

គុណតម្លៃនៃការអប់រំ និងអាចបង្កើតឥទ្វិពលវិជ្ជមានដល់ជីវិតរបស់ពួកគេ។ ក្រុមការងារគ្រប់គ្រងក្ដីប្រាថ្នា បានធ្វើឱ្យប្រាកដថា សិស្សានុសិស្សនៃវិទ្យាល័យតំបន់ជនបទ បានដឹងថាមានការងារច្រើនណាស់ដែលយើងអាចធ្វើការប្រកបរបរចិញ្ចឹមជីវិតបាន 

 យើងយល់ថា វាពិតជាមានសារៈសំខាន់ណាស់ សម្រាប់យុវជនក្នុងការមានក្ដីស្រមៃធំ ហើយយល់ច្បាស់ ថាគួរបំពេញក្ដីស្រមៃនោះដោយជោគជ័យតាមរបៀបណា។ តាមរយៈគម្រោងគ្រប់គ្រងក្ដីប្រាថ្នា យើងផ្ដល់នូវធនធាន និងការផ្សារភ្ជាប់ជាចាំបាច់ក្នុងការបោះជំហានទៅកាន់អនាគតដែលពួកគេចង់បាន។  

ថ្នាក់គ្រប់គ្រងក្ដីប្រាថ្នានេះបង្កើតឡើងសម្រាប់សិស្សថ្នាក់ទី10 11 និង12 (ឆ្នាំដែលសិស្សានុសិស្សមានអត្រាបោះបង់ការសិក្សាខ្ពស់) ផ្ដល់វេទិកាដល់សិស្សានុសិស្សជាង 1000នាក់ ក្នុងមួយឆ្នាំដោយផ្ដល់មូលដ្ឋាននៃការកំណត់គោលដៅសម្រាប់អនាគតរបស់ពួកគេ និងបញ្ហាប្រឈមដែលពួកគេអាចជួបប្រទះ។ ក្នុងពេលជាមួយគ្នានេះដែរ មន្ដ្រីគម្រោងគ្រប់គ្រងក្ដីប្រាថ្នា បានផ្តល់ជូនពួកគេនូវ ធនធានក្នុងការស្វែងរកការងារ ការប្រឹក្សាយោបល់ ការបណ្ដុះបណ្ដាលជំនាញទន់ និងឱកាសបង្កើតបណ្ដាញទំនាក់ទំនង។  

ព្រឹត្តិការណ៍ និងគំនិតផ្តួចផ្ដើមសំខាន់ៗ៖

ព្រឹត្តិការណ៍តាំងពិព័រណ៌ជំនាញការងារ 

យើងបានប្រារព្ធកម្មវិធីធំប្រចាំឆ្នាំប្រចាំសាល ជាមួយវិទ្យាល័យដៃគូ អញ្ជើញ 

 និយោជក និងតំណាងសាកសលវិទ្យាល័យជាច្រើនទៅកាន់សាលាជនបទ។ ពួកគាត់បានផ្តល់ដំបូន្មាន និងព័ត៌មានការងារដែលមានសក្ដានុពល សម្រាប់សិស្សានុសិស្ស និងគ្រួសាររបស់ពួកគេ។ កម្មវិធីនេះជាកម្មវិធីធំសម្រាប់សហគមន៏ ដោយបានអញ្ជើញមនុស្សជាច្រើនឱ្យចូលរួម 

 និងអ្នកដឹកនាំ មកពីអង្គការក្រៅរដ្ឋាភិបាល ក្រុមហ៊ុនឯកជន និងសាកលវិទ្យល័យផ្សេងៗជាច្រើន

ពិ្រត្ដិការណ៍ចែករំលែកចំណេះដឹង និងបទពិសោធន៍ 

ព្រឹតិ្តការណ៍ការលើកកម្ពស់ការយល់ដឹង និងព្រឹត្តិការណ៍លើកទឹកចិត្តដ៏ធំប្រចាំសាលា បាននាំយកមកនូវអ្នកមានវិជ្ជាជីវៈមកពីក្នុងប្រទេស មកកាន់សហគមន៍គោលដៅរបស់យើង ។ ពួកគេបានចំណាយពេលវេលា ចែករំលែកបទពិសោធន៍ និងបានផ្តោតលើប្រធានបភាពជាអ្នកដឹកនាំ និងជំនាញទន់ជាច្រើនជាមួយសិស្សានុសិស្ស។  

វេទិកាក្ដីប្រាថ្នា 

ជាព្រឹត្តិការណ៍ដែលធ្វើឡើងចំនួនបួន ទៅប្រាំដងក្នុងមួយឆ្នាំ ដោយអញ្ជើញអ្នកមានជំនាញវិជ្ជាជីវៈ អ្នកដឹកនាំ និងអតីតសិស្សរបស់ផេពភីមកចែករំលែកក្នុងថ្នាក់គ្រប់គ្រងក្ដីប្រាថ្នា  ។ វាគ្មិនបានផ្ដល់ឱកាសដល់សិស្សានុសិស្សឱ្យសួរសំណួរ ស្ដាប់រឿងរ៉ាវរបស់ពួកគាត់ ហើយឈ្វេងយល់ពីការងារ និងបញ្ហាប្រឈមនានា ដែលសិស្សានុសិស្សអាចជួបប្រទះនាពេលអនាគត។  

ទស្សនកិច្ចសិក្សា 

ក្រុមការងាររបស់យើងធ្វើការជាមួយ វិទ្យាល័យដៃគូក្នុងតំបន់គោលដៅដើម្បីដឹកនាំសិស្សានុសិស្សមកពីតំបន់ជនបទ មកកាន់ក្រុងសៀមរាប។ បន្ទាប់មក ពួកគេបានធ្វើដំណើរទស្សនកិច្ចសិក្សាតាមសាកលវិទ្យាល័យ និងសាលាបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈផ្សេងៗ។ សម្រាប់សិស្សានុសិស្សជាច្រើន នេះជាលើកដំបូងរបស់ពួកគាត់មកកាន់ទីក្រុងសៀមរាប! ទស្សនកិច្ចនេះបានផ្តលឱកាសឪ្យពួគេមើលឃើញលើកដំបូងនូវឳកាសដែរង់ចាំពួកគេប្រសិនបើពួកគេបន្តការសិក្សាក្នុងសាលា។  

ព្រឹត្តិការណ៍តាំងពិព័រណ៌ជំនាញការងារ 

យើងបានប្រារព្ធកម្មវិធីធំប្រចាំឆ្នាំប្រចាំសាល ជាមួយវិទ្យាល័យដៃគូ អញ្ជើញ និយោជក និងតំណាងសាកសលវិទ្យាល័យជាច្រើនទៅកាន់សាលាជនបទ។ ពួកគាត់បានផ្តល់ដំបូន្មាន និងព័ត៌មានការងារដែលមានសក្ដានុពល សម្រាប់សិស្សានុសិស្ស និងគ្រួសាររបស់ពួកគេ។ កម្មវិធីនេះជាកម្មវិធីធំសម្រាប់សហគមន៏ ដោយបានអញ្ជើញមនុស្សជាច្រើនឱ្យចូលរួម និងអ្នកដឹកនាំ មកពីអង្គការក្រៅរដ្ឋាភិបាល ក្រុមហ៊ុនឯកជន និងសាកលវិទ្យល័យផ្សេងៗជាច្រើន ។  