ប្រវត្តិកកើតផេពភី

២០០៤
ការចាប់ផ្ដើមនៃដំណើរការរបស់ផេពភី

ស្រ្ដីជនជាតិអាមេរិកពីរូប អ្នកស្រី  Daniela Papi និង អ្នកស្រី Greta Arnquist បានបង្កើតគម្រោងជិះកង់ផ្សងព្រេងក្នុងប្រទេសកម្ពុជា ហើយបានសម្រេចចិត្តរៃអង្គាសថវិកា ដើម្បីគាំទ្រការអភិវឌ្ឍការអប់រំនៅកម្ពុជា ។ ការនោះផេពភីត្រូវបានឱ្យឈ្មោះជាលើកដំបូងថា «The PEPY Ride»​ ហើយពាក្យថាផេពភី មានន័យថា «ការពារផែនដី គឺការពារខ្លួនអ្នក» ព្រោះួកគេមានគម្រោងបង្រៀនពីទំនាក់ទំនងរវាងបរិស្ថាន និងសុភាព កំឡុងពេលដំណើរការបេសកកម្មរបស់ពួគេ។   

២០០៥
បទពិសោធន៍បានជួបប្រទះ

ក្រុមការងារបានរៃអង្គាសថវិកាគ្រប់គ្រាន់សម្រាប់គាំទ្រដល់ការសាងសង់ អាគារសិក្សាជាច្រើន ដែលមានទាំងសាលា និងផ្ទះស្នាក់សម្រាប់គ្រូបង្រៀន នៅក្នុងសាលាចន្លាសដៃ ដោយសហការដៃគូជាមួយ អង្គការដែលស្ថិតក្នុងទីក្រុងភ្នំពេញ ឈ្មោះ ថា American Assistance for Cambodia​។  

ប៉ុន្មានខែមុនពេលព្រឹត្តិការណ៍ជិះកង់ អ្នកស្រី Daniela បានមកប្រទេសកម្ពុជាដើម្បីរៀបចំផែនការក្នុងព្រឹត្តិការណ៍ជិះកង់នេះ។ អ្នកស្រីបានយល់ឃើញថា នៅក្នុងសាលាចន្លាសដៃ ដែលពួកគាត់បានសាងសង់នោះគឺនៅទទេ! ដូច្នេះពួកគាត់បានយល់ច្បាស់ពីបទពិសោធន៍នេះ ចំពោះការអភិវឌ្ឍន៍មួយនេះដូចជា៖  

អាគារមិនអាចបង្រៀនមនុស្សបានទេ មានតែមនុស្សទេដែលអាចបង្រៀនបាន។  

ពួកគាត់យល់ថា ប្រសិនបើពួកគេចង់រៃអង្គាសថវិកា ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ការអប់រំនៅប្រទេសកម្ពុជា ដំបូងគឺត្រូវការដាក់ទុនទៅលើធនធានមនុស្សគឺពិតជាមានសារៈសំខាន់ណាស់។  

២០០៦
ភាពជាដៃគូជាមួយសាលាបឋមសិក្សាចន្លាសដៃ

ដើម្បីរៃអង្គាសថវិកាបន្ថែម និងលើកម្ពស់ការយល់ដឹងអំពីការអប់រំ អ្នកស្រី Daniela ហើយនិងក្រុមអ្នកស្ម័គ្រចិត្តទាំងអស់ បានរៀបចំព្រឹត្តិការណ៍រៃអង្គាសថវិកាជាបន្ដបន្ទាប់តាមរយៈអ្នកស្ម័គ្រចិត្ត និងធ្វើការជាមួយអង្គការ American Assistance for Cambodia ក្នុងការចាប់ផ្ដើមថ្នាក់ភាសាអង់គ្លេស និងថ្នាក់កុំព្យូទ័រ នៅក្នុងសាលាបឋមសិក្សាចន្លាសដៃ។ លទ្វផលនៃការជួយគាំទ្រទាំងនេះ បានបង្ហាញថា្យសិស្សានុសិស្សអាចចេះភាសាអង់គ្លេសប្រសើរជាងមុន ប៉ុន្ដែការអាន និងសរសេរភាសាខ្មែររបស់គាត់នូវមានកម្រិតទាប។ ដើម្បីជំរុញភាសាខ្មែរឱ្យកាន់តែមានកម្រិតខ្ពស់ក្នុងវិស័យអប់រំនៅក្នុងប្រទេសកម្ពុជា ក្រុមការងារបានសម្រេចចិត្តចុះឈ្មោះជាអង្គការមួយដាច់ដោយឡែក ។  

អ្នកស្រី Daniela បានសម្រេចចិត្តស្នាក់នៅប្រទេសកម្ពុជាយូរជាងមុន ហើយបានជួលនិយោជិក ជាគ្រូបង្រៀនភាសាអង់គ្លេស និងគ្រូកុំព្យូទ័រ ដើម្បីធ្វើការនៅសាលាបឋមសិក្សាចន្លាសដៃ។  

២០០៧
ផ្ដោតសំខាន់ទៅលើភាពជាដឹកនាំ

យើងបានចុះឈ្មោះផេពភីជាអង្គការអន្ដរជាតិនៅក្នុងប្រទេសកម្ពុជា! Maryann Bylander បានចូលរួមជាក្រុមអ្នកដឹកនាំ ក្នុងការគាំទ្រផេពភីឱ្យមានការរីកចម្រើនចាប់ពីគម្រោងតូច រហូតក្លាយទៅជាអង្គរការដែលមានស្ដង់ដានិងប្រកបដោយវិជ្ជាជីវៈ​។ យើងបានផ្តល់វគ្គសិក្សាភាសាអង់គ្លេស កុំព្យូទ័រ បណ្ណាល័យ និងកម្មវិធីភាសាខ្មែរ។ កម្មវិធីលើកទឹកចិត្តគ្រូឆ្នើមក៏ត្រូវបានអនុវត្តផងដែរដើម្បីលើកទឹកចិត្ត ការវាយតម្លៃរបស់គ្រូ/ការផ្តល់ជូនរង្វាន់លើកទឹកចិត្តសម្រាប់ការខិតខំបង្រៀនដោយយកចិត្តទុកដាក់ និងមានក្រមសីលធម៌ល្អ។ ជាចុងក្រោយគម្រោង the Bike to School ត្រូវបានចាប់ផ្ដើមឡើង ហើយបានផ្ដល់ជូនកង់ដល់សិស្សានុសិស្សដែលរៀនចប់ថ្នាក់ទី៦  បានប្រើប្រាស់ដើម្បីបន្ដការសិក្សារបស់ពួកគេជិះទៅរៀនថ្នាក់អនុវិទ្យាល័យ។  

ដោយមើលឃើញថា ការដឹកនាំនេះចាំបាច់ត្រូវការអ្នកដឹកនាំជាជនជាតិខ្មែរ ហេតុដូច្នេះហើយ អ្នកស្រី Aline Meas Vanna បានជ្រើសរើសនាយកប្រចាំប្រទេសលើកដំបូង ហើយបានធ្វើការដើម្បីបំពេញតម្រូវការរយៈពេលវែងសម្រាប់តំបន់ចន្លាសដៃ។  

២០០៨
កម្មវិធីសហគមន៍

្រោមការដឹកនាំរបស់ Aline’ កម្មវិធីអប់រំសហគមន៍ បានចាប់ផ្ដើមកកើតឡើង ។ កម្មវិធីទី១ គឺ កម្មវិធី Child to Child ដែលសិស្សានុសិស្សនៅក្នុងសាលាបឋមសិក្សាបានចូលរួមជាមួយកម្មវិធីភាពជាអ្នកដឹកនាំដោយមានសកម្មភាពដូចជា ក្មេងៗធ្វើការជាក្រុមដើម្បីឈ្វេងយល់ពីបញ្ហាប្រឈមក្នុងសហគមន៍ ការស្វែងរកដំណោះស្រាយ និងការគាំទ្រយ៉ាងសកម្មទៅលើការដោះស្រាយគម្រោងទាំងនោះ។  

កម្មវិធីទី២គឺ Literacy Camp ដែលយើងធ្វើការអញ្ជើញគ្រូមកពីជុំវិញប្រទេសដើម្បីមកធ្វើការបណ្ដុះបណ្ដាលកម្មវិធីភាសាខ្មែរ ដល់សិស្សានុសិស្សតាមរយៈការផ្ដល់ ការបង្រៀននិងការបណ្ដុះបណ្ដាលដែលមានលក្ខណៈអន្តរកម្ម និងបណ្ដុះការចូលរួម។ បន្ថែមពីលើនេះ ផេពភីបានសហការដៃគូជាមួយអង្គការក្នុងស្រុក ដើម្បីគាំទ្រគម្រោងលើកកម្ពស់ជីវភាពរស់នៅ បរិស្ថាន និងអនាម័យ ជាបន្តបន្ទាប់ក្នុងសហគមន៍ផងដែរ។  

យើងបានដាក់ដំណើរការ PEPY Tours ជាអង្គភាពមួយដាច់ដោយឡែក ដោយរចនាឡើងដើម្បីគាំទ្រដល់ការងាររបស់ផេពភី និងបញ្ជ្រាបភ្ញៀវទេសចរឱ្យយល់ដឹងអំពីការអភិវឌ្ឍន៍អន្ដរជាតិ។  

២០០៩
ការរីកលូតលាស់ និងការពង្រីកគម្រោង

គម្រោង បណ្ណាល័យ បានចាប់ផ្ដើមដោយមានការសហការជាមួយនិង អង្គការ Room to Read ដោយការផ្ដល់សៀវភៅដល់កុមារ និងបណ្ដុះបណ្ដាលគ្រូបង្រៀនក្នុងការប្រើប្រាស់សៀវភៅជាឧបករណ៍ជំនួយដល់ការបង្រៀន ក្នុងសាលាចំនួនជាង១០ ដែលស្ថិតនៅឃុំចំនួន៣ ។  

អំឡុងពេលនោះដែរ អាគារចំនួន៤ បន្ថែមទៀត បានសាងសង់ដោយមានការគាំទ្រពី ក្រុមការងាររបស់យើង និងជំនួយខ្លះទៀតពីដៃគូ Dubai Cares។ ផេពភីបានផ្តល់មូលនិធិដំបូងដល់អនុវិទ្យាល័យយដើម្បីសាងសង់អាគារនៅក្នុងអនុវិទ្យាល័យចន្លាសដៃពីមុនមក មានសិស្សានុសិស្សត្រឹមតែពីរទៅបីនាក់ប៉ុណ្ណោះ ដែលបានបន្តទរៀនអនុវិទ្យាល័យ ដែលនេះមិនទាន់រាប់បញ្ចូលទាំង្យកម្រិតវិទ្យាល័យផងទេ ហេតុនេះហើយទើបយើងធ្វើការសម្រេចចិត្ត ផ្លាស់ប្ដូរថ្នាក់ភាសាអង់គ្លេសបញ្ចូលទៅថ្នាក់អនុវិទ្យាល័យវិញ ដើម្បីផ្តល់ឱកាសដល់សិស្សានុសិស្សវ័យធំដទៃទៀតបានចូលរៀនថ្នាក់ភាសាអង់គ្លេសដែរ។  

ប្រព័ន្ធសូឡាត្រូវបានតម្លើង ចំណែកថ្នាក់កុំព្យូរទ័រក៏បានបញ្ចូលទៅថ្នាក់អនុវិទ្យាល័យ ហើយបានធ្វើសមាហរ័ណ ទៅជាកម្មវិធីថ្នាក់រៀនបែបច្នៃប្រឌិតដែលផ្ដល់ការបណ្ដុះបណ្ដាលជំនាញការគិតបែបស៊ីជម្រៅ និងមានភាពច្នៃប្រឌិត ក៏ដូចជាការស្រាវជ្រាវផងដែរ។  

ក្នុងផ្នែកមួយនៃដំណើរការសាងសង់អាគារ យើងបានបង្កើតកម្មវិធីមួយហៅថា PSDP ដែលកម្មវិធីនេះផងដែរគឺផ្តោតសំខាន់ទៅលើ មធ្យោបាយប្រកបដោយនិរន្ដរភាព ដើម្បីគាំទ្រសាលារដ្ឋ។ យើងបានជួល  

Andrea Messmer ដើម្បីជួយក្នុងការអនុវត្តន៍គម្រោងនេះ ហើយគាត់ក្លាយជាសមាជិកផេពភីដ៏សំខាន់ ហើយក្រោយមកគាត់ក៏បានក្លាយជាក្រុមប្រឹក្សាភិបាលរបស់ផេពភី ។  

២០១០
ភាពជាដៃគូជាមួយអង្គការ Room to Read

យើងធ្វើការជាមួយ​អង្គការ BETT ដែលជាមូលនិធិអប់រំបង្កើតថ្មីឈ្មោះ Belgian-funded ហើយអង្គការ Room to Read ក៏បានចាត់ចែងសៀវភៅអានសម្រាប់ប្រើប្រាស់ ក្នុងសាលាបឋមសិក្សាទូទាំងប្រទេស 

ហើយគាំទ្រការបោះពុម្ភផ្សាយជាថ្មីសម្រាប់សៀវភៅភាសាខ្មែរ សម្រាប់អ្នកអានកម្រិតដំបូងជាបន្ដបន្ទាប់។ លោកគ្រូអ្នកគ្រូក្នុងសាលាចន្លាសដៃក៏បានធ្វើការ ជាមួយក្រុមការងាររបស់យើង និងអង្គការ Room to Read ដើម្បីបោះពុម្ភផ្សាយសៀវភៅថ្មីផងដែរ។  

២០១១
ការប្ដូរទីតាំងមកកាន់ក្រុងសៀមរាប

ឆ្លងកាត់ការបណ្ដុះបណ្ដាលវគ្គសិក្សាជិតមួយឆ្នាំ អ្នកស្រី Daniela និង Maryannបានត្រឡប់ទៅកាន់សហរដ្ឋអាមេរិកវិញ ហើយបានផ្លាស់ប្ដូរការដឹកនាំទៅជាប្រជានជនខ្មែរ ដាក់ដំណើរគម្រោងទៅជាអង្គការក្នុងស្រុក រយៈពេលវែង ។ ក្នុងពេលនោះដែរ យើងមានគណកម្មការគ្រប់គ្រងប្រតិបត្តិចំនួន បីរូប ។ ហើយពេលនោះដែរយើងមានសមាជិកចំនួន ៧០នាក់ នៅក្នុងស្រុកសៀមរាប និងស្រុកក្រឡាញ់។  

ក្នុងខែមិថុនា ដល់ខែកក្កដា ឆ្នាំ២០១១ ក្រុមប្រឹក្សាភិបាល និងអ្នកគ្រប់គ្រងទាំងអស់ ចាត់ទុកការវិវត្តន៍អនាគតរបស់អង្គការ ដោយការផ្លាស់ប្ដូរអង្គការអន្ដរជាតិទៅជាអង្គការក្នុងស្រុកវិញ ។ ការសម្រេចរួមគ្នានេះដែរ ពួកគាត់បានសម្រេចវាស់ស្ទង់កម្មវិធីមានស្រាប់ និងជ្រើសរើសតំបន់អទិភាព ដែលអាចដំណើរការប្រកបដោយប្រសិទ្ធភាពដូចជា ការអភិវឌ្ឍន៍យុវជនជាដើម។ បន្ទាប់មកយើងបានផ្ដោតទៅលើការជួយសិស្សានុសិស្សកម្រិតវិទ្យាល័យដោយចូលរួមកាត់បន្ថយអត្រាសិស្សបោះបង់ការសិក្សា ហើយបង្កើនចំនួនសិស្សានុសិស្សបន្ត ការសិក្សាថ្នាក់ឧបត្តមសិក្សា​ នៅក្នុងស្រុកក្រឡាញ់។ កម្មវិធី Child to Child​​ ត្រូវបានដកចេញ ហើយបានកាត់បន្ថយចំនួនបុគ្គលិកត្រឹម ៣០នាក់ ។ ការិយាល័យនៅក្នុងស្រុកក្រឡាញ់ត្រូវបានបិទ ហើយទីបញ្ជាការរបស់យើងបានប្ដូរមកក្រុងសៀមរាប។  

២០១២
ការចាប់ផ្ដើមនៃគម្រោងគ្រប់គ្រងក្ដីប្រាថ្នា!

 អ្នកស្រីនុច គីមលីន ជាអតីតCFOនៃផេពភី និងសមាជិកគណកម្មការប្រតិបត្តិ ត្រូវបានតំឡើងតួនាទីជានាយកា។ យើងបានសម្រេចជ្រើសរើស ប្រធានកម្មវិធីថ្មីមួយទៀតដោយផ្ដោតលើ ការសិក្សាថ្នាក់ឧត្តមសិក្សា និងកម្មវិធីអាហារូបករណ៍ ដែលត្រូវបានសាកល្បងជាលើកដំបូងដែលមានសិស្សចំនួន២រូប។  

អំឡុងពេលនោះដែរ មានសិស្សានុសិស្សនៃវិទ្យាល័យក្រឡាញ់តិចតួចណាស់ដែលបានប្រលងជាប់សញ្ញាបត្រទុតិយភូមិហើយត្រូវតាមលក្ខខណ្ឌជ្រើសរើសរបស់យើង ដើម្បីបន្ដការសិក្សានៅសាកវិទ្យាល័យ។  

យើងបានមើលឃើញថា ការផ្ដល់អាហារូបករណ៍ដល់សិស្សតែមួយមុខមិនទាន់គ្រប់គ្រាន់ទេ ពួកគេត្រូវការការគាំទ្រពីយើងចាប់តាំងពីថ្នាក់វិទ្យាល័យដើម្បីសម្រេចនូវការសិក្សាដែលពួកគេចង់បាន។  

ដើម្បីឆ្លើយតបនិងតម្រូវការ យើងបានសាកល្បងអនុវត្តកម្មវិធីគ្រប់គ្រងក្ដីប្រាថ្នា និងកម្មវិធីអាហារូបករណ៍សម្រាប់សិស្សានុសិស្សវិទ្យាល័យ។  នៅក្នុងថ្នាក់គ្រប់គ្រងក្ដីប្រាថ្នា យើងបានផ្ដល់ថ្នាក់សិក្សារៀងរាល់សប្ដាហ៍ដលសិស្សានុសិស្ស ដែលមេរៀនទាំងនោះមានដូចជា ការកំណត់គោលដៅ ការរៀបចំខ្លួនទុកជាមុនក្នុងថ្នាក់វិទ្យាល័យ ដើម្បីត្រៀមខ្លួនក្នុងទីផ្សារការងារ និងដើម្បីបន្ដការសិក្សា ។  

២០១៣
ដាក់ដំណើរការកម្មវិធីថ្មី

កម្មវិធីអាហារូបករណ៍របស់យើងបានផ្ដល់ជូនអាហារូបករណ៍ដល់សិស្សានុសិស្សចំនួន​២០រូប ដែលមកពីស្រុកក្រឡាញ់ ហើយគម្រោងគ្រប់គ្រងក្ដីប្រាថ្នាក៏បានចាប់ផ្ដើមដោយជោគជ័យ។ នៅក្នុងឆ្នាំ២០១២ ភ្នាក់ងារការងារជាតិនៅក្នុងប្រទេសកម្ពុជា បានរៀបចំការវាស់ស្ទង់មតិទៅលើអាជីវកម្មក្នុងខេត្តសៀមរាប ដើម្បីរុករកបញ្ហាចម្បងទាក់ទងនឹងទីផ្សារការងារ។ គេបានរកឃើញថា មានការខ្វះខាតជំនាញជាចាំបាច់របស់សិស្សានុសិស្ស ពេលរៀនចប់ពីវិទ្យាល័យ និងសាកលវិទ្យាល័យទៅលើជំនាញ ភាសាអង់គ្លេស បច្ចេកវិទ្យា និងជំនាញទន់ ។  

យើងចង់ធ្វើឱ្យប្រាកដថាសិស្សអាហារូបករណ៍របស់យើង​ទទួលបានជោគជ័យក្នុងការស្វែងរកការងារធ្វើបាន និងជួយបង្ហាញទៅកាន់សហគមន៍គោលដៅរបស់យើងថា ការដាក់ទុនលើការអប់រំអាចបង្កើតឱកាសដ៏មានន័យដល់យុវជនវ័យក្មេងបន្ទាប់ពីរៀបចំផែនការ និងអភិវឌ្ឍក្រុមការងារបន្ថែម យើងបានបង្កើត កម្មវិធីមជ្ឈមណ្ឌលបណ្ដុះបណ្ដាល មជ្ឈមណ្ឌលបណ្ដុះបណ្ដាលដើម្បីការត្រៀមខ្លួនសម្រាប់ការងារសម្រាប់យុវជន ៦០នាក់ក្នុងមួយឆ្នាំ (ដោយបូកបញ្ចូលសិស្សអាហារូបករណ៍របស់ផេពភី និងសិស្សថ្នាក់ពេញម៉ោង) ហើយផ្តោតសំខាន់លើ ភាសាអង់គ្លេស គម្រោងព័ត៌មានវិទ្យានិងសារគមនាគមន៍ និងការអភិវឌ្ឍន៍ជំនាញទន់។  

គម្រោងអភិវឌ្ឍន៍សហគមន៍សម្រាប់សិស្សអាហារូបករណ៍ ក៏ត្រូវបានចាប់ផ្ដើមឡើងដើម្បីសិស្សានុសិស្សរបស់យើងអាចពង្រឹងសមត្ថភាពរបស់ពួកគេក្នុងការគ្រប់គ្រងគម្រោង ខណៈដែលពួកគេកំពុងសិក្សាក្នុងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលផេពភី ហើយក៏ជាផលជះវិជ្ជមានចំពោះការអប់រំរបស់ពួកគេឱ្យកាន់តែទូលំទូលាយទៅកាន់សហគមន៍របស់ពួកគេផងដែរគម្រោងសហគមន៍នេះរួមមាន៖ អនាម័យ ការអប់រំ ការផ្ដោតសំខាន់ទៅលើការការពារបរិស្ថានដែលអនុវត្តផ្ទាល់ទៅសហគមន៍ផ្ទះរបស់សិស្សអាហារូបករណ៍ផ្ទាល់។  

២០១៤
ការចាប់ផ្ដើមនៃកម្មវិធីផ្លាស់ប្ដូរបទពិសោធន៍ទៅប្រទេសអៀរឡង់

យើងបានធ្វើការវាយតម្លៃទៅលើគម្រោងអាហារូបករណ៍ គម្រោងគ្រប់គ្រងក្ដីប្រាថ្នា និងកម្មវិធីមជ្ឈមណ្ឌលបណ្ដុះបណ្ដាល ដោយផ្ដោតទៅលើតែសិស្សថ្នាក់ទី ១០ ១១ និង១២ ដោយហេតុថាសិស្សក្រោមថ្នាក់នេះ ពិបាកយល់ពីផ្នត់គំនិតរបស់ថ្នាក់គ្រប់គ្រងក្ដីប្រាថ្នានេះ ។  

គ្រូជនជាតិអៀរឡង់បានអញ្ជើញមកកាន់ប្រទេសកម្ពុជាដើម្បីបង្រៀនដំណើរការនៃកម្មវិធីផ្លាស់ប្ដូរបទពិសោធន៍ទៅកាន់បុគ្គលិកផេពភី ហើយបានផ្តល់ការគាំទ្រគម្រោងភាសាអង់គ្លេសនៅឯមជ្ឈមណ្ឌលបណ្ដុះបណ្ដាលផេពភី។ មិត្តភាពនេះបានរីកលូតលាស់យ៉ាងឆាប់រហ័សរវាងក្រុមការងាររបស់យើង និងគ្រូជនជាតិអៀរឡង់ ហើយកម្មវិធីមួយនេះបានក្លាយជាកម្មវិធីផ្លាស់ប្ដូរបទពិសោធន៍ប្រចាំឆ្នាំ ដោយគ្រូអៀរឡង់មកធ្វើការផ្លាស់ប្ដូរបទពិសោធន៍បួនទៅប្រាំសប្ដាហ៍នៅផេពភី ហើយបុគ្គលិកផេពភី និងយុវជនត្រូវបានជ្រើសរើសឱ្យធ្វើដំណើរទៅកាន់ប្រទេសអៀរឡង់ ដើម្បីចូលរួមកម្មវិធីផ្លាស់ប្ដូរបទពិសោធន៍ មានដូចជាផ្ទះស្នាក់នៅ និងការផ្លាស់ប្ដូរវប្បធម៌ ជាមួយសាលា DPETNS។  

២០១៥
ក្លាយជាអង្គការក្នុងស្រុកជាផ្លូវការ

យើងបានធ្វើការផ្លាស់ប្ដូរជាផ្លូវការពីអង្គការអន្ដរជាតិ សហរដ្ឋអាមេរិក លេខ៥០១c៣ ទៅជាអង្គការ្មោះកម្ពុជាចុះបញ្ជីជាអង្គការក្នុងស្រុក។ ហើយឈ្មោះអង្គការរបស់យើងត្រូវបានប្តូរទៅជា អង្គការលើកកម្ពស់យុវជន ហៅកាត់ថា ផេពភី​ ដឹកនាំដោយប្រជាជនកម្ពុជា សម្រាប់ប្រជាជនកម្ពុជា។ យើងក៏បានបង្កើតប្រធានក្រុមប្រឹក្សាភិបាលក្នុងស្រុក ព្រមគ្នាជាមួយការផ្លាស់ប្ដូរនេះផងដែរ​។  

ក្រោយការផ្លាស់ប្ដូរនេះបានបញ្ចប់ តួនាទីនាយកប្រត្តិបត្តិត្រូវបានផ្ទេរតួនាទីពីអ្នកស្រីនុច គីមលីម ទៅលោក រិទ្ធ​ សារ៉ាក់ ដែលគាត់ក៏បានបម្រើការនៅក្នុងគណៈកម្មាធិការប្រតិបត្តិរបស់យើងផងដែរនៅក្នុងខែកញ្ញា ឆ្នាំ២០១៥ 

២០១៧
ដៃគូថ្មីសំខាន់ៗ

កម្មវិធីគ្រប់គ្រងក្ដីប្រាថ្នារបស់យើងបានទទួលបានការគាំទ្រយ៉ាងពេញលេញពីអង្គការសម្រេចសុបិនកុមារកម្ពុជា ការគាំទ្រនេះជួយយើងឱ្យពង្រីកតំបន់គោលដៅទៅកាន់វិទ្យាល័យ ២៨ មករា ដែលស្ថិតក្នុងស្រុកស្រីស្នំ។ សិស្សានុសិស្សចំនួន ៤៤៣នាក់ បានចុះឈ្មោះក្នុងថ្នាក់គ្រប់គ្រងក្ដីប្រាថ្នាែលមានសិស្សានុសិស្សចំនួន ១២៩រូបមកពីវិទ្យាល័យ ២៨ មករា! មន្ដ្រីគ្រប់គ្រងក្ដីប្រាថ្នារបស់យើង បានផ្ដោតសំខាន់ទៅលើការកសាងមិត្តភាព ជាមួយនាយកសាលា លោកគ្រូអ្នកគ្រូ ដើម្បីឱ្យមិត្តភាពរឹងមាំ​ ក្នុងភាពជាដៃគូ បង្កើតនិរន្តរភាពសម្រាប់កម្មវិធីនាពេលអនាគត។ 

យើងបានចាប់ផ្តើមភាពជាដៃគូជាមួយមូលនិធិ iHerb Charitable និងមូលនិធិ GoAhead បានជួយយើងឱ្យអាចពង្រីកកម្មវិធីអាហារូបករណ៍ទៅដល់ស្រុកចំនួនពីរបន្ថែមដូចជា៖ ស្រុកកំពង់លែង និង​ស្រុកតាំងគោក។  

២០១៩
ជ្រើសរើសសិស្សអាហារូបករណ៍បន្ថែមក្នុងតំបន់គោលដៅថ្មី

យើងបានបង្កើតដៃគូថ្មី និងពង្រីកកម្មវិធីអាហារូបករណ៍ និងកម្មវិធីគ្រប់គ្រងក្ដីប្រាថ្នា ទៅដល់វិទ្យាល័យវ៉ារិន ដែលស្ថិតក្នុងស្រុកវ៉ារិន។  សរុបមក យើងបានទទួលសិស្សអាហារូបករណ៍ចំនួន ៤០នាក់ដែលមកពីស្រុកចំនួន៥។​ សមាជិកក្រុមការងាររបស់យើងក៏បានកើនឡើង ពី១៣នាក់ ទៅជា​១៧នាក់។  

នេះជាលើកដំបូងបំផុតដែលយើងអាចជ្រើសរើសមន្ដ្រីការតាមដាន និងវាយតម្លៃចំនួនម្នាក់ ដើម្បីវាយតម្លៃការគ្រប់គ្រងទិន្នន័យរបស់កម្មវិធីរបស់យើង និងវិវឌ្ឍសមត្ថភាពរបស់ផេពភី ដើម្បីវាយតម្លៃខាងក្នុងកម្មវិធីទាំងមូល។  

២០២០
ការពង្រីកការគាំទ្រសហគ្រិនភាពរបស់យើង

យើងបានចាប់ផ្តើមសហការជាដៃគូថ្មីមួយជាមួយ អង្គការផេកកម្ពុជា ក្រោមគម្រោងនារីសកម្ម (WE Act) ដែលទទួលបានជំនួយពី USAID (ជំនួយពីពលរដ្ឋអាមេរិក) នៅក្នុងខែមីនា។ ការផ្ដោតសំខាន់លើគម្រោងសាកល្បងគឺសម្រាប់អ្នកចូលរួមជាយុវជន នៅក្នុងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលរបស់យើង ដើម្បីស្រាវជ្រាវ និងដំណើរការអភិវឌ្ឍន៍សហគមន៍ និងការផ្ដួចផ្ដើមគំនិតអាជីវកម្មថ្មី នៅក្នុងក្រុមការងារ។​ យើងបានយល់់យ៉ាងឆាប់រហ័សថា គម្រោងខ្នាតធំមួយនេះ មិនសមស្រប និងមិនអាចអនុវត្តបានចំពោះសិស្សានុសិស្សអំឡុងពេលពួកគេកំពុងសិក្សារៀនសូត្រក្នុងឆ្នាំដំបូងបាននោះទេ។ បន្ថែមពីនេះទៅទៀត សមាជិកក្រុមការងាររបស់យើង មិនមានគុណសម្បត្តិគ្រប់គ្រាន់ ជាអ្នកសម្របសម្រួលវគ្គសិក្សាអាជីវកម្មនេះឡើយ។ យ៉ាងណាក៏ដោយ ដោយមូលហេតុ 

 ជំងឺ កូវីដ-១៩ និងការធ្លាក់ចុះនៃសេដ្ឋកិច្ច ការគាំទ្រអ្នកបង្កើតការងារ និងការយកចិត្តទុកដាក់ចំពោះក្រុមការងារបានក្លាយជាភាពជាចាំបាច់។  

នៅក្នុងខែតុលា យើងបានចូលជាគម្រោងមួយឆ្នាំពេញ​ ដោយទទួលការគាំទ្រពីអង្គការ Pact លើគម្រោងមជ្ឈមណ្ឌលបណ្ដុះបណ្ដាល និងបានពង្រីកការិយាល័យថ្មីមួយទៀត ជាមួយកម្មវិធីថ្មីបំផុតរបស់យើង គឺកម្មវិធីយុវជនច្នៃប្រឌិត និងបណ្ដុះគំនិតអាជីវកម្ម។ កម្មវិធីនេះ​ បានជួយយើងក្នុងការនាំយកមកនូវបុគ្គលិកដែលមានជំនាញ និងបទពិសោធន៍ ដើម្បីដំណើរការកម្មវិធី បណ្ដុះគំនិតសហគ្រិនសង្គម និងកម្មវិធីវគ្គសិក្សាបច្ចេកវិទ្យាសម្រាប់អាជីវកម្ម។ កម្មវិធីថ្មី និងការិយាល័យថ្មីត្រូវបានបើកដំណើរការក្នុងខែធ្នូ ឆ្នាំ២០២០។  

២០២១
សូមស្វាគមន៍អ្នកដឹកនាំថ្មី

នៅក្នុងខែកុម្ភៈ ក្នុងឆ្នាំ២០២១ អ្នកស្រី ឃុត សុចំប៉ាវឌ្ឍន៍ ដែលជាអតីតក្រុមការងាររបស់យើង ហើយក៏ជាប្រជានក្រុមប្រឹក្សាភិបាល  បានចាប់ផ្ដើមក្នុងតួនាទីថ្មីរបស់អ្នកស្រី ជានាយិកាគ្រប់គ្រងក្នុងអំឡុងពេល ៦ខែនៃដំណើរការផ្ទេរតួនាទី  អ្នកស្រីបានផ្ដោតសំខាន់លើ តម្រូវការកម្មវិធី និងនាំមកនូវគោលនយោបាយដើម្បីវិវឌ្ឍវិធីសាស្រ្ដក្នុងការបណ្ដុះបណ្ដាល នៅផេពភី។ ស្ថិតក្រោមការដឹកនាំរបស់អ្នកស្រី កម្មវិធីបណ្ដុះគំនិតអាជិវកម្មរបស់យើងបានពង្រីក និងដំណើរការដោយជោគជ័យ ហើយអ្នកស្រីក៏បានជួយវិវឌ្ឍ ផ្នែកធនធានមនុស្សផងដែរ។  

កម្មវិធីរបស់យើងបានផ្លាស់ប្ដូរ ទៅជាការរៀនតាមប្រព័ន្ធអនឡាញ ដោយសារការរីករាលដាលនៃជំងឺ      កូវីដ-១៩ ហើយបានផ្ដល់ឱកាសដល់ក្រុមការងាររបស់យើងក្នុងការអភិវឌ្ឍន៍ និងពង្រឹងជំនាញបច្ចេកវិទ្យាបន្ថែម។ ដៃគូរបស់យើងអង្គការ ផេក កម្ពុជាដែលទទួលជំនួយពី USAID ក្រុមហ៊ុន Team4Tech ក្រុមហ៊ុន REVIVN មូលនិធិ iHerb Charitable បានដើរតួយ៉ាងសំខាន់ ក្នុងការជួយពួកយើងដោយការផ្ដល់ជូននូវបរិក្ខាបច្ចេកវិទ្យា ទៅដល់អ្នកចូលរួមកម្មវិធីរបស់យើង ដើម្បីជួយពួកគេក្នុងការបន្ដការអភិវឌ្ឍន៍ជំនាញ និងវិជ្ជាជីវៈ អំឡុងពេលការបន្តការបិទខ្ទប់។