គម្រោងអាហារូបករណ៍សម្រាប់ថ្នាក់ឧត្ដមសិក្សា

ចាប់តាំងពីឆ្នាំ២០១២ គម្រោងអាហារូបករណ៍សម្រាប់ថ្នាក់ឧត្តមសិក្សា បានផ្តល់អាហារូបករណ៍សរុបចំនួន ២៤០នាក់ ដល់យុវជនដែលជួបការលំបាកផ្នែកហិរញ្ញវត្ថុ។ សិស្សអាហារូបករណ៍របស់យើងមកពី ក្នុងស្រុកក្រឡាញ់ ស្រុកស្រីស្នំ ស្រុកតាំងគោក និងស្រុកកំពង់លែង ដែលភាគច្រើនមកពីគម្រោងគ្រប់គ្រងក្ដីប្រាថ្នា

អាហារូបករណ៍របស់ផេពភីមានលក្ខណៈពិសេស ដោយយើងផ្ដល់ជូនលើសពីថ្លៃសិក្សា។ យើងផ្ដល់ជូនថ្លៃសិក្សានៅសាកលវិទ្យាល័យ ឬសាលាជំនាញវិជ្ជាជីវៈ រយៈពេល៣​ឆ្នាំ នៅក្នុងខេត្តសៀមរាប។ បន្ថែមពីនេះសិស្សអាហារូបករណ៍រប​ស់យើងទទួលបានកង់ ការប្រើប្រាស់កុំព្យូទ័រ ប្រាក់ឧបត្ថម្ភជីវភាពរយៈពេល ១ឆ្នាំកន្លះ និងធានារ៉ាប់រងសុខភាព រហូតដល់ពួកគេទទួលបានការងារធ្វើ។ សិស្សអាហារូបករណ៍របស់យើងអាចជ្រើសរើសសាកលវិទ្យាល័យ និងមុខជំនាញសិក្សាដែលពួកគេចង់រៀន ដើម្បីសម្រេចគោលដៅដែលពួកគេចង់បាន។ គ្រប់សិស្សអាហារូបករណ៍ឆ្នាំទី១របស់យើងទាំងអស់ទទួលបានការបណ្ដុះបណ្ដាលនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលរបស់យើងរយៈពេលមួយឆ្នាំផងដែរ ដើម្បីទទួល នូវជំនាញសិក្សា វិជ្ជាជីវៈ និងជំនាញអន្តរបុគ្គលយ៉ាងទូលំទូលាយ។

“I received a PEPY scholarship in 2016. Only 4 students received a scholarship from PEPY that year and it changed my life. It allowed me to go to Pannasastra University and study International Relations. During my first year of study, I also attended PEPY’s Learning Center. The Learning Center gave me skills in English, soft skills, and computer programs. It helped me to make changes in my community during our Community Payback projects. This inspired me to keep giving back, and I continue to join in projects that support rural communities. I have done tree planting with Youth of Cambodia for families to be able to have access to wood. I also joined PEPY sharing events so that I can speak and motivate high school students to continue their studies.”
Sothearith
« ខ្ញុំបានជាប់អាហារូបករណ៍ផេពភីនៅឆ្នាំ២០១៦ ។ មានសិស្សត្រឹមតែ៤នាក់ប៉ុណ្ណោះដែលបានទទួលអាហារូបករណ៍ពីផេពភីក្នុងឆ្នាំនោះ ហើយអាហារូបករណ៍នេះបានផ្លាស់ប្ដូរជីវិតរបស់ខ្ញុំ។ ខ្ញុំបានចូលរៀននៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា សាខាខេត្តសៀមរាប ហើយបានសិក្សាជំនាញទំនាក់ទំនងអន្ដរជាតិ។ អំឡុងពេលឆ្នាំទី១ ដែលខ្ញុំរៀននៅសាកវិទ្យាល័យ ខ្ញុំក៏បានចូលរៀនកម្មវិធីមជ្ឈមណ្ឌលបណ្ដុះបណ្ដាលរបស់ផេពភីផងដែរ។ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលបានផ្ដល់ឱ្យខ្ញុំនូវជំនាញភាសាអង់គ្លេស ជំនាញទន់ និងកុំព្យូទ័រ។ ជំនាញទាំងនេះបានជួយឱ្យមានការផ្លាស់ប្ដូរបែបវិជ្ជមាន នៅក្នុងសហគមន៍ អំឡុងពេលដែលខ្ញុំបានចុះទៅធ្វើគម្រោងតាមសហគមន៍។ វាបានជំរុញឱ្យខ្ញុំចង់សងត្រឡប់ និងបន្ដចូលរួមក្នុងគម្រោងដើម្បីគាំទ្រផ្សេងៗដល់សហគមន៍ជនបទ។ ខ្ញុំបានចូលរួមគម្រោងដាំដើមឈើ ជាមួយក្រុមយុវជនកម្ពុជា ដើម្បីគ្រួសារដែលត្រូវការការប្រើប្រាស់ព្រៃឈើ។ ខ្ញុំក៏បានចូលរួមព្រឹត្តិការណ៍ចែករំលែកចំណេះដឹង និងបទពិសោធន៍របស់ផេពភី ដូច្នេះខ្ញុំអាចនិយាយលើកទឹកចិត្តដល់សិស្សានុសិស្សវិទ្យាល័យ ឱ្យខិតខំប្រឹងប្រែងរៀនសូត្រ និងបន្ដការសិក្សាថ្នាក់ឧត្តមសិក្សា។»
លោក សុធារិទ្ធិ

Key Initiatives and Events:

ថ្ងៃជួបជុំដំបូង

សិស្សអាហារូបករណ៍របស់យើងមកពីតំបន់ជនបទដាច់ស្រយាល ពួកគេត្រូវសម្របខ្លួនក្នុងការរស់នៅទីក្រុងជាលើកដំបូង។ ក្រុមការងាររបស់ផេពភីបានជួយពួកគេឱ្យចេះរស់នៅជាមួយគ្នា យល់ដឹងពីភាពខុសប្លែកគ្នានៃវប្បធម៌ និងត្រៀមខ្លួនសម្រាប់ការចុះឈ្មោះចូលរៀនថ្នាក់ឧត្តមសិក្សា។ ថ្ងៃជួបជុំដំបូងជាព្រឹត្តិការណ៍ប្រព្រឹត្តិទៅច្រើនថ្ងៃក្នុងសប្ដាហ៍ដំបូង សិស្សអាហារូបករណ៍ទាំងអស់ បានជួបជុំគ្នា សិក្សាឈ្វេងយល់ពីផេពភីបន្ថែមទៀត និងដំណើរកម្សាន្ដតាមក្រុងសៀមរាប។

កម្មវិធីប្រឹក្សាយោបល់ និងការបង្រៀនសិស្ស

សិស្សអាហារូបករណ៍ដែលសិស្សច្បង មានឱកាសសងត្រឡប់កម្មមកវិធីយើងវិញដោយការធ្វើជាអ្នកបង្រៀនសិស្សអាហារូបករណ៍ជំនាន់ក្រោយ។ ពួកគេជួយយុវជនទាំងនោះ ឱ្យជោគជ័យលើការសិក្សា អាជីព និងជីវិតឯកជនរបស់ពួកគេ។ យើងបានអនុវត្តគម្រោងផ្ដួចផ្ដើមថ្មីនេះចាប់តាំងពីការបិទខ្ទប់នៃជំងឺ កូវីដ-១៩ ហើយឃើញថា ពិន្ទុមធ្យមភាគរបស់សិស្សអាហារូបករណ៍របស់យើងមានការប្រសើរជាងមុន។ មិនតែប៉ុណ្ណោះ ពួកគាត់បានចែករំលែកថា សុខមាលភាពផ្លូវចិត្តរបស់ពួកគេក៏ប្រសើរជាងមុនផងដែរ។

គម្រោងសងត្រឡប់ទៅកាន់សហគមន៍

ដើម្បីធ្វើឱ្យប្រាកដថា ផលជះវិជ្ជមានរបស់ផេពភីបានទៅដល់សហគមន៍គោលដៅ សិស្សអាហារូបករណ៍កំពុងសិក្សានៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលត្រូវអនុវត្តគម្រោងតាមសហគមន៍។ សិស្សអាហារូបករណ៍លើកទឹកចិត្តសហគមន៍ មិត្តភក្ដិ និងក្រុមគ្រួសាររបស់ពួកគេដើម្បីឱ្យឃើញពីលទ្ធផលនៃការអប់រំ តាមរយៈការផ្ដល់ការបណ្ដុះបណ្ដាល ការធ្វើការស្ម័គ្រចិត្ត និងការរៀបចំព្រឹត្តិការណ៍ផ្សែងៗ។

ការប្រកួតបាល់ទាត់មិត្តភាព ពានរង្វាន់ផេពភី បុរស-នារី

អតីតសិស្សអាហារូបករណ៍ សិស្សអាហារូបករណ៍បច្ចុប្បន្ន និងក្រុមការងារបានមករួបរួមគ្នា សម្រាប់ការប្រកួត​បាល់ទាត់ ដែលធ្វើឡើងមួយឆ្នាំម្ដង។ ក្នុងការប្រកួតនេះផងដែរ ជាឱកាសក្នុងការពង្រឹង និងផ្សារភ្ជាប់ទំនាក់ទំនងជាមួយគ្នារយៈពេលបួនទៅប្រាំសប្ដាហ៍ផងដែរ។ ក្រុមការងារផេពភី និងសមាគមអតីតសិស្សផេពភី ជាអ្នកសម្របសម្រួលការប្រកួត ដូចនេះ បុគ្គលិកទាំងបុរស និងនារី មានឱកាសរៀនសូត្រ និងចូលរួមប្រកួត។

“I remember that I was very interested in the PEPY scholarship because it gave me the opportunity to go to any school I wanted. When I received the scholarship, I was so happy because my dream to study in a university was coming true. Without PEPY, my family would have had no way to support me getting a higher education. I studied Accounting at Vanda Institute and complete my studies in December of 2019. Accounting was always a really enjoyable subject for me and I believe studying this field will lead to a lot of opportunities for me.”
Chantoeu
« ខ្ញុំចាំបានថាខ្ញុំចាប់អារម្មណ៍អាហារូបករណ៍របស់ផេពភីជាខ្លាំង ពីព្រោះវាបានផ្ដល់ឱកាសអោយខ្ញុំអាចទៅបន្តការសិក្សានៅសាកលវិទ្យាល័យដែលខ្ញុំចង់រៀន។ នៅពេលដែលខ្ញុំបានទទួលអាហារូបករណ៍នេះ ខ្ញុំពិតជាសប្បាយចិត្តជាខ្លាំង ព្រោះសុបិនរបស់ខ្ញុំដែលចង់បន្តការសិក្សានៅសាកលវិទ្យាល័យបានក្លាយជាការពិត។ បើគ្មានអាហារូបករណ៍ផេពភីទេ គ្រួសាររបស់ខ្ញុំមិនអាចមានលទ្ធភាព ឱ្យខ្ញុំបន្តការសិក្សាថ្នាក់ឧត្តមសិក្សាបានឡើយ។ ខ្ញុំសិក្សាជំនាញគណនេយ្យ នៅវិទ្យាស្ថានវ៉ាន់ ដា ហើយបានបញ្ចប់ការសិក្សានៅខែធ្នូ ឆ្នាំ២០១៩។ មុខវិជ្ជាគណនេយ្យ ជាមុខវិជ្ជាដែលខ្ញុំចូលចិត្ត ហើយខ្ញុំជឿជាក់ថា ការរៀនជំនាញនេះ នឹងនាំខ្ញុំទៅរកឱកាសការងារជាច្រើនសម្រាប់ខ្ញុំ ។»
កញ្ញា ចាន់តឿ