ទស្សនកិច្ច និងការផ្លាស់ប្ដូរបទពិសោធន៍

ក្រុមការងារផេពភី និងសិស្សានុសិស្ស មានចិត្តសប្បាយរីករាយក្នុងការអញ្ជើញលោកអ្នក មកទស្សកិច្ចមជ្ឈមណ្ឌលបណ្ដុះបណ្ដាល និងការិយាល័យយុវជនច្នៃប្រឌិត និងបណ្ដុះគំនិតអាជីវកម្ម! យើងស្វាគមន៍ អង្គការយុវជនក្នុងស្រុក និងអន្ដរជាតិ អ្នកអប់រំ កម្មវិធីផ្លាស់ប្ដូរបទពិសោធន៍  និងកម្មវិធីសាលាសម្រាប់ការមកចុះទស្សនកិច្ច នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលរបស់យើងការចុះទស្សនកិច្ច និងផ្លាស់ប្ដូរបទពិសោធន៍ គឺជាឱកាសល្អ និងប្លែកសម្រាប់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ បានចែករំលែកពីវប្បធម៌ និងបទពិសោធន៍ជីវិតពីគ្នា ទៅវិញវិញទៅមកតាមរយៈទស្សនកិច្ចនេះ យើងនឹងបង្កើតសាទំនាក់ទំនងយូរអង្វែង និងពពេញដោយការចងចាំ! កម្មវិធីផ្លាស់ប្ដូរបទពិសោធន៍អន្ដរជាតិ និងគម្រោងផ្សេងៗ  បានក្លាយជាផ្នែកមួយដ៏សំខាន់ សម្រាប់គម្រោងកសាងសមត្ថភាព និងគម្រោងភាសាអង់គ្លេស 

ក្រៅពីចាប់ដៃគូជាមួយគម្រោងក្នុងថ្នាក់ និងផ្សារភ្ជាប់ជាមួយសហគមន៍របស់យើង ក្រុមការងារបានប្រើប្រាស់ចំណេះដឹងដ៏ទូលំទូលាយ ក្នុងការសម្របសម្រួលដំណើរកម្សាន្ដ និងរៀបចំទស្សនកិច្ច​សម្រាប់ អ្នកទស្សនា ដើម្បីប្រាកដថា ពួកគេបានឃើញបែបស៊ីជម្រៅ នៅក្នុងខេត្តសៀមរាប។​ ប្រទេសកម្ពុជា មានរឿងរ៉ាវដ៏សំបូរបែប និងប្រវត្តិសាស្ដ្រដ៏អស្ចារ្យ  ដែលយើងពិតជាមានមោទកភាព ក្នុងការចែករំលែកជាមួយអ្នកមកទស្សនា។ សម្រាប់ព័ត៌មានបន្ថែមក្នុងការចូលរួមឧបត្ថម្ភ និងឱកាសផ្លាស់ប្ដូរបទពិសោធន៍ សូមផ្ញើអ៊ីម៉ែលមកយើងខ្ញុំតាមរយៈcontact@pepyempoweringyouth.org

សូមអានកម្មវិធីផ្លាស់ប្ដូរ និងការផ្តល់សក្ខីកម្មរបស់យើង៖