នៅក្នុងខេត្តសៀមរាប នៃប្រទេសកម្ពុជា មានចំនួនអង្គការក្រៅរដ្ឋាភិបាល សហគមន៍ និងអង្គការមិនស្វែងរកប្រាក់ចំណេញជាច្រើនដែលបានផ្ដល់សេវាក្នុងតំបន់មួយនេះ។ ដូច្នេះហើយ ព្រឹត្តិការណ៍ជាច្រើនបានកើតឡើង ដូចជាការរៀបចំព្រឹត្តិការណ៍រៃអង្គាសថវិកា ច្រើនលើសលុបព្រមគ្នា ពេញមួយឆ្នាំ។ ខណៈដែលយើងជឿជាក់ថា ការរៀបចំព្រឹត្ដិការណ៍របស់យើង ពិតជាមានការចាំចាច់ណាស់ ក្នុងការចាប់យកឱកាសផ្សព្វផ្សាយឱ្យបានទូលំទូលាយ ពីកិច្ចការដែលផេពភីបានធ្វើ និងពង្រីកកិត្តិនាមរបស់ផេពភីពេញផ្ទៃប្រទេសកម្ពុជា ហើយយើងចង់ធ្វើឱ្យប្រាកដថា យើងធ្វើព្រឹត្ដិការណ៍ដែលមានលក្ខណៈពិសេស ខុសពីអង្គភាពដទៃផ្សេងទៀត។
គោលបំណងមួយក្នុងគោលបំណងផ្សេងទៀតនៅក្នុង ផែនការរៃអង្គាសថវិការយៈពេលពីឆ្នាំខាងមុខទៀតគឺការកំណត់សម្គាល់ព្រឹត្តិការណ៍ចំនួនពីរធំៗក្នុងមួយឆ្នាំ ដើម្បីផ្សារភ្ជាប់អ្នករៃអង្គាសថវិកាដែលមានសក្ដានុពលក្នុងការបង្កើតបណ្ដាញ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ផ្ដល់ឱកាសដល់យើងក្នុងការអភិវឌ្ឍន៍ជំនាញ នៅក្នុងផែនការរៀបចំព្រឹត្តិការណ៍ ការធ្វើទីផ្សារ និងការគ្រប់គ្រង។ ជាមួយការគាំទ្រពីសមាជិកក្រុមប្រឹក្សាភិបាល គឺលោក Michael Papi យើងបានសម្រេចរៀបចំព្រឹត្ដិការណ៍វាយកូនហ្គហ្វមិត្តភាព ដែលជាព្រឹត្ដិការណ៍មួយ មិនធ្លាប់មានអង្គការក្រៅរដ្ឋាភិបាលណាបានធ្វើឡើយនៅក្នុងតំបន់នេះពីមុនមក។
នៅក្នុងប្រទេសកម្ពុជា កីឡាហ្គហ្វគឺមានតម្លៃថ្លៃ ហើយតម្លៃសម្រាប់ការចូលរួមវាពិតជាមិនអាចចូលរួមបានទេពីសំណាក់ សិស្សបច្ចុប្បន្ន និងអតីតសិស្ស ។ តាមរយៈព្រឹត្តិការណ៍នេះ យើងមានផែនការបញ្ច្រាបអ្នកចូលរួមថ្មី ឱ្យស្គាល់ផេពភី រួមមានមន្ដ្រីរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រុមហ៊ុន និងជនបរទេសដែលរស់នៅក្នុងប្រទេសកម្ពុជាផងដែរ ។ ដើម្បីឱ្យព្រឹត្តិការណ៍នេះប្រព្រឹត្តិទៅបាន យើងបានទទួលការជ្រោមជ្រែងពីអង្គរហ្គហ្វរីហ្សត និងម្ចាស់ឧបត្ថម្ភធំរបស់យើង គឺក្រុមហ៊ុនអចលនទ្រព្យ IPS ប្រចាំប្រទេសកម្ពុជា ដែលអ្នកគ្រប់គ្រងរបស់ក្រុមហ៊ុននេះបានផ្សារភ្ជាប់ជាមួយសមាគមន៍អ្នកលេងកីឡាកូនហ្គហ្វ ។
យើងបានទទួលរង្វាន់សម្រាប់ការប្រកួតមិត្តភាពនេះពី៖
បន្ថែមពីនេះ ក្រុមការងាររបស់យើងក៏បានផ្សារភ្ជាប់ តាមសណ្ឋាគារ ភោនីយដ្ឋាន និងក្រុមហ៊ុនក្នុងស្រុក ដើម្បីរៀបចំ Coupon Book សម្រាប់អ្នកចូលរួមលេងហ្គហ្វទាំងអស់ ក្នុងថ្ងៃចុងសប្ដាហ៍នៅថ្ងៃទី៤ ខែមីនា ។
នេះជាការខិតខំប្រឹងប្រែងផ្សព្វផ្សាយដំបូងរបស់យើង បន្ទាប់ពីជំងឺរាតត្បាត ហើយមានក្រុមហ៊ុនជាច្រើនបានបើកដំណើរការឡើងវិញ កាលពីឆ្នាំមុន ។ នេះជាឱកាសដ៏ល្អសម្រាប់យើងក្នុងការជួបជាមួយម្ចាស់អាជីវកម្មថ្មី និងផ្សារភ្ជាប់ជាថ្មីនូវទំនាក់ទំនងជាមួយមិត្តចាស់របស់យើងឡើងវិញ ។
យើងពិតជាមានចិត្តសប្បាយរីករាយជាមួយនិងមិត្តភាព និងភាពជាដៃគូថ្មី ដែលយើងអាចបើកការរៀបចំព្រឹត្តិការណ៍ផ្សេងៗបានប្រសើរ ។
ក្នុងកិច្ចបញ្ចប់នៃការប្រកួតវាយហ្គហ្វមិត្តភាពនេះ ក្រុមការងាររបស់យើងបានរកឃើញម្ចាស់ជំនួយដែលមានសក្ដានុពល និងមានឱកាសក្នុងការអនុវត្តជំនាញនិយាយជាសាធារណៈ ថែមទាំងបានជួបជាមួយអ្នកដឹកនាំដ៏អស្ចារ្យ ដែលអាចចូលរួមជាវាគ្មិនកិត្តិយស និងអ្នកប្រឹក្សាយោបល់នៅក្នុងកម្មវិធីសិក្សារបស់យើង ។ ជាចុងក្រោយ ក្រុមការងាររបស់យើងពិតជាមានសុទិដ្ឋិនិយម ពីព្រឹត្តិការណ៍មួយនេះណាស់!
ទោះបីជាយ៉ាងណាក៏ដោយ ការប្រកួតវាយកូនហ្គហ្វមិត្តភាព PUTT for PEPY ធ្វើឡើងដោយមិនមែនមិនជួបបញ្ហាប្រឈមនោះទេ ។ យើងមិនអាចទៅដល់ចំនួនអ្នកចូលរួមដែលយើងចង់បានតាមការគ្រងទុកសម្រាប់ព្រឹត្តិការណ៍មួយនេះឡើយ ដោយសារការផ្សារភ្ជាប់នូវមានកម្រិត នៅក្នុងការសហគមន៍អ្នកលេងកីឡាហ្គហ្វ ហើយស្ថានភាពជាក់ស្ដែងបានឱ្យយើងសម្រេចចិត្តផ្លាស់ប្ដូរថ្ងៃរៀបចំព្រឹត្តិការណ៍ ។ មុនដំបូងយើងមានអារម្មណ៍អស់សង្ឃឹម ប៉ុន្តែយើងចង់ឱ្យព្រឹត្តិការណ៍កើតឡើងយ៉ាងពិតប្រាកដ ហើយចង់ឱ្យអ្នកចូលរួមលេងមានពេលវេលាដ៏ល្អជាមួយគ្នា ។
នាយកគ្រប់គ្រងថ្មីរបស់យើង និងសមាជិកក្រុមការងារបានចំណាយពេលវេលា ក្នុងការឈ្វេងយល់ពីអ្នកចូលរួម និងផ្ដោតសំខាន់ទៅលើការរៀបចំព្រឹត្តិការណ៍ទាំងមូល ។ ជាលទ្ធផល យើងទទួលបានការបរិច្ចាគជាច្រើនពីអ្នកចូលរួមលេងហ្គហ្វម្នាក់ និងបានទទួលការស្នើសុំក្នុងភាពជាដៃគូពីសំណាក់ក្រុមហ៊ុនអចលនទ្រព្យ IPS ប្រចាំប្រទេសកម្ពុជា ក្នុងការគាំទ្រការអភិវឌ្ឍន៍អាជីពរបស់យុវជនផេពភី ។
បើគ្មានព្រឹត្តិការណ៍ការប្រកួតវាយកូនហ្គហ្វមិត្តភាព PUTT for PEPY នេះទេឱកាសដ៏ល្អទាំងនេះ នឹងមិនអាចមាននោះឡើយ! នាពេលអនាគត យើងមានផែនការបន្ដរធ្វើការជាមួយ អង្គរហ្គហ្វរីហ្សត និងក្រុមហ៊ុនអចលនទ្រព្យ IPS សម្រាប់ការប្រកួតវាយកូនហ្គហ្វមិត្តភាព PUTT for PEPY និងអាចកើតមានម្ដងទៀតជាលើកទី២ ហើយប្រសិនបើយើងអាច ប្រមូលផ្ដុំអ្នកលេងកីឡាលេងកូនហ្គហ្វ ដើម្បីជួយយើងឱ្យជ្រើសរើសអ្នកចូលរួមលេងបានច្រើន ។ យើងចង់ផ្សព្វផ្សាយព្រឹត្តិការណ៍របស់យើងទៅកាន់ប្រទេសជាច្រើន ហើយអភិវឌ្ឍព្រឹត្តិការណ៍នៃការប្រកួតនេះជាការព្រឹត្តិការណ៍ដ៏ធំនាពេលខាងមុខ ។
សម្រាប់ពេលនេះ យើងសូមថ្លែងអំណរគុណដល់អ្នកគ្រប់គ្នាដែលបានចូលរួមក្នុងការប្រកួត និងជួយពួកយើងក្នុងការសាកល្បងរៀបចំព្រឹត្តិការណ នេះឡើង ដោយចេញពីតំបន់ផាសុភាពរបស់យើង ។ យើងបានរៀនសូត្រពីព្រឹត្តិការណ៍នេះជាច្រើន យើងមានកម្លាំងចិត្តច្រើនជាងមុន ក្នុងការធ្វើអ្វីដែលថ្មីក្នុងនាមជាអង្គភាព ហើយយើងទន្ទឹងរង់ចាំគាំទ្រយុវជនវ័យក្មេង នៅក្នុងកម្មវិធីរបស់យើងជាមួយដៃគូសហគមន៍ថ្មី ។