• +855 (0)17 737 519
  • (0)68 251 790
  • contact@pepyempoweringyouth.org
PEPY transparentPEPY transparentPEPY transparentPEPY transparent
  • អំពីផេពភី
    • ប្រវត្តិរបស់ផេពភី
    • ក្រុមការងារ
    • ក្រុមប្រឹក្សាភិបាល
    • តំបន់គោលដៅ
    • របាយការណ៍ហិរញ្ញវត្ថុ
  • កម្មវិធីផ្សេងៗរបស់ផេពភី
    • កម្មវិធី គ្រប់គ្រងក្ដីប្រាថ្នា
    • កម្មវិធី អាហារូបករណ៍សម្រាប់ថ្នាក់ឧត្ដមសិក្សា
    • កម្មវិធី មជ្ឈមណ្ឌលបណ្ដុះបណ្ដាល
    • កម្មវិធីយុវជនច្នៃប្រឌិត និងបណ្ដុះគំនិតអាជីវកម្ម
  • ព័ត៌មាន
    • របាយការណ៍
    • ខ្លឹមសារអត្ថបទប្រចាំខែ 
    • ព្រឹត្តិបត្រ 
    • បណ្ដាញសង្គមផ្សេងៗ 
  • ទាក់ទងមកកាន់ពួកយើង
  • ចូលរួមជាផ្នែកមួយនៃផេពភី
    • បរិច្ចាគ
    • ទស្សនកិច្ច និងការផ្លាស់ប្ដូរបទពិសោធន៍ 
    • ផេពភីទូតសុឆន្ទៈ! 
    • ការឧបត្ថម្ភជាលក្ខណៈសាជីកម្ម
    • រឿងរ៉ាវរបស់យើង
    • ស្ម័គ្រចិត្តជាមួយផេពភី 
    • ចូលរួមជាមួយក្រុមការងារផេភពី
    • ព្រឹត្តិការណ៍ផ្សេងៗ
DONATE
✕
ការប្រកួតវាយកូនហ្គហ្វមិត្តភាព PUTT for PEPY Golf Tournament! ការរៀនសូត្រពីការប្រកួតវាយកូនហ្គហ្វមិត្តភាពលើកដំបូងរបស់យើង
ខែ​មីនា 26, 2023

សូមរីករាយស្ដាប់ពីការធ្វើអន្ដរកាលរបស់នាយិកាគ្រប់គ្រងរបស់យើង៖ ដំណើររឿងរបស់អ្នកស្រី ឃុត សុចំប៉ាវឌ្ឍន៍ជាមួយផេពភី និងផែនការអនាគតរបស់គាត់

Published by PEPY on ខែ​កុម្ភៈ 27, 2023
Categories
  • ការរៀនសូត្រក្នុងការអភិវឌ្ឍន៍
  • ព័ត៌មានខ្មែរ
  • រឿងរ៉ាវរបស់បុគ្គលិក និងសិស្ស
Tags
  • ការអប់រំក្នុងប្រទេសកម្ពុជា
  • ការអភិវឌ្ឍន៍បុគ្គលិក
  • សៀមរាប

នៅក្នុងខ្លឹមសារអត្ថបទនេះ យើងនឹងស្វែងយល់បន្ថែមអំពីដំណើរជីវិតរបស់អ្នកស្រីសុចំប៉ាវឌ្ឍន៍ ដែលជាអ្នកស្រលាញ់ការអប់រំ ហើយបានយកការអប់រំនេះជាបេសកម្មរបស់គាត់ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ការអប់រំនៅក្នុងសហគមន៍របស់អ្នកស្រី។

អ្នកស្រី សុចំប៉ាវឌ្ឍន៍ កើតក្នុងគ្រួសារដែលមានសមាជិកកូន៥នាក់។ អ្នកស្រីបានចំណាយពេលកុមារភាពរបស់អ្នកស្រី ដើរទៅរៀនជារៀងរាល់ថ្ងៃ ហើយក៏ជួយមើលថែផ្ទះសម្បែង និងអាជីវកម្មរបស់គ្រួសារជាប្រចាំផងដែរ។

ឱពុកម្ដាយរបស់អ្នកស្រី សុចំប៉ាវឌ្ឍន៍ បានបំពាក់បំប៉នអ្នកស្រី ឱ្យមានជំនាញខាងវិជ្ជាជីវៈការងារ និងផ្តោតលើការអប់រំជាសំខាន់។ ម្ដាយរបស់អ្នកស្រី បានផ្ដល់ដំបូន្មានចំពោះអ្នកស្រី ឱ្យខិតខំរៀនសូត្រ គិតគូឱ្យបានម៉ត់ចត់ចំពោះការងារផ្ទះ និងត្រូវពឹងពាក់លើខ្លួនឯង បើទោះបីជាក្រោយរៀបការហើយក៏ដោយ។ ឱពុករបស់អ្នកស្រី សុចំប៉ាវឌ្ឍន៍ ក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងជីវិតរបស់គាត់ផងដែរ។ អ្នកស្រីបានចងចាំពេលវេលាល្អៗដែលឱពុករបស់អ្នកស្រីបានធ្វើចំពោះអ្នកស្រីកាលពីកុមារភាព ហើយអ្នកស្រីបានបន្តធ្វើសកម្មភាពល្អៗទាំងនោះចំពោះកូនៗរបស់អ្នកស្រីផងដែរ។

 

អ្នកស្រី សុចំប៉ាវឌ្ឍន៍ ជឿជាក់ថា ការអប់រំគឺជាគន្លិះទៅកាន់បញ្ញា ដែលអាចបំបែករបាំងនៃភាពល្ងង់ខ្លៅ ហើយធ្វើឱ្យជីវិតរីករាយ។ ចំពោះអ្នកស្រី ការអប់រំមានន័យថា ការបើកទូលាយក្នុងការរៀនសូត្រ និងចែករំលែកឱ្យគ្នាទៅវិញទៅមក ដែលអាចជួយដល់ខ្លួនឯងផ្ទាល់ ក៏ដូចជាអ្នកនៅជុំវិញខ្លួនយើង​។ អ្នកស្រីក៏ជឿជាក់ថែមទៀតថា ការរៀនសូត្រគឺពេញមួយជីវិត ទោះបីជាយើងបានបញ្ចប់ការសិក្សាពីសាលាហើយក្ដី។

«ខ្ញុំបានចាប់ផ្ដើមដំណើរទៅកាន់ពិភពលោកនៃការអប់រំ ខ្ញុំរកឃើញខ្លួនឯង ក្នុងការមើលឃើញឱកាសជួយដល់អ្នកដ៏ទៃ។ នៅឆ្នាំ២០០៩ ខ្ញុំបានរកឃើញអង្គភាពមួយហៅថា អង្គការយុវតារា ហើយខ្ញុំក៏ចាប់ផ្តើមធ្វើការស្ម័គ្រចិត្តក្នុងអង្គការមួយនេះ​។  ក្នុងអំឡុងពេលនោះគឺជាលើកដំបូងបំផុតដែល ខ្ញុំបានចូលរួមជាមួយអង្គការផេពភី ដែលជាអង្គការមួយផ្ដោតទៅលើការវិវឌ្ឍន៍ការអប់រំនៅតាមតំបន់ជនបទ ក្នុងប្រទេសកម្ពុជា។»

អ្នកស្រី សុចំប៉ាវឌ្ឍន៍បានសិក្សាឈ្វេងយល់ពីផេពភីតាមរយៈ​ ដំណឹងជ្រើសរើសការងារនៅលើគេហទំព័រ bongthom.com ហើយបានដាក់ពាក្យក្នុងតួនាទីជាមន្ដ្រីកម្មវិធី។ បន្ទាប់ពីធ្វើការយ៉ាងឧស្សាហ៍ព្យាយាមក្នុងតួនាទីនេះ អ្នកស្រីត្រូវបានតំឡើងតួនាទីជា ប្រធានគ្រប់គ្រងកម្មវិធី ហើយបានបន្តធ្វើការ ក្នុងគម្រោងសហគមន៍ Child-to-Child ចាប់ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១២។

ចំណង់ចំណូលចិត្តរបស់អ្នកស្រីលើការអប់រំ និងការជួយអ្នកដទៃ បាននាំឱ្យអ្នកស្រីក្លាយជាអ្នកប្រឹក្សារបស់ផេពភីក្នុងឆ្នាំ២០១២ ដែលពេលនោះគាត់បានជួយគាំទ្រគម្រោងយុវជនវ័យក្មេង។ គម្រោងនេះធ្វើឡើងដើម្បីអភិវឌ្ឍជំនាញភាពជាអ្នកដឹកនាំ ដល់យុវជនកម្ពុជា និងជួយពួកគេឱ្យក្លាយជាសមាជិកដែលសកម្ម នៅក្នុងសហគមន៍របស់ពួកគេ។ តាមរយៈកិច្ចការងាររបស់អ្នកស្រីជាមួយផេពភី អ្នកស្រីបានអភិវឌ្ឍជំនាញ និងបទពិសោធន៍ដ៏មានតម្លៃលើវិស័យអប់រំ។

អ្នកស្រី សុចំប៉ាវឌ្ឍន៍ត្រូវបានអញ្ជើញជាក្រុមប្រឹក្សាភិបាលរបស់ផេពភីនៅឆ្នាំ២០១៣។ អ្នកស្រីចង់បង្កើនបទពិសោធន៍ ខាងសមាជិកក្រុមប្រឹក្សាភិបាល និងរួមចំណែកជាផ្នែកមួយនៃបេសកម្មរបស់ផេពភី។ បន្ថែមពីនេះ អ្នកស្រីសុចំប៉ាវឌ្ឍន៍ ស្រលាញ់បរិយាកាសធ្វើការនៅផេពភី ដែលជាកន្លែងដែលអ្នកស្រីអាចអភិវឌ្ឍជំនាញភាពដឹកនាំរបស់អ្នកស្រី។

ក្នុងនាមជា ក្រុមប្រឹក្សាភិបាល គោលដៅរបស់អ្នកស្រី សុចំប៉ាវឌ្ឍន៍គឺ ការអភវិឌ្ឍន៍ជំនាញផ្ទាល់ខ្លួន ការអភិវឌ្ឍន៍រួមគ្នា និងការគាំទ្រប្រធានគ្រប់គ្រងរបស់ផេពភី ក្នុងការបង្កើតយុទ្ធសាស្ដ្រ និងរួមចំនែកជួយដល់សហគមន៍ផេពភី។

វប្បធម៌ការងាររបស់ផេពភី ការរៀនសូត្រនិងចែករំលែក និងការលះបង់ដើម្បីការងារ របស់បុគ្គលិកផេពភីបានទាក់ទាញអ្នកស្រីឱ្យពេញចិត្តផេពភីកាន់តែខ្លាំង។ មួយវិញទៀត អ្នកស្រីពេញចិត្ត នឹងគុណម្លៃដែលផេពភីមាន ដែលត្រូវនឹងអ្វីដែលអ្នកស្រីមាន ជាពិសេសគឺ តម្លាភាព។​

នៅពេលដែលអតីតនាយកគ្រប់គ្រងរបស់ផេពភី លោក រិទ្ធិ សារ៉ាក់ ទៅបន្ដការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ នៅសហរដ្ឋអាមេរិក អ្នកស្រី សុចំប៉ាវឌ្ឍន៍ត្រូវបានជ្រើសរើស ជានាយិកាគ្រប់គ្រងថ្មីនៅឆ្នាំ២០២១។ ខណៈពេលក្លាយជានាយិកាគ្រប់គ្រង អ្នកស្រីទទួលបានការរីកចម្រើនកាន់តែច្រើនថែមទៀត ទាំងការអភិវិឌ្ឍន៍ផ្ទាល់ខ្លួន និងការអភិវឌ្ឍន៍វិជ្ជាជីវៈ។ អ្នកស្រីមានការអភិវឌ្ឍន៍លើភាពជាអ្នកដឹកនាំ និងការគ្រប់គ្រង ដូចជា ការដោះស្រាយបញ្ហា ការសម្រចចិត្ត ការទំនាក់ទំនង និងការរៃអង្គាសថវិកា។

 

អ្នកស្រីក៏មានឱកាសបង្កើតបណ្ដាញទំនាក់ទំនងជាមួយសហគ្រិនដទៃទៀត ក៏ដូចជាអង្គការដៃគូ ដែលបានជួយដល់ការលើកកម្ពស់ការយល់ដឹងពីបេសកម្មរបស់ផេពភី និងកសាងយុទ្ធសាស្ដ្រភាពជាដៃគូ។

ការសហការនេះ មានទំនាក់ទំនងយ៉ាងរឹងមាំ ជាមួយរដ្ឋាភិបាល ដែលមានដូចជា មន្ទីរអប់រំយុវជន និងកីឡាស្រុកសៀមរាប  និងមន្ទីរអប់រំយុវជន និងកីឡា ខេត្តសៀមរាប។

ការលើកបង្ហាញផ្សេងទៀតអំពីអ្នកស្រី ដែលបានលះបង់ចំពោះការអភិវឌ្ឍន៍របស់ផេពភី។ អ្នកស្រី សុចំប៉ាវឌ្ឍន៍ បានអភិវឌ្ឍន៍គោលការណ៍ណែនាំផ្នែកធនធានមនុស្ស សម្រាប់ការវាយតម្លៃបុគ្គលិក ការជ្រើសរើសបុគ្គលិក និងសម្រាប់កម្មវិធីទាំងមូល។ ការដឹកនាំរបស់អ្នកស្រី គឺបង្កើតឧបករណ៍មូលដ្ឋានគ្រិះរឹងមាំ ដើម្បីបន្ដការងារ និងពង្រីកបន្ថែមនាពេលអនាគត។

វិថីការងាររបស់អ្នកស្រី សុចំប៉ាវឌ្ឍន៍ជានាយិកាគ្រប់គ្រង បានជួបឧបសគ្គ និងបានរៀនសូត្រជាច្រើន។

ដើម្បីធ្វើឱ្យប្រាកដថា កម្មវិធីរបស់យើងទាំងមូលដំណើរការដោយរលូន យើងបានធ្វើការពិភាក្សារកមធ្យោបាយល្អបំផុតសម្រាប់កម្មវិធីទាំងមូល។ បញ្ហាប្រឈមទីពីរ គឺការស្វែងរកមូលនិធិ។ វាពិតជាមានភាពពិបាកណាស់ សម្រាប់យើងក្នុងការរកមូលនិធិ និងដៃគូថ្មី អំឡុងពេលកូវីដ-១៩ ដោយសារគ្រប់អង្គភាពទាំងអស់បានជួបប្រទះបញ្ហាប្រឈមរៀងៗខ្លួន ហេតុដូចនេះហើយការចងមិត្តភាព ក្នុងភាពជាដៃគូគឺមានកម្រិត។ 

ក្រៅពីបានជួបបញ្ហាប្រឈម អ្នកស្រី សុចំប៉ាវឌ្ឍន៍អាចរៀនសូត្រ និងរីកចម្រើន ក្នុងតួនាទីជានាយិកាគ្រប់គ្រង។

មេរៀនដែលអ្នកស្រីបានរៀនសូត្រ គឺការអនុវត្ដន៍នូវជំនាញបួន ឱ្យមានប្រសិទ្ធភាព ដូចជា ភាពជាអ្នកដឹកនាំ ការសម្រេចចិត្ត ជំនាញPitching និងជំនាញអនុវត្តជាក់ស្ដែង។​ អ្នកស្រីមានគម្រោងអនុវត្ដជំនាញទាំងនេះ នៅក្នុងអាជីវកម្មផ្ទាល់របស់អ្នកស្រី ហៅថា មជ្ឈមណ្ឌលបណ្ដុះបណ្ដាលទស្សន នាពេលអនាគត។

ផែនការទី២ របស់អ្នកស្រី សុចំប៉ាវឌ្ឍន៍ គឺបោះពុម្ភ សៀវភៅនៅចុងឆ្នាំ២០២៣នេះ។ សៀវភៅមានចំណងជើងថា « ក្ដីស្រលាញ់ ស្ដ្រីដ៏អស្ចារ្យ» ហើយសៀវភៅនេះសម្រាប់ស្ដ្រីអាយុលើសពី ៣០ឆ្នាំ ដែលមានគ្រួសារ មានអាជីវកម្ម និងមានកូន។ អ្នកស្រីសង្ឃឹមថា សៀវភៅនេះ និងជួយស្ដ្រីឱ្យចេះស្រលាញ់ ខ្លួនឯង  ស្វែងរកសុភមង្គល ទោះបីជាពួកគេរវល់ជាមួយការងារ និងគ្រួសារយ៉ាងណាក៏ដោយ។ អ្នកស្រីទន្ទឹងរង់ចាំការចំណាយពេលវេលា ជាមួយគ្រួសាររបស់អ្នកស្រី និងបន្ដការងាររបស់អ្នកស្រី និងការធ្វើឱ្យមានតុល្យភាពក្នុងជីវិត។

អ្នកស្រី សុចំប៉ាវឌ្ឍន៍ បានចែករំលែកថា «នៅពេលដែលខ្ញុំបញ្ចប់ពេលវេលាក្នុងតួនាទីជានាយិកាគ្រប់គ្រងរបស់ផេពភី ខ្ញុំសូមសម្ដែងការដឹងគុណចំពោះសហគមន៍របស់ផេពភីទាំងមូល ហើយចែករំលែកក្ដីសង្ឃឹមរបស់ខ្ញុំ សម្រាប់អនាគត សម្រាប់អង្គភាពដ៏អស្ចារ្យមួយនេះ។ ក្ដីសង្ឃឹមរបស់ខ្ញុំសម្រាប់សហគមន៍ផេពភីទាំងអស់ គឺការនៅតែប​ន្តគាំទ្រ ធ្វើឱ្យអង្គការនេះរីកចម្រើន ទោះបីមានអ្នកដឹកនាំថ្មីក៏ដោយ។ ខ្ញុំសូមលើកទឹកចិត្តអ្នកទាំងអស់គ្នា ចូលរួមជាមួយខ្ញុំក្នុងការរួមចំណែក បន្ដបេសកម្មរបស់ផេពភី តាមមធ្យោបាយដែលអាចធ្វើទៅបាន តាមរយៈការបរិច្ចាគ មតិយោបល់ និងការផ្សព្វផ្សាយពីការងាររបស់ផេពភី។» អ្នកស្រី សុចំប៉ាវឌ្ឍន៍ សង្ឃឹមថា នាយកគ្រប់គ្រងថ្មី និងចំណាយពេលវេលា ឈ្វេងយល់ឱ្យបានស៊ីជម្រៅអំពី បេសកម្មរបស់ផេពភី ហើយនាំយកមកនូវគំនិតថ្មីៗ។ អ្នកស្រីចង់ឃើញនាយកគ្រប់គ្រងថ្មីគាំទ្រ និងលើកកម្ពស់ ក្រុមការងារ ដើម្បីក្លាយជាអ្នកដឹងនាំ។ ជាចុងក្រោយអ្នកស្រីសង្ឃឹមថា នាយកគ្រប់គ្រងថ្មី នឹងដឹកនាំស្របតាមគុណតម្លៃរបស់ផេពភី បង្កើតការសម្រេចចិត្តដែលស្របតាមជំនឿ និងគោលការណ៍សំខាន់ៗរបស់អង្គភាព។

ជាចុងបញ្ចប់ អ្នកស្រី សុចំប៉ាវឌ្ឍន៍ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សហគមន៍ផេពភីជាថ្មីម្ដងទៀត សម្រាប់ការអនុញ្ញាតឱ្យអ្នកស្រី កាន់តួនាទីជានាយិកាគ្រប់គ្រងរបស់ផេពភី។ វាពិតជាដំណើរវិថីដ៏ពេញលេញមួយ ហើយអ្នកស្រីមានចិត្តសប្បាយរីករាយ ក្នុងការឃើញផលជះវិជ្ជមាន ដែលផេពភីនៅតែបន្ដបង្កើតនៅឆ្នាំបន្ដបន្ទាប់ទៀត​។

Share

Related posts

ខែ​សីហា 1, 2024

ការអភិវឌ្ឍន៍យុវជនក្នុងភាពជាអ្នកដឹកនាំ៖ ការកសាងអ្នកដឹកនាំនាពេលអនាគតតាមរយៈការប្រកួតប្រជែងជជែកដេញដោល


Read more
ខែ​កក្កដា 5, 2024

ផេពភីកម្មវិធីផ្លាស់ប្តូរបទពិសោធន៍: ការអនុវត្តទេសចរណ៍ប្រកបដោយនិរន្តរភាពនៅខេត្តសៀមរាប


Read more
ខែ​វិច្ឆិកា 21, 2023

ការប្រារព្ធពិធីអបអរពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ!


Read more

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Join us in building a better future for Cambodian youth today!
Contact Us

contact@pepyempoweringyouth.org

+855 (0)17 73 7519 | (0)68 251 790

Headquarters: No. C47 & 49, St. Komay, Borey Proem Prey, Trapang Ses Village, Sangkat Kok Chok, Siem Reap, Cambodia

Sign up for our newsletter!

Select list(s) to subscribe to

Quick Links

Tours and Exchanges

New Initiatives

DONATE


Our Policies and Practices

Child Protection Policy (English)

Child Protection Policy (Khmer)

Environmental Friendly Policy

Copyright © | By PEPY Empowering Youth

DONATE