• +855 (0)17 737 519
  • (0)68 251 790
  • contact@pepyempoweringyouth.org
PEPY transparentPEPY transparentPEPY transparentPEPY transparent
  • អំពីផេពភី
    • ប្រវត្តិរបស់ផេពភី
    • ក្រុមការងារ
    • ក្រុមប្រឹក្សាភិបាល
    • តំបន់គោលដៅ
    • របាយការណ៍ហិរញ្ញវត្ថុ
  • កម្មវិធីផ្សេងៗរបស់ផេពភី
    • គម្រោងគ្រប់គ្រងក្ដីប្រាថ្នា
    • គម្រោងអាហារូបករណ៍សម្រាប់ថ្នាក់ឧត្ដមសិក្សា
    • គម្រោងមជ្ឈមណ្ឌលបណ្ដុះបណ្ដាល
    • កម្មវិធីយុវជនច្នៃប្រឌិត និងបណ្ដុះគំនិតអាជីវកម្ម
    • កម្មវិធីផ្ដួចផ្ដើមថ្មី
  • ព័ត៌មាន
    • របាយការណ៍
    • ខ្លឹមសារអត្ថបទប្រចាំខែ 
    • ព្រឹត្តិបត្រ 
    • បណ្ដាញសង្គមផ្សេងៗ 
  • ទាក់ទងមកកាន់ពួកយើង
  • ចូលរួមជាផ្នែកមួយនៃផេពភី
    • បរិច្ចាគ
    • ទស្សនកិច្ច និងការផ្លាស់ប្ដូរបទពិសោធន៍ 
    • ផេពភីទូតសុឆន្ទៈ! 
    • ការឧបត្ថម្ភជាលក្ខណៈសាជីកម្ម
    • ស្ម័គ្រចិត្តជាមួយផេពភី 
    • ចូលរួមជាមួយក្រុមការងារផេភពី
    • ព្រឹត្តិការណ៍ផ្សេងៗ
DONATE
✕
ការគ្រប់គ្រងនៃបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត: ៖តើអង្គការមិនរកប្រាក់ចំណេញនៅកម្ពុជាអាចត្រៀមខ្លួនយ៉ាងដូចម្តេចសម្រាប់អនាគត  
ខែ​មិថុនា 24, 2023
ការធ្វើបច្ចុប្បន្នភាពពីអតីតយុវជនកម្មវិធីបណ្ដុះគំនិតអាជីវកម្ម៖ តើបច្ចុប្បន្ននេះពួកគេនៅទីណា?
ខែ​កញ្ញា 4, 2023

សារៈសំខាន់នៃអ្នកស្ម័គ្រចិត្តរយៈពេលវែង

Published by PEPY on ខែ​កក្កដា 31, 2023
Categories
  • ការរៀនសូត្រក្នុងការអភិវឌ្ឍន៍
  • បច្ចុប្បន្នភាពកម្មវិធីផេពភី
  • រឿងរ៉ាវរបស់បុគ្គលិក និងសិស្ស
Tags
  • ការកសាងសមត្ថភាព
  • ការងារ
  • សៀមរាប
  • អង្គការក្រៅរដ្ឋាភិបាលប្រចាំប្រទេសកម្ពុជា

ការធ្វើការងារស្ម័គ្រចិត្តនៅបរទេសអាចជាបទពិសោធន៍ផ្លាស់ប្តូរជីវិតមួយ សម្រាប់ទាំងអ្នកស្ម័គ្រចិត្ត និងសហគមន៍ដែលពួកគេបម្រើជូន។ សម្រាប់ផេពភី ក្នុងនាមជាអង្គការក្រៅរដ្ឋាភិបាល និងអង្គការមិនរកប្រាក់ចំណេញផ្សេងទៀតនៅក្នុងខេត្តសៀមរាប អ្នកស្ម័គ្រចិត្តបានបង្កើតផលជះវិជ្ជមានគួរឱ្យគាត់សម្គាល់ជាច្រើន។ នៅក្នុងខេត្តសៀមរាប អង្គការមិនរកប្រាក់ចំណេញ និងអង្គការមិនមែនរដ្ឋាភិបាលនៅកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសហគមន៍ដែលមានជីវភាពខ្វះខាត។ ដោយសារអង្គការក្រៅរដ្ឋាភិបាលជាច្រើនខ្វះខាតនូវធនធាន ដូចនេះពួកគេពឹងផ្អែកយ៉ាងខ្លាំងលើការគាំទ្រពីអ្នកស្ម័គ្រចិត្តដើម្បីបំពេញបេសកកម្មរបស់ពួកគេ។ អ្នកស្ម័គ្រចិត្តរយៈពេលវែងដែលអាចលះបង់ពេលវេលា និងជំនាញរបស់ខ្លួន បានផ្តល់អត្ថប្រយោជន៍ពិសេស និងសំខាន់ដល់អង្គការក្រៅរដ្ឋាភិបាល។ យើងបានឃើញម្តងហើយម្តងទៀតថាប្រសិទ្ធភាពរបស់អ្នកស្ម័គ្រចិត្ត គឺទាក់ទងទៅនឹងរយៈពេលដែលពួកគេអាចប្តេជ្ញាចិត្តក្នុងការគាំទ្រ និងបន្តចូលរួមជាមួយអង្គភាពនោះ។ នៅក្នុងខ្លឹមសារអត្ថបទនេះ យើងនឹងពិភាក្សាអំពីសារៈសំខាន់នៃអ្នកស្ម័គ្រចិត្តរយៈពេលវែង និងរបៀបដែលពួកគេអាចចូលរួមជាមួយអង្គការមិនរកប្រាក់ចំណេញនៅក្នុងខេត្តសៀមរាប។

បង្កើតទឹកចិត្តនៃការបន្ត និងភាពជាប់លាប់នៃការគាំទ្រ

អ្នកស្ម័គ្រចិត្តរយៈពេលវែងបង្កើតនូវទឹកចិត្តនៃការផ្ដល់ការគាំបន្តបន្ទាប់ និងជាប់លាប់ សម្រាប់អង្គការមិនមែនរដ្ឋាភិបាលដែលជាមូលដ្ឋានសម្រាប់ក្រុមការងាររបស់អង្គភាពនិងអ្នកទទួលផល។ អង្គការ មិនមែនរដ្ឋាភិបាល តែងតែប្រឈមមុខជាមួយការងារជាច្រើន ទាំងការអនុវត្តន៍ និងរក្សាកម្មវិធីរបស់ខ្លួនឱ្យមានស្ថេរភាព។ អ្នកស្ម័គ្រចិត្តរយៈពេលវែងអាចមើលឃើញគម្រោងតាមរយៈដំណាក់កាលផ្សេងៗ ហើយអាចផ្ដល់នូវ ការណែនាំដែលពាក់ព័ន្ធបានច្រើនជាងមុន ដោយសារពួកគេកាន់តែស្គាល់ច្បាស់ពីសកម្មភាពរបស់អង្គភាព។

ការផ្ដល់ការប្រឹក្សាយោបាល់ និងការណែនាំ

អ្នកស្ម័គ្រចិត្តរយៈពេលវែងមានចំណេះដឹងជ្រៅជ្រះ ហើយមានបទពិសោធន៍ ដែលអាចបន្ដចំណេះដឹងទាំងនោះដល់អ្នកស្ម័គ្រចិត្តថ្មី និងអ្នកទទួលផលជាដើម។ បង្កើនចំណេះដឹង និងបទពិសោធន៍ដល់អង្គភាពទាំងមូលត្រូវការចំណាយពេលវេលា និងការប្ដេជ្ញាចិត្តខ្ពស់។ អ្នកស្ម័គ្រចិត្តដែលចូលរួមគាំទ្រ គឺជាធនធានដ៏មានតម្លៃ និងមានសារៈសំខាន់ដើម្បីធានាថា អង្គភាពមានមូលដ្ឋានរឹងមាំ និងមានរចនាសម្ព័ន្ធជាក់លាក់។

ជាផ្នែកមួយដ៏សំខាន់នៃសហគមន៍

វត្តមាន និងផលជះរបស់អ្នកស្ម័គ្រចិត្តរយៈពេលវែងមានអត្ថន័យលើសពីអង្គការក្រៅរដ្ឋាភិបាលជាច្រើន។ ពួកគេតែងក្លាយជាផ្នែកមួយនៃសហគមន៍ដែលពួកគេធ្វើការជាមួយ ដែលកង្កើតភាពងាយស្រួលសម្រាប់អង្គភាពក្នុងការធ្វើការជាមួយអាជ្ញាធរមូលដ្ឋាន និងភាគីដែលពាក់ព័ន្ធ។ វត្តមាន របស់ពួកគេនៅក្នុងសហគមន៍បានជួយកសាង ទំនុកចិត្ត ដែលវាពិតជាមានសារៈសំខាន់ណាស់ដល់ការអនុវត្តគម្រោងអភិវឌ្ឍន៍ ឱ្យទទួលបានជោគជ័យ។ ម្យ៉ាងវិញទៀត ការយល់ដឹងរបស់អ្នកស្ម័គ្រចិត្តអំពីវប្បធម៌ និងភាសាក្នុងស្រុកនឹងធានាថា ពួកគេធ្វើការរួមគ្នាកាន់តែសកម្មជាងមុនជាមួយក្រុមការងារ។

ការបង្កើនសមត្ថភាព និងទេពកោសល្យ

អ្នកស្ម័គ្រចិត្តរយៈពេលវែងដែលនៅស្ម័គ្រចិត្តរយៈពេលយូរ អាចបង្កើនសមត្ថភាព និងទេពកោសល្យរបស់ពួកគេបានល្អបំផុត។ អ្នកស្ម័គ្រចិត្តអាចប្រើប្រាស់ជំនាញរបស់ពួកគេ ខណៈពេលធ្វើការជាមួយអ្នកជំនាញដែលមានបទពិសោធន៍នៅក្នុងវិស័យនេះ ហើយជាលទ្ធផល ពួកគេទទួលបានជំនាញថ្មី និងពង្រឹងជំនាញដែលមានស្រាប់។

ការផ្ដល់នូវចំណេះដឹងពិសេស

អង្គការក្រៅរដ្ឋាភិបាលជាច្រើននៅក្នុងខេត្តសៀមរាប ត្រូវការអ្នកដែលមានចំណេះដឹងពិសេសផ្សេងៗគ្នា ដូចជាអ្នកជំនាញខាងអាជីវកម្ម ការអប់រំ ជំនាញថែរទាំសុខភាពជាដើម។ អ្នកស្ម័គ្រចិត្តរយៈពេលវែងអាចចូលរួមចំណែកផ្ដល់ចំណេះដឹង និងជំនាញរបស់ខ្លួនដើម្បីជួយអង្គភាពឱ្យដំណើរការឱ្យមានប្រសិទ្ធភាព។ ការចូលរួមចំណែកនេះមិនត្រឹមតែជួយគាំទ្រសហគមន៍ក្នុងស្រុកតែប៉ុណ្ណោះទេ ប៉ុន្តែក៏បានជួយកសាងការងារស្ម័គ្រចិត្ត លើកកម្ពស់ការអភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈ ផ្ទាល់ខ្លួនផងដែរ ។

គាំទ្រការអភិវឌ្ឍន៍ដោយចីរភាព

ការអភិវឌ្ឍន៍ដោយចីរភាព គឺជាការឆ្លើយតបនូវតម្រូវការបច្ចុប្បន្ន ដោយមិនមានផលប៉ះពាល់ដល់សមត្ថភាពរបស់អ្នកជំនាន់ក្រោយក្នុងការបំពេញតម្រូវការរបស់ខ្លួន។ អ្នកស្ម័គ្រចិត្តរយៈពេលវែងអាចចូលរួមក្នុងការអភិវឌ្ឍន៍យុទ្ធសាស្រ្តរយៈពេលវែងឱ្យមានប្រសិទ្ធភាពសម្រាប់អង្គការមិនមែនរដ្ឋាភិបាលក្នុងខេត្តសៀមរាប ដោយផ្តោតលើការបំពេញតម្រូវការរបស់សហគមន៍ ខណៈដែលពួកគេខិតខំប្រឹងប្រែងដើម្បីគោលដៅអភិវឌ្ឍន៍រយៈពេលវែង។

ការបង្កើតឱ្យមានផលជះដ៏រឹងមាំ

ជាចុងក្រោយ អ្នកស្ម័គ្រចិត្តរយៈពេលវែងមានសារៈសំខាន់ក្នុងការបង្កើតឳ្យមានផលជះយូរអង្វែងទៅលើអង្គភាព ទាំងអ្នកទទួលផល និងសហគមន៍។ ដោយការប្ដេជ្ញាចិត្តក្នុងរយៈពេលវែង អ្នកស្ម័គ្រចិត្តអាចបង្កើតមរតកស្នាដៃនៃគម្រោងដែលស្ថិតស្ថេរក្នុងរយៈពេលវែង។ សម្រាប់អ្នកទទួលផល ផលជះវិជ្ជមានអាចផ្តល់ឱ្យពួកគេនូវការផ្លាស់ប្តូរយូរអង្វែង និងវិជ្ជមាននៅក្នុងជីវិតរបស់ពួកគេ។ សហគមន៍ក៏អាចមើលឃើញនូវផលជះដ៏យូរអង្វែង ដែលបន្តកែលម្អគុណភាពជីវិតរបស់ពួកគេបានប្រសើរមួយកម្រិតទៀត។

សរុបសេចក្ដីមក ការស្ម័គ្រចិត្ត គឺជាវិធីដ៏ល្អមួយដើម្បីជួយដល់សហគមន៍! ការងារស្ម័គ្រចិត្តរយៈពេលវែងផ្តល់ឱកាសឱ្យអ្នកបានឃើញផលជះវិជ្ជមានរបស់លោកអ្នក និងផ្តល់ឱកាសឱ្យអ្នកអាចអភិវឌ្ឍខ្លួន ខណៈពេលដែលលោកអ្នកកំពុងជួយគាំទ្រ និងសហការជាមួយអ្នកជំនាញដែលជាស្ម័គ្រចិត្តដូចគ្នា។ ក្នុងនាមជាអ្នកស្ម័គ្រចិត្តរយៈពេលវែង អ្នកអាចចូលរួមចំណែកក្នុងការរីកចម្រើន និងភាពជោគជ័យនៃអង្គការមិនមែនរដ្ឋាភិបាលដែលលោកបានគាំទ្រ។

ការធ្វើការជាអ្នកស្ម័គ្រចិត្តរយៈពេលវែងនៅ ក្នុងខេត្តសៀមរាប ប្រទេសកម្ពុជា នឹងផ្តល់ឱ្យអ្នកនូវបទពិសោធន៍ដែលផ្លាស់ប្តូរជីវិតលោកអ្នកបាន។ នៅខេត្តសៀមរាបមានអង្គការក្រៅរដ្ឋាភិបាលជាច្រើនដែលកំពុងស្វែងរកជំនាញ និងការគាំទ្រពីសំណាក់អ្នកស្ម័គ្រចិត្តរយៈពេលវែង។ ប្រសិនបើអ្នកចង់ដឹងបន្ថែមអំពីឱកាសការងារស្ម័គ្រចិត្តរយៈពេលវែង យើងសូមអញ្ជើញអ្នកទៅមើលឱកាសការងារស្ម័គ្រចិត្តបច្ចុប្បន្នរបស់យើង និងផ្ញើប្រវត្តិរូបសង្ខេប  និងចែករំលែកចំណាប់អារម្មណ៍របស់អ្នកមកកាន់យើង។

យើងទន្ទឹងរង់ចាំធ្វើការជាមួយអ្នក!

Share

Related posts

ខែ​កញ្ញា 4, 2023

ការធ្វើបច្ចុប្បន្នភាពពីអតីតយុវជនកម្មវិធីបណ្ដុះគំនិតអាជីវកម្ម៖ តើបច្ចុប្បន្ននេះពួកគេនៅទីណា?


Read more
ខែ​មិថុនា 24, 2023

ការគ្រប់គ្រងនៃបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត: ៖តើអង្គការមិនរកប្រាក់ចំណេញនៅកម្ពុជាអាចត្រៀមខ្លួនយ៉ាងដូចម្តេចសម្រាប់អនាគត  


Read more
ខែ​មីនា 26, 2023

ការប្រកួតវាយកូនហ្គហ្វមិត្តភាព PUTT for PEPY Golf Tournament! ការរៀនសូត្រពីការប្រកួតវាយកូនហ្គហ្វមិត្តភាពលើកដំបូងរបស់យើង


Read more

ឆ្លើយ​តប បោះ​បង់​ការ​ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Join us in building a better future for Cambodian youth today!
Contact Us

contact@pepyempoweringyouth.org

+855 (0)17 73 7519 | (0)68 251 790

Headquarters: No 28, St. Neak Poan, Borey Proem Prey, Trapang Ses Village, Kok Chok Commune, Siem Reap District, Cambodia

Sign up for our newsletter!


Quick Links

Tours and Exchanges

New Initiatives

DONATE


Our Policies and Practices

Child Protection Policy (English)

Child Protection Policy (Khmer)

Environmental Friendly Policy

Copyright © | By PEPY Empowering Youth

DONATE