សូមអញ្ជើញមកទទួលយកបទពិសោធន៍នូវការតាំងបង្ហាញដ៏អស្ចារ្យនៃភាពច្នៃប្រឌិត បេតិកភណ្ឌ និងរឿងនិទានរបស់កម្ពុជាព្រឺត្តិការណ៍ពិព័រណ៌ស្នាដៃសិល្បៈ & ប្រគុំតន្ត្រី«រឿងរ៉ាវរបស់យើង» របស់អង្គការផេពភី មិនមែនគ្រាន់តែជាព្រឹត្តិការណ៍មួយប៉ុណ្ណោះទេ  តែជាការបង្ហាញដ៏រស់រវើកនៃ ភាពរឹងមាំ និងការបញ្ចេញសមត្ថភាពផ្ទាល់ខ្លួន តាមរយៈសំឡេងដ៏មានឥទ្ធិពលរបស់សិល្បករក្នុងស្រុក។

តាមរយៈស្នាដៃសិល្បៈដ៏ទាក់ទាញ កំណាព្យ តន្ត្រីដ៏ពីរោះរណ្តំ និងមានជាច្រើនទៀត អ្នកនឹងបានទទួលបទពិសោធន៍នូវរឿងរ៉ាវវប្បធម៌ប្លែកៗរបស់វប្បធម៌កម្ពុជាដែលមិនធ្លាប់ឃើញពីមុនមក។ សូមអញ្ជើញចូលរួមជាមួយយើងក្នុងការទស្សនាស្នាដៃសិល្បៈដ៏អស្ចារ្យ ស្តាប់នូវអារម្មណ៍ពិតៗនៅក្នុងការសម្តែងនីមួយៗ និងភ្ជាប់ទំនាក់ទំនងជាមួយរឿងរ៉ាវប្រកបដោយភាពច្នៃប្រឌិត ដែលជាបេះដូងនៃសហគមន៍របស់យើង។ យើងជឿជាក់យ៉ាងមុតមាំថា សកម្មភាពដែលពាក់ព័ន្ធនឹង ការគិតប្រកបដោយភាពច្នៃប្រឌិត ការព្យាបាលដោយសិល្បៈ និងការបញ្ចេញសមត្ថភាពផ្ទាល់ខ្លួន គឺចាំបាច់សម្រាប់ការអភិវឌ្ឍជំនាញទន់របស់បុគ្គល និងការអភិវឌ្ឍវិជ្ជាជីវៈរបស់ពួកគេ។

ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ ធ្វើបានលើសពីការអបអរសាទរការបញ្ចេញសមត្ថភាពបែបសិល្បៈ – គឺវាជួយ កសាងអនាគតដ៏រឹងមាំមួយសម្រាប់សង្គម។ ចំណូលដែលបានមកពីពិព័រណ៌ស្នាដៃសិល្បៈ និងការប្រគុំតន្ត្រី នឹងគាំទ្រដល់កម្មវិធីនានារបស់អង្គការផេពភី ដោយផ្តល់កម្លាំងចិត្តដល់សិល្បករ និងធានាថាសំឡេងរបស់ពួកគេបន្តបំផុសគំនិតដល់អ្នកដទៃ។ ហើយយើងមិនធ្វើវាដោយម្នាក់ឯងនោះទេ! យើងមានមោទកភាពក្នុងការសហការជាមួយដៃគូក្នុងស្រុក និងអង្គការមិនរកប្រាក់ចំណេញ ដើម្បីបង្ហាញនូវក្រុមអ្នកចម្រៀង ក្រុមតន្ត្រី វិចិត្រករ សិប្បករ និងកវីគ្រប់វ័យ។ យើងចង់ឲ្យទស្សនិកជនចូលរួមទស្សនាព្រឹត្តិការណ៍ដែលបង្ហាញពី សំឡេងរបស់កូនខ្មែរសព្វថ្ងៃនេះ!

ពិនិត្យមើលព័ត៌មានលម្អិតស្តីពីការក្លាយជាអ្នកឧបត្ថម្ភ ឬដៃគូសហការ និង​តម្លៃ!

*កាលបរិច្ឆេទផុតកំណត់៖ ៣០ តុលា ២០២៥

កុំឲ្យខកខាននូវការបង្ហាញពិសេសពីទេពកោសល្យនិងសាមគ្គីភាពនេះ។ សូមស្វែងយល់បន្ថែមអំពីរឿងរ៉ាវរបស់យើង  ហើយពិនិត្យមើលរូបថតនិងវីដេអូខាងក្រោម។ លោកអ្នកក៏អាចទាក់ទងមកយើងខ្ញុំតាមរយៈអុីម៉ែល៖ ourstory@pepyempoweringouth.org