សូមអរគុណសម្រាប់ការគាំទ្រផេពភី!

សូមអរគុណសម្រាប់ការជ្រើសរើសបរិច្ចាគដល់ផេពភី ដើម្បីគាំទ្រយុវជន និងអនាគតរបស់ពួកគេ ។ តាមរយៈកម្មវិធីរបស់យើង យុវជនកម្ពុជាតាមតំបន់ជនបទ សហគ្រិន និងទទួលបានការអភិវឌ្ឍ នឹងបង្កើនគុណភាពជីវិត និងសហគមន៍របស់ពួកគេ ។ សូមអានជម្រើសនៃការបរិច្ចាគដោយប្រុងប្រយ័ត្ន ដើម្បីឱ្យប្រាកដថា លោកអ្នកទទួលបានការអនុគ្រោះពន្ធ ដែលអ្នកអាចទទួលបាន។

មធ្យោបាយបរច្ចាគ៖

គាំទ្រផេពភី និងសិស្សអាហារូបករណ៍ជនបទនៅលើគេហទំព័រ GlobalGiving និងទទួលបានឥណទានពន្ធលេខ ៥០៣c (3) ឬ ទទួលបានជំនួយពីចក្រភពអង់គ្លេសដោយឥតគិតថ្លៃ

គាំទ្រគម្រោងគ្រប់គ្រងក្ដីប្រាថ្នា នៅលើគេហទំព័រ GlobalGiving និងទទួលបានឥណទានពន្ធលេខ ៥០៣c (3)  ទទួលបានជំនួយពីចក្រភពអង់គ្លេសដោយឥតគិតថ្លៃ

ផ្ទេរប្រាក់ ឬផ្ញើមូលប្បទានប័ត្រមកយើងដោយផ្ទាល់ (ត្រូវបានណែនាំសម្រាប់ការបរិច្ចាគលើសពី ៥០០០ ដុល្លារ)

ឈ្មោះគណេនយ្យ៖ PEPY EMPOWERING YOUTH

លេខគណនេយ្យ៖ 3451 01 981467 15

ឈ្មោះធនាគារ៖ ACLEDA Bank Plc
លេខ SWIFT៖ ACLBKHPP

អាសយដ្ឋានធនាគារ៖ ផ្ទះលេខ ៦១ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ប្រទេសកម្ពុជា

បរិច្ចាគមកយើងលើគេហទំព័រ Give2Asia (អត្ថប្រយោជន៍ពន្ធសម្រាប់បុគ្គល និងអង្គភាពដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី)

មកដល់ពេលឆាប់នេះ! យើងកំពុងឈានទៅរកភាពជាដៃគូជាមួយ  Give@Asia ប៉ុន្ដែលោកអ្នកអាចទាក់ទងទៅGive@Asia ដោយផ្ទាល់ដើម្បីឈ្វេងយល់បន្ថែមអំពីជម្រើសក្នុងការបរិច្ចាគមកកាន់ផេពភី ។

គាំទ្រផេពភី និងសិស្សអាហារូបករណ៍ជនបទនៅលើគេហទំព័រ GlobalGiving និងទទួលបានឥណទានពន្ធលេខ ៥០៣c (3) ឬ ទទួលបានជំនួយពីចក្រភពអង់គ្លេសដោយឥតគិតថ្លៃ

គាំទ្រគម្រោងគ្រប់គ្រងក្ដីប្រាថ្នា នៅលើគេហទំព័រ GlobalGiving និងទទួលបានឥណទានពន្ធលេខ ៥០៣c (3)  ឬ ទទួលបានជំនួយពីចក្រភពអង់គ្លេសដោយឥតគិតថ្លៃ

ផ្ទេរប្រាក់ ឬផ្ញើមូលប្បទានប័ត្រមកយើងដោយផ្ទាល់ (ត្រូវបានណែនាំសម្រាប់ការបរិច្ចាគលើសពី ៥០០០ ដុល្លារ)

ឈ្មោះគណេនយ្យ៖ PEPY EMPOWERING YOUTH

លេខគណនេយ្យ៖ 3451 01 981467 15

ឈ្មោះធនាគារ៖ ACLEDA Bank Plc
លេខ SWIFT៖ ACLBKHPP

អាសយដ្ឋានធនាគារ៖ ផ្ទះលេខ ៦១ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ប្រទេសកម្ពុជា

បរិច្ចាគមកយើងលើគេហទំព័រ Give2Asia (អត្ថប្រយោជន៍ពន្ធសម្រាប់បុគ្គល និងអង្គភាពដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី)

មកដល់ពេលឆាប់នេះ! យើងកំពុងឈានទៅរកភាពជាដៃគូជាមួយ  Give@Asia ប៉ុន្ដែលោកអ្នកអាចទាក់ទងទៅGive@Asia ដោយផ្ទាល់ដើម្បីឈ្វេងយល់បន្ថែមអំពីជម្រើសក្នុងការបរិច្ចាគមកកាន់ផេពភី ។

សម្រាប់ការបរិច្ចាគលើសពី ៥០០០ដុល្លារសហរដ្ឋអាមេរិក ដែលចាំបាច់តម្រូវឱ្យមានលេខពន្ធ ៥០១ (c) ៣ សម្រាប់បុគ្គល ឬអង្គភាព ។

សម្រាប់មូលបត្រ៖ សូមសរសេរ PEPY Empowering Youth នៅត្រង់កន្លែង memo និង CAF America ជាអ្នកផ្ដល់ជូន ។ សូមផ្ញើលេខ ២៥៥ ទៅកាន់ Reinekers Lane Suite លេខ ៣៧៥ Alexandria VA ២២៣១៤ សហរដ្ឋអាមេរិក

សូមបរិច្ចាគតាមរយៈ KhmerCare (បណ្ដាញសង្គមរកមូលនិធិរបស់ប្រទេសកម្ពុជា)

សូមបរិច្ចាគតាមរយៈធនាគារ ABA

ABA #: 000179000

ការផ្ញើអំណោយផ្សេងៗ

កុំព្យូទ័រមួយទឹក គ្រឿងសង្ហារឹម និងសម្ភារៈសិក្សា ដែលអាចធ្វើឱ្យមានការផ្លាស់ប្ដូរបែបវិជ្ជមានសម្រាប់ជីវិតយុវជន និងគ្រួសាររបស់ពួកគេ ។ សូមផ្សារភ្ជាប់ទំនាក់ទំនងជាមួយយើងប្រសិនបើលោកអ្នកមានឧបករណ៍ទាំងនោះផ្ញើមកកាន់យើង យើងរីករាយក្នុងការជួយលោកអ្នក!

ទាក់ទងយើងតាមរយៈអ៊ីមែល ឬផ្ញើមកកាន់ ផ្ទះលេខ ២៨ ផ្លូវនាគព័ន្ធ បុរីប្រិមប្រិយ៍ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ប្រទេសកម្ពុជា

**ប្រសិនបើលោកអ្នកបរិច្ចាគតាមរយៈការផ្ទេរប្រាក់ ឬមូលបត្រតាមរយៈការបរិច្ចាគទំហំមធ្យមរបស់យើង សូមជម្រាបដំណឹងឱ្យយើងបានដឹងតាមរយៈអ៊ីមែល៖ contact@pepyempoweringyouth.org ដូច្នេះយើងអាចពិនិត្យគណនេយ្យធនាគាររបស់យើង ហើយសូមអរគុណលោកអ្នកនៅពេលដែលអំណោយរបស់អ្នកបានមកដល់ ។

តើការបរិច្ចាគរបស់លោកអ្នកមានន័យយ៉ាងដូចម្ដេចខ្លះចំពោះសហគមន៍របស់យើង៖

រឿងរ៉ាវរបស់លីដា: ការងារបន្តិចបន្តួចធ្វើឱ្យបានយូរ

មុនពេលស្គាល់ផេពភី លីដា មិនប្រាកដថាគាត់អាចក្លាយជាគ្រូបង្រៀនភាសាអង់គ្លេសដូចតាមក្ដីស្រមៃរបស់គាត់នោះទេ ។ គាត់មានហិរញ្ញវត្ថុមានកម្រិត ហើយមានឧបសគ្គជាច្រើនក្នុងជីវិតរបស់គាត់ ប៉ុន្ដែគាត់ដឹងច្បាស់ថាគាត់ គាត់ចង់បន្ដការសិក្សាថ្នាក់ឧត្តមសិក្សា បន្ទាប់ពីបញ្ចប់វិទ្យាល័យ ។

សម្រាប់លីដា សកម្មភាពរបស់ផេពភីបានធ្វើឱ្យមានផលជះបែបវិជ្ជមានដល់ជីវិតរបស់គាត់ ។ អំឡុងពេលដែលគាត់កំពុងសិក្សានៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលផេពភី គាត់បានចូលរួមគម្រោងការសងត្រឡប់ទៅកាន់សហគមន៍ នៅក្នុងស្រុកក្រឡាញ់ ។ គាត់បានទៅសាលាស្ថិតក្នុងតំបន់ដាច់ស្រយាល ហើយបានបង្រៀនសិស្សថ្នាក់ទីប្រាំមួយ និងទីប្រាំពីរ អំពីការអនាម័យខ្លួន និងគុណតម្លៃនៃការអប់រំ ។

វា​ជា​ឱកាស​ក្នុងការមើលឃើញពីការងារសហគមន៍កាន់តែច្រើនជាងមុន ​សម្រាប់​គាត់​ក្នុង​ការ​ដំណើរការ​គម្រោង​ខ្នាត​តូច​នេះ។ គាត់បានរៀនពីជំនាញភាពជាអ្នកដឹកនាំ ជំនាញទំនាក់ទំនង និងការទទូលខុសត្រូវ ។ បន្ថែមពីនេះទៅទៀត គាត់ត្រូវបានលើកទឹកចិត្តឱ្យធ្វើការសហគមន៍នេះបន្ដទៅទៀត បន្ទាប់ពីមើលឃើញពន្លឺពីកែវភ្នែករបស់សិស្សានុសិស្សនៅទីនោះ ។ គាត់ពិតជាមានមោទកភាពណាស់ដែលគាត់អាចក្លាយជាជនគំរូម្នាក់​​នៅទីនោះ ។

បច្ចុប្បន្ន ក្នុងនាមជាគ្រូបង្រៀន ពាក្យស្លោករបស់លីដា និងសម្រាប់អ្នកដ៏ទៃគឺ « ត្រូវធ្វើល្អ និងធ្វើឱ្យបានល្អ» ដើម្បីឱ្យយុវជនដទៃមានឱកាសដើរតាមផ្លូវទៅរកក្ដីស្រមៃរបស់ពួកគេដូចដែរគាត់បានធ្វើ ។

រឿងរ៉ាវរបស់កូនហ៊ីង៖ ការដាក់ទុនលើសិស្សតែម្នាក់អាចជួយដល់សហគមន៍ទាំងមូល

នៅពេលដែលកូនហ៊ីងធំដឹងក្ដី នាងមិនបានត្រូវបានលើកទឹកចិត្តឱ្យបន្ដឱកាសសិក្សានោះឡើយ ។ នៅក្នុងភូមិរបស់នាង សឹងតែគ្រប់ក្មេងស្រីទាំងអស់ត្រូវបង្ខំចិត្តឱ្យឈប់រៀន ដោយសារមានសម្ពាធពីគ្រួសារ ដើម្បីប្រញាប់រកឱកាសរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ ។ នាង​ត្រូវ​បំពេញ​ការងារ​នៅ​វាលស្រែ និង​នៅ​ផ្ទះ​មុន​នឹង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ទៅ​សាលា។ វាពិតជាពិបាកខ្លាំង ណាស់ ប៉ុន្ដែនាងអាចដោះស្រាយបានរហូតបានបញ្ចប់វិទ្យាល័យ ។

តាមរយៈផេពភី កូនហ៊ីងបានផ្សារភ្ជាប់ជាមួយធនធាន ការប្រឹក្សា ដើម្បីបន្ដថ្នាក់ឧត្តម ។ សព្វថ្ងៃ​មានយុវតីត្រឹមតែបីនាក់ប៉ុណ្ណោះដែលជាប់ថ្នាក់ទី១២ ហើយកូនហ៊ីងជាយុវតីតែម្នាក់ដែលបានបញ្ចប់ការសិក្សា ។ នាងចង់ក្លាយជាឧបករណ៍សំខាន់ក្នុងការផ្លាស់ប្តូរនិន្នាការនេះ ហើយឥឡូវនេះធ្វើការឱ្យអង្គការទស្សនៈពិភពលោក ដែលជាអង្គការក្រៅរដ្ឋាភិបាល គាំទ្រការលើកទឹកចិត្ត និងណែនាំដល់យុវជននៅតាមសហគមន៍ជនបទ។

អ្នក​ជិត​ខាង​កំពុង​មើល​ឃើញ​នាង​ជា​គំរូ​ក្នុង​សហគមន៍​បន្តិច​ម្ដងៗ បើ​ទោះ​ជា​ដំបូង​គេ​សង្ស័យ​លើ​រូបនាង ដែល​តស៊ូ​ដើម្បី​ការ​អប់រំ​ក្ដី។ នាងបានប្រាប់យុវជនថា « ចំណេះដឹងមានតម្លៃជាងលុយ » ហើយនាងនៅតែបន្ដការប្រឹងប្រែងទៅមុខទៀតដើម្បីយុវតីវ័យក្មេងមានឱកាសបន្ដការសិក្សា និងកសាងអនាគតដ៏រឹងមាំរបស់ខ្លួន ។