ចាប់តាំងពីឆ្នាំ២០១២ គម្រោងអាហារូបករណ៍សម្រាប់ថ្នាក់ឧត្តមសិក្សា បានផ្តល់អាហារូបករណ៍សរុបចំនួន ២៤០នាក់ ដល់យុវជនដែលជួបការលំបាកផ្នែកហិរញ្ញវត្ថុ។ សិស្សអាហារូបករណ៍របស់យើងមកពី ក្នុងស្រុកក្រឡាញ់ ស្រុកស្រីស្នំ ស្រុកតាំងគោក និងស្រុកកំពង់លែង ដែលភាគច្រើនមកពីគម្រោងគ្រប់គ្រងក្ដីប្រាថ្នា។
អាហារូបករណ៍របស់ផេពភីមានលក្ខណៈពិសេស ដោយយើងផ្ដល់ជូនលើសពីថ្លៃសិក្សា។ យើងផ្ដល់ជូនថ្លៃសិក្សានៅសាកលវិទ្យាល័យ ឬសាលាជំនាញវិជ្ជាជីវៈ រយៈពេល៣ឆ្នាំ នៅក្នុងខេត្តសៀមរាប។ បន្ថែមពីនេះសិស្សអាហារូបករណ៍របស់យើងទទួលបានកង់ ការប្រើប្រាស់កុំព្យូទ័រ ប្រាក់ឧបត្ថម្ភជីវភាពរយៈពេល ១ឆ្នាំកន្លះ និងធានារ៉ាប់រងសុខភាព រហូតដល់ពួកគេទទួលបានការងារធ្វើ។ សិស្សអាហារូបករណ៍របស់យើងអាចជ្រើសរើសសាកលវិទ្យាល័យ និងមុខជំនាញសិក្សាដែលពួកគេចង់រៀន ដើម្បីសម្រេចគោលដៅដែលពួកគេចង់បាន។ គ្រប់សិស្សអាហារូបករណ៍ឆ្នាំទី១របស់យើងទាំងអស់ទទួលបានការបណ្ដុះបណ្ដាលនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលរបស់យើងរយៈពេលមួយឆ្នាំផងដែរ ដើម្បីទទួល នូវជំនាញសិក្សា វិជ្ជាជីវៈ និងជំនាញអន្តរបុគ្គលយ៉ាងទូលំទូលាយ។
ចាប់តាំងពីឆ្នាំ២០១២ គម្រោងអាហារូបករណ៍សម្រាប់ថ្នាក់ឧត្តមសិក្សា បានផ្តល់អាហារូបករណ៍សរុបចំនួន ៣០០នាក់ ដល់យុវជនដែលជួបការលំបាកផ្នែកហិរញ្ញវត្ថុ។ សិស្សអាហារូបករណ៍របស់យើងមកពី ក្នុងស្រុកក្រឡាញ់ ស្រុកស្រីស្នំ ស្រុកតាំងគោក និងស្រុកកំពង់លែង ដែលភាគច្រើនមកពីគម្រោងគ្រប់គ្រងក្ដីប្រាថ្នា។
អាហារូបករណ៍របស់ផេពភីមានលក្ខណៈពិសេស ដោយយើងផ្ដល់ជូនលើសពីថ្លៃសិក្សា។ យើងផ្ដល់ជូនថ្លៃសិក្សានៅសាកលវិទ្យាល័យ ឬសាលាជំនាញវិជ្ជាជីវៈ រយៈពេល៣ឆ្នាំ នៅក្នុងខេត្តសៀមរាប។ បន្ថែមពីនេះសិស្សអាហារូបករណ៍របស់យើងទទួលបានកង់ ការប្រើប្រាស់កុំព្យូទ័រ ប្រាក់ឧបត្ថម្ភជីវភាពរយៈពេល ១ឆ្នាំកន្លះ និងធានារ៉ាប់រងសុខភាព រហូតដល់ពួកគេទទួលបានការងារធ្វើ។ សិស្សអាហារូបករណ៍របស់យើងអាចជ្រើសរើសសាកលវិទ្យាល័យ និងមុខជំនាញសិក្សាដែលពួកគេចង់រៀន ដើម្បីសម្រេចគោលដៅដែលពួកគេចង់បាន។ គ្រប់សិស្សអាហារូបករណ៍ឆ្នាំទី១របស់យើងទាំងអស់ទទួលបានការបណ្ដុះបណ្ដាលនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលរបស់យើងរយៈពេលមួយឆ្នាំផងដែរ ដើម្បីទទួល នូវជំនាញសិក្សា វិជ្ជាជីវៈ និងជំនាញអន្តរបុគ្គលយ៉ាងទូលំទូលាយ។ សិស្សអាហារូបករណ៍របស់យើងបានធ្វើការជាគ្រូបង្រៀន ទាហាន កងរាជអាវុធហត្ថ គណនេយ្យករ មេធាវី នាយកសាលា គិលានុបដ្ឋាយិកា សហគ្រិន និងអ្នកនយោបាយក្នុងចំណោមវិជ្ជាជីវៈផ្សេងៗជាច្រើនទៀត។
ថ្ងៃជួបជុំដំបូង
សិស្សអាហារូបករណ៍របស់យើងមកពីតំបន់ជនបទដាច់ស្រយាល ពួកគេត្រូវសម្របខ្លួនក្នុងការរស់នៅទីក្រុងជាលើកដំបូង។ ក្រុមការងាររបស់ផេពភីបានជួយពួកគេឱ្យចេះរស់នៅជាមួយគ្នា យល់ដឹងពីភាពខុសប្លែកគ្នានៃវប្បធម៌ និងត្រៀមខ្លួនសម្រាប់ការចុះឈ្មោះចូលរៀនថ្នាក់ឧត្តមសិក្សា។ ថ្ងៃជួបជុំដំបូងជាព្រឹត្តិការណ៍ប្រព្រឹត្តិទៅច្រើនថ្ងៃក្នុងសប្ដាហ៍ដំបូង សិស្សអាហារូបករណ៍ទាំងអស់ បានជួបជុំគ្នា សិក្សាឈ្វេងយល់ពីផេពភីបន្ថែមទៀត និងដំណើរកម្សាន្ដតាមក្រុងសៀមរាប។
កម្មវិធីប្រឹក្សាយោបល់ និងការបង្រៀនសិស្ស
សិស្សអាហារូបករណ៍ដែលសិស្សច្បង មានឱកាសសងត្រឡប់កម្មមកវិធីយើងវិញដោយការធ្វើជាអ្នកបង្រៀនសិស្សអាហារូបករណ៍ជំនាន់ក្រោយ។ ពួកគេជួយយុវជនទាំងនោះ ឱ្យជោគជ័យលើការសិក្សា អាជីព និងជីវិតឯកជនរបស់ពួកគេ។ យើងបានអនុវត្តគម្រោងផ្ដួចផ្ដើមថ្មីនេះចាប់តាំងពីការបិទខ្ទប់នៃជំងឺ កូវីដ-១៩ ហើយឃើញថា ពិន្ទុមធ្យមភាគរបស់សិស្សអាហារូបករណ៍របស់យើងមានការប្រសើរជាងមុន។ មិនតែប៉ុណ្ណោះ ពួកគាត់បានចែករំលែកថា សុខមាលភាពផ្លូវចិត្តរបស់ពួកគេក៏ប្រសើរជាងមុនផងដែរ។
កម្មវិធីជួបជុំអាណាព្យាបាល
សកម្មភាពប្រចាំឆ្នាំដែលយើងបានអញ្ជើញអាណាព្យាបាលរបស់សិស្សានុសិស្ស និងសិស្សអាហាររូបករណ៍ ដើម្បីជូនដំណឹង និងធ្វើបច្ចុប្បន្នភាពពីការសិក្សា និងការងារទៅកាន់ពួកគាត់ ហើយបង្ហាញនូវទិដ្ឋភាពទូទៅមួយដល់មាតាបិតាដើម្បីមើលឃើញដោយផ្ទាល់នូវផលជះដែលកម្មវិធីមានលើសិស្សអាហាររូបករណ៍។ សកម្មភាពស្នូលនេះគឺអំពីការផ្លាស់ប្តូរផ្នត់គំនិតរបស់គ្រួសារអំពីមូលហេតុនៃការអប់រំពិតជាធ្វើឲ្យជីវិតប្រសើរឡើង។ លើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃការអប់រំ និងប្រព័ន្ធគាំទ្រ។
ការប្រកួតបាល់ទាត់មិត្តភាព ពានរង្វាន់ផេពភី បុរស-នារី
អតីតសិស្សអាហារូបករណ៍ សិស្សអាហារូបករណ៍បច្ចុប្បន្ន និងក្រុមការងារបានមករួបរួមគ្នា សម្រាប់ការប្រកួតបាល់ទាត់ ដែលធ្វើឡើងមួយឆ្នាំម្ដង។ ក្នុងការប្រកួតនេះផងដែរ ជាឱកាសក្នុងការពង្រឹង និងផ្សារភ្ជាប់ទំនាក់ទំនងជាមួយគ្នារយៈពេលបួនទៅប្រាំសប្ដាហ៍ផងដែរ។ ក្រុមការងារផេពភី និងសមាគមអតីតសិស្សផេពភី ជាអ្នកសម្របសម្រួលការប្រកួត ដូចនេះ បុគ្គលិកទាំងបុរស និងនារី មានឱកាសរៀនសូត្រ និងចូលរួមប្រកួត។