កម្មវិធីមជ្ឈមណ្ឌលបណ្ដុះបណ្ដាលរបស់យើង បានផ្ដល់យុវជន ដែលមកពីគម្រោងគ្រប់គ្រងក្ដីប្រាថ្នា និងគម្រោងអាហារូបករណ៍ នូវឧបករណ៍ជួយឱ្យពួកគេទទួលបានជំនាញការងារ ក្នុងអាជីពដែលពួកគេជ្រើសរើស។ ការសិក្សាថ្នាក់មូលដ្ឋានរបស់មជ្ឈមណ្ឌលបណ្ដុះបណ្ដាល ផ្ដោតទៅលើការស្ទង់មតិចុងក្រោយបង្អស់នៃទីភ្ញាក់ងារការងារជាតិ។ ការស្ទង់មតិនេះបានបង្ហាញថា បេក្ខជនខ្វះជំនាញមួយចំនួនដូចជា ជំនាញទន់ ភាសាអង់គ្លេស និងកុំព្យូទ័រ។ មុនពេលយុវជនបានមកសិក្សានៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលរបស់យើង យុវជនទាំងនោះមានកម្រិតយល់ដឹងផ្នែកបច្ចេកវិទ្យាតិចតួច និងការនិយាយភាសាអង់គ្លេសរបស់ពួកគេនូវមានកម្រិតនូវឡើយ។
បច្ចុប្បន្ន មជ្ឈមណ្ឌលបណ្ដុះបណ្ដាលរបស់យើងបានផ្ដល់ជូននូវវគ្គបណ្ដុះបណ្ដាលដល់យុវជនចំនួន៦០រូបជារៀងរាល់ឆ្នាំ (ឆ្នាំដំបូងនៃសិស្សអាហារូបករណ៍ និងសិស្សមិនមែនអាហារូបករណ៍) ជាមួយនឹងការបណ្ដុះបណ្ដាល មុនចូលសាកលវិទ្យាល័យ និងរៀនជំនាញវិជ្ជាជីវៈ។ កម្មវិធីសិក្សារបស់យើង គឺដើម្បីបង្កើនទំនុកចិត្តរបស់យុវជនទាំងជំនាញទន់ និងជំនាញរឹង។ នៅចុងបញ្ចប់នៃការឆ្នាំសិក្សា មេរៀនដែលពួកគេបានសិក្សារៀនសូត្រ ត្រូវបានអនុវត្តផ្ទាល់ នៅក្នុងគម្រោងការចូលរួមរបស់ពលរដ្ឋ ដែលដឹកនាំដោយយុវជនរបស់យើងផ្ទាល់!

គម្រោងភាសាអង់គ្លេស
គម្រោងភាសាអង់គ្លេសរបស់យើង ត្រូវបានបង្រៀនលើសពីកម្មវិធីសិក្សាក្នុងសៀវភៅពុម្ភ ដើម្បីផ្ដល់ជូនដល់យុវជននូវ ជំនាញនិយាយ និងជំនាញសរសេរ។ ដែលជំនាញទាំងនោះរួមមាន៖ ការសរសេរ ការអនុវត្តន៍ការសន្ទនា និងឱកាសក្នុងការរៀនសូត្រពីការបញ្ចេញសំលេង និងប្រយោគ ពីអ្នកបង្រៀនស្ម័គ្រចិត្តអន្តរជាតិផងដែរ។
គម្រោងព័ត៌មានវិទ្យា និងសារគមនាគមន៍
ការទំនាក់ទំនងតាមរយៈបច្ចេកវិទ្យា និងការប្រើប្រាស់បច្ចេកវិទ្យា ពិតជាមានសារៈសំខាន់ណាស់សម្រាប់យុវជន នៅក្នុងសហគមន៍ដើម្បីស្វែងរកការងារ ។ នៅក្នុងថ្នាក់កុំព្យូទ័ររបស់យើង យុវជនបានសិក្សាពីកម្មវិធី software ស្ដង់ដាឧស្សាហកម្ម ផ្សេងៗរួមមាន កម្មវិធី Microsoft Office Google Docs និងការរចនារូបភាព ដើម្បីត្រៀមខ្លួនសម្រាប់ការងារនាពេលអនាគត។
គម្រោងកុំព្យូទ័រអនាគតប្រសើរ
ជាមួយនឹងការបិទខ្ទប់ដោយសារជំងឺកូវីដ-១៩ ការមានកម្រិតទាបនៃការប្រើប្រាស់កុំព្យូទ័ររបស់យុវជនរបស់យើង បានក្លាយជាបញ្ហាប្រឈមសម្រាប់យើង។ យើងបានបង្កើតគម្រោងកុំព្យូទ័រអនាគតប្រសើរ នៅចុងឆ្នាំ២០២០ ដើម្បីឱ្យយុវជនរបស់យើង អាចខ្ចីកុំព្យូទ័រ ទូរស័ព្ទ និងឧបការណ៍អេឡិចត្រូនិចផ្សេងៗបាន។ គម្រោងកុំព្យូទ័រអនាគតប្រសើរ បានអនុញ្ញាតឱ្យយុវជនរបស់យើង អាចផ្ដោតលើ ការងារ ការសិក្សារៀនសូត្រ ដើម្បីពង្រឹងចំណេះដឹងនៅក្នុងសហគមន៍របស់យើងបានជារៀងរហូត!
គម្រោងកសាងសមត្ថភាពយុវជន
គម្រោងរបស់យើងគឺកសាងជំនាញទន់ ដែលជាជំនាញដ៏ចាំបាច់សម្រាប់យុវជនក្នុងការទទួលបានភាពជោគជ័យក្នុងជីវិត និងការងារនាពេលអនាគតរបស់ពួកគេ។ យើងបានអភិវឌ្ឍ ទំនុកចិត្តរបស់យុវជន ការទំនាក់ទំនង ភាពជាអ្នដឹកនាំ ការដោះស្រាយបញ្ហា និងជំនាញផ្សេងៗទៀតជាដើម។ល។ លើសពីនេះទៅទៀត យុវជនបានសិក្សាពីបញ្ហាសាកល ចូលរួមលេងកីឡា ប្រកួតនិយាយជាសាធារណៈ និងចូលរួមក្នុងសកម្មភាពជាច្រើនទៀត។ ជាលទ្ធផល ពួកគេអាចឈ្វេងយល់ពីសក្ដានុពលរបស់ខ្លួន តាមរយៈការអនុវត្តសកម្មភាពផ្ទាល់ និងតាមរយៈការគាំទ្រគ្នាទៅវិញទៅមក។