ការឧបត្ថម្ភជាក្រុមហ៊ុនសាជីវកម្ម

តើអ្នកស្វែងរកការបង្កើនកេរ្ដិ៍ឈ្មោះរបស់ក្រុមហ៊ុន និងអតិថិជនរបស់លោកអ្នកមែនទេ?  

ការចូលរួមជាក្រុមហ៊ុនដែលរួមចំណែកបរិច្ចាគដល់សង្គមគឺពិតជាមធ្យោបាយដ៏ល្អមួយក្នុងការកសាងទំនុកចិត្ត និងការគោរពពីអតិថិជនរបស់លោកអ្នក។ យើងបេ្ដជ្ញាធ្វើការជាមួយក្រុមហ៊ុនដែលចូលរួមចែករំលែកនូវគុណតម្លៃរបស់យើង។ តាមរយៈភាពជាដៃគូ ក្រុមហ៊ុនរប​ស់លោកអ្នកនឹងទទួលបានការបង្កើនការធ្វើទីផ្សារ ត្រូវបានផ្សព្វផ្សាយរាល់កម្មវិធី ឬព្រឹត្តិការណ៍ និងការបង្កើតបណ្ដាញផ្សេងៗ និងឱកាសជាអ្នកស្ម័គ្រចិត្តនៅក្នុងអង្គការរបស់យើង

ក្លាយជាដៃគូសាជីវកម្មជាមួយផេពភី​!

យើងបានបង្កើតការសហការយូរអង្វែងជាមួយក្រុមហ៊ុន និងអង្គភាពដែលគាំទ្រការចែករំលែកនូវគុណតម្លៃរបស់យើង។ បន្ថែមពីនេះ ផេពភីជាអង្គការដែលមានកេរ្ដិ៍ឈ្មោះក្នុងការជួយដៃគូ និងជួយលើកកម្ពស់ការអភិវឌ្ឍន៍សង្គមរបស់ដៃគូដែលមានការបញ្ជាក់បង្ហាញត្រឹមត្រូវ។ លើពីនេះ ភាពជាដៃគូជាមួយអង្គការលើកកម្ពស់យុវជន អាចវិវឌ្ឍទីផ្សាររបស់របស់អ្នក និងពង្រីកបន្ថែមក្នុងទីផ្សារបច្ចុប្បន្ន។  

លោកអ្នកអាចឈ្វេងយល់បន្ថែមពីកញ្ចប់ឧបត្ថម្ភសាជីវកម្ម នៅផេពភីតាមការអានទិដ្ឋភាពទូទៅ៖ 

ដៃគូអាជីវកម្ម និងសហគ្រាសសង្គមបច្ចុប្បន្នរបស់យើង៖