• +855 (0)17 737 519
  • (0)68 251 790
  • contact@pepyempoweringyouth.org
PEPY transparentPEPY transparentPEPY transparentPEPY transparent
  • អំពីផេពភី
    • ប្រវត្តិរបស់ផេពភី
    • ក្រុមការងារ
    • ក្រុមប្រឹក្សាភិបាល
    • តំបន់គោលដៅ
    • របាយការណ៍ហិរញ្ញវត្ថុ
  • កម្មវិធីផ្សេងៗរបស់ផេពភី
    • គម្រោងគ្រប់គ្រងក្ដីប្រាថ្នា
    • គម្រោងអាហារូបករណ៍សម្រាប់ថ្នាក់ឧត្ដមសិក្សា
    • គម្រោងមជ្ឈមណ្ឌលបណ្ដុះបណ្ដាល
    • កម្មវិធីយុវជនច្នៃប្រឌិត និងបណ្ដុះគំនិតអាជីវកម្ម
  • ព័ត៌មាន
    • របាយការណ៍
    • ខ្លឹមសារអត្ថបទប្រចាំខែ 
    • ព្រឹត្តិបត្រ 
    • បណ្ដាញសង្គមផ្សេងៗ 
  • ទាក់ទងមកកាន់ពួកយើង
  • ចូលរួមជាផ្នែកមួយនៃផេពភី
    • បរិច្ចាគ
    • ទស្សនកិច្ច និងការផ្លាស់ប្ដូរបទពិសោធន៍ 
    • ផេពភីទូតសុឆន្ទៈ! 
    • ការឧបត្ថម្ភជាលក្ខណៈសាជីកម្ម
    • ស្ម័គ្រចិត្តជាមួយផេពភី 
    • ចូលរួមជាមួយក្រុមការងារផេភពី
    • ព្រឹត្តិការណ៍ផ្សេងៗ
DONATE
✕
អបអរសាទរសិស្សអាហារូបករណ៍ជាង៣០០នាក់ទទួលបានអាហារូបករណ៍ពីផេពភីសូមឈ្វេងយល់ស៊ីជម្រៅបន្ថែមទៀតពីផលជះបែបវិជ្ជមាននៃកម្មវិធី និងផែនការអនាគតរបស់យើង
ខែ​តុលា 23, 2023
ផេពភីកម្មវិធីផ្លាស់ប្តូរបទពិសោធន៍: ការអនុវត្តទេសចរណ៍ប្រកបដោយនិរន្តរភាពនៅខេត្តសៀមរាប
ខែ​កក្កដា 5, 2024

ការប្រារព្ធពិធីអបអរពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ!

Published by PEPY on ខែ​វិច្ឆិកា 21, 2023
Categories
  • Uncategorized
  • ព័ត៌មានខ្មែរ
Tags
  • ទំនួលខុសត្រូវខាងទេសចរ
  • ធ្វើដំណើរក្នុងប្រទេសកម្ពុជា
  • សៀមរាប
  • អង្គការក្រៅរដ្ឋាភិបាលប្រចាំប្រទេសកម្ពុជា

សម្រាប់​ក្រុម​ការងារផេពភី មានពិធីបុណ្យប្រពៃណីពីបីសកម្មភាព ដែលយើងទន្ទឹងរង់ចាំអំឡុងពេលប្រារព្ធពីធីបុណ្យអុំទូកនេះទៅទៀត។ ការឈប់សម្រាកក្នុងថ្ងៃបុណ្យជាច្រើនថ្ងៃមានអត្ថន័យច្រើនណាស់សម្រាប់ប្រជាជនខ្មែរ។ ​ការប្រារព្ធពិធីបុណ្យអុំទូកមាន​ន័យ​ថាវា​ជា​ពេល​វេលា​ ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​ក្រុម​គ្រួសារ និង​មិត្តភ័ក្តិ ការដឹង​គុណ​ចំពោះ​ធម្មជាតិ​ជុំវិញ​យើង និង​គោរព​វប្បធម៌ដ៏ល្អ​របស់ដូនតាខ្មែរ។

តើអ្វីទៅជាពិធីបុណ្យអុំទូក?

ពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ ជាបុណ្យប្រពៃណីរបស់ប្រជាជនកម្ពុជា គឺជាថ្ងៃឈប់សម្រាកដ៏សំខាន់បំផុតមួយរបស់ប្រទេសកម្ពុជា។ ពិធីបុណ្យនេះរួមមានការប្រណាំងទូក ការរៀបចំ និងទទួលទានម្ហូបប្រពៃណី ព្រឹត្តិការណ៍សហគមន៍ផ្សេងៗ ការសែនអំបុក និងសែនព្រះខែ។ ថ្ងៃឈប់សម្រាកត្រូវបានប្រារព្ធឡើងសម្រាប់ហេតុផលជាច្រើនរួមមាន៖

  • ការហូរបញ្ច្រាស់នៃលំហូរបឹងទន្លេសាប។ ទឹកទន្លេសាបពិតជាហូរបញ្ច្រាសទិស ហើយបាតុភូតធម្មជាតិនេះត្រូវបានគេសង្កេតឃើញក្នុងអំឡុងពិធីបុណ្យអុំទូក។ ព្រឹត្តិការណ៍នេះកើតឡើងនៅពេលដែលទឹកពីទន្លេមេគង្គដែលប្រសព្វជាមួយទឹកទន្លេសាបក្នុងរាជធានីភ្នំពេញ រុញទឹកឡើងលើទន្លេសាប និងហូរចូលទៅក្នុងបឹងទន្លេសាបក្នុងខេត្តសៀមរាប។
  • ការឈានចូលរដូវនេសាទ។ ពិធីបុណ្យអុំទូក ជាពិធីបុណ្យគោរពតាមបែបជំនឿសាសនារំលឹកដល់គុណរបស់ទឹក ដែលនាំមកនូវភោគផលដល់ផ្នែកកសិកម្ម ឱ្យទទួលបានផល ត្រី និងស្រូវ ក្នុងឆ្នាំខាងមុខនេះ។
  • ការរំលឹកគុណ និងការគោរពដល់ព្រះមហាក្សត្រខ្មែរ ព្រះនាមព្រះបាទជ័យវរ្ម័នទី៧នៃសតវត្សរ៍ទី១២ ដោយការរៀបចំនាវាចម្បាំង (តំណាងឱ្យកងទ័ពជើងទឹក) សម្រាប់ធ្វើសឹកសង្គ្រាមតាមផ្លូវទឹក។ យើងក៏មានរូបចម្លាក់តាមប្រាសាទអំពីការប្រណាំងទូក និងការធ្វើសឹកសង្គ្រាមតាមផ្លូវទឹកផងដែរ។

ពិធីបុណ្យអុំទូក ជាទូទៅធ្វើឡើងនៅចុងខែតុលា ឬដើមខែវិច្ឆិកា ដែលជារឿយៗត្រូវនឹងពាក់កណ្តាលរដូវស្លឹកឈើជ្រុះ តាមប្រតិទិនចន្ទគតិ ដែលជាការបញ្ចប់រដូវភ្លៀងធ្លាក់។ ក្នុងឆ្នាំ២០២៣នេះ ពិធីបុណ្យអុំទូកនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ រហូតដល់ថ្ងៃទី២៨ខែវិច្ឆិកា។

ឆ្នាំនេះកាន់តែពិសេសព្រោះលោកអ្នកត្រូវបានអញ្ជើញចូលរួមពិធីបុណ្យដ៏ពិសេសនេះ!

មិនថាលោកអ្នកកំពុងធ្វើដំណើរទៅខេត្តសៀមរាបសម្រាប់ចូលរួមពិធីបុណ្យនេះ ឬនៅឆ្ងាយរាប់ពាន់គីឡូម៉ែត្រក្ដី មានវិធីសាស្ដ្រជាច្រើនដែលលោកអ្នកអាចចូលរួមជាមួយពួកយើងបានយ៉ាងសប្បាយរីករាយ។

ការប្រារព្ធពីធីបុណ្យអុំទូក ក្នុងស្រុក និងក្រៅស្រុក

១.ការចូលរួមការប្រណាំងទូក

ក្នុងស្រុក៖ ត្រៀមខ្លួនដើម្បីលើកទឹកចិត្តក្រុមកីឡាករប្រណាំងទូក ប្រកួតនៅទីក្រុងភ្នំពេញ ឬក្រុងសៀមរាប! ការចូលរួមលើកទឹកចិត្តដល់កីឡាករប្រណាំងទូកតាមមាត់ទន្លេ និងការស្រែកហូរពពេញដោយថាមពលនៅមាត់ទន្លេគឺសប្បាយខ្លាំងណាស់ ហើយយើងសង្ឃឹមថាលោកអ្នកមានឱកាសបានចូលរួម។​

ក្រៅប្រទេស៖ សូមពិនិត្យមើលការប្រណាំងទូកដោយក្រុមប្រណាំងកំពូលៗមួយចំនួន ហើយបបួលមិត្តរបស់លោកអ្នកប្រកួត ប្រណាំងទូកក្រដាស។

២.ការទទួលទានអាហារប្រពៃណី

ក្នុងស្រុក៖ សូមអញ្ជើញមកហាងនំបុ័ង និងរីករាយជាមួយម្ហូបខ្មែរដ៏ឈ្ងុយឆ្ងាញ់ ដែលចម្អិនជាពិសេសសម្រាប់ថ្ងៃបុណ្យឈប់សម្រាក។

ក្រៅប្រទេស៖ សូមធ្វើតាមរូបមន្តនេះដើម្បីភាពរីករាយ និងភាពងាយស្រួលសម្រាប់ការចម្អិនម្ហូបខ្មែរដែលមានឈ្មោះថា អាម៉ុកត្រី និងអាហារប្រពៃណីនៃពិធីបុណ្យអុំទូកដូចជាអំបុក ចេក និងដូង។

៣. រីករាយជាមួយការប្រគំតន្ដ្រី និងការរាំកម្សាន្ដ

ក្នុងស្រុក៖ចូលរួមការប្រគុំតន្ត្រីមួយក្នុងចំនោមការប្រគុំតន្ត្រីជាច្រើននៅតាមដងទន្លេទាំងក្នុងរាជធានីភ្នំពេញ និងក្រុងសៀមរាប។ ការប្រគំតន្ត្រី​និង​ការរៀបចំពិធីជប់លៀងផ្សេងៗ​ ​ចាប់​ផ្តើ​ម​នៅ​ពេល​យប់​ក្នុង​ពិធីបុណ្យអុំទូក។

ក្រៅស្រុក៖ មានតារាចម្រៀងដ៏អស្ចារ្យជាច្រើន សម្រាប់លោកអ្នកធ្វើការស្តាប់កម្សាន្ដ! ខាងក្រោមនេះគឺជាវីដេអូខ្លីមួយចំនួនពីសិល្បករក្នុងស្រុកដ៏អស្ចារ្យមួយចំនួនពីពិធីប្រគំតន្រ្តីរឿងរ៉ាវរបស់យើង នៃការប្រគំតន្ដ្រីរឿងរ៉ាវរបស់យើង របស់ផេពភីកាលពីឆ្នាំ២០២១។

៤. ត្រៀមខ្លួនចូលរួមក្នុងសកម្មភាពវប្បធម៌

ក្នុងស្រុក៖ ខណៈពេលដែលអ្នកស្ថិតនៅទីក្រុង សូមឈ្វេងយល់បេះដូងនៃវប្បធម៌ខ្មែរ ដោយចូលរួមក្នុងសកម្មភាពសិល្បៈ និងសកម្មភាពតាមដងទន្លេ រួមទាំងចូលរួមក្នុងការបណ្ដែតប្រទីប។

ក្រៅស្រុក៖ មើលប្រភេទតុបតែងប្រទីបដោយផ្ទាល់​ ​និងរៀន​ពី​របៀប​ធ្វើ​ដោយ​ខ្លួន​ឯង​!

៥.ទៅទស្សនាការអណ្តែតបំភ្លឺប្រទីបដោយផ្ទាល់

ក្នុងស្រុក៖ សូមកុំ​ខកខានការទស្សនា​ការ​ដង្ហែ​ក្បួនប្រទីប​អណ្តែត​ទឹក! ក្បួនដង្ហែរប្រទីបក្នុងទីក្រុងភ្នំពេញពិតជាអស្ចារ្យ និងមានតម្លៃសម្រាប់ការទៅទស្សនាផ្ទាល់។

ក្រៅស្រុក៖ ​មាន​សហគមន៍​ខ្មែរ​ជា​ច្រើន​នៅ​ជុំវិញ​ពិភពលោក​កំពុង​សង្កេត​និង​ប្រារព្ធ​ពិធី​បុណ្យ​បុណ្យអុំទូក។ យើងលើកទឹកចិត្តលោកអ្នកឱ្យទៅទស្សនាប្រាសាទក្នុងតំបន់របស់អ្នក ឬរកមើលក្បួនដង្ហែរ ឬព្រឹត្តិការណ៍សហគមន៍ដែលរៀបចំពិធីបុណ្យនេះ។ ប្រសិនបើមិនមានការប្រារព្ធពិធីណាមួយកើតឡើងនៅក្នុងតំបន់របស់លោកអ្នកទេ យើងសូមអញ្ជើញអ្នកឱ្យតាមដានពួកយើងនៅលើបណ្ដាញសង្គម TikTok ផ្ទាល់របស់ផេពភី ដែលនឹងផ្សាយចេញព័ត៌មានថ្មីៗ!

មុនពេលទៅចូលរួមពិធីបុណ្យអុំទូក៖

យើងសង្ឃឹមថាលោកអ្នករីករាយនឹងការអានខ្លឹមសារអត្ថបទនេះ ដែលយើងបានណែនាំពីសម្មភាពសប្បាយខ្លះដើម្បីអបអរពិធីបុណ្យអុំទូកក្នុងឆ្នាំនេះ!

ប្រសិនជាលោកអ្នកត្រូវការជំនួយផ្សេងៗអំពីការនាំយកពិធីបុណ្យអុំទូកទៅកាន់សហគមន៍របស់លោកអ្នក ឬចង់យល់ដឹងបន្ថែមអំពីពិធីបុណ្យនៃថ្ងៃឈប់សម្រាកផ្សេងទៀតនៃប្រទេសកម្ពុជា យើងសង្ឃឹមថាលោកអ្នកនឹងធ្វើការទាក់ទងមកកាន់ពួកយើង!

រីករាយពិធីបុណ្យអុំទុក អកអំបុក សំពះព្រះខែ!

Share

Related posts

ខែ​កក្កដា 5, 2024

ផេពភីកម្មវិធីផ្លាស់ប្តូរបទពិសោធន៍: ការអនុវត្តទេសចរណ៍ប្រកបដោយនិរន្តរភាពនៅខេត្តសៀមរាប


Read more
ខែ​មិថុនា 24, 2023

ការគ្រប់គ្រងនៃបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត: ៖តើអង្គការមិនរកប្រាក់ចំណេញនៅកម្ពុជាអាចត្រៀមខ្លួនយ៉ាងដូចម្តេចសម្រាប់អនាគត  


Read more
ខែ​មីនា 26, 2023

ការប្រកួតវាយកូនហ្គហ្វមិត្តភាព PUTT for PEPY Golf Tournament! ការរៀនសូត្រពីការប្រកួតវាយកូនហ្គហ្វមិត្តភាពលើកដំបូងរបស់យើង


Read more

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Join us in building a better future for Cambodian youth today!
Contact Us

contact@pepyempoweringyouth.org

+855 (0)17 73 7519 | (0)68 251 790

Headquarters: No. C47 & 49, St. Komay, Borey Proem Prey, Trapang Ses Village, Sangkat Kok Chok, Siem Reap, Cambodia

Sign up for our newsletter!

Select list(s) to subscribe to


Quick Links

Tours and Exchanges

New Initiatives

DONATE


Our Policies and Practices

Child Protection Policy (English)

Child Protection Policy (Khmer)

Environmental Friendly Policy

Copyright © | By PEPY Empowering Youth

DONATE