• +855 (0)17 737 519
  • (0)68 251 790
  • contact@pepyempoweringyouth.org
PEPY transparentPEPY transparentPEPY transparentPEPY transparent
  • អំពីផេពភី
    • ប្រវត្តិរបស់ផេពភី
    • ក្រុមការងារ
    • ក្រុមប្រឹក្សាភិបាល
    • តំបន់គោលដៅ
    • របាយការណ៍ហិរញ្ញវត្ថុ
  • កម្មវិធីផ្សេងៗរបស់ផេពភី
    • គម្រោងគ្រប់គ្រងក្ដីប្រាថ្នា
    • គម្រោងអាហារូបករណ៍សម្រាប់ថ្នាក់ឧត្ដមសិក្សា
    • គម្រោងមជ្ឈមណ្ឌលបណ្ដុះបណ្ដាល
    • កម្មវិធីយុវជនច្នៃប្រឌិត និងបណ្ដុះគំនិតអាជីវកម្ម
    • កម្មវិធីផ្ដួចផ្ដើមថ្មី
  • ព័ត៌មាន
    • របាយការណ៍
    • ខ្លឹមសារអត្ថបទប្រចាំខែ 
    • ព្រឹត្តិបត្រ 
    • បណ្ដាញសង្គមផ្សេងៗ 
  • ទាក់ទងមកកាន់ពួកយើង
  • ចូលរួមជាផ្នែកមួយនៃផេពភី
    • បរិច្ចាគ
    • ទស្សនកិច្ច និងការផ្លាស់ប្ដូរបទពិសោធន៍ 
    • ផេពភីទូតសុឆន្ទៈ! 
    • ការឧបត្ថម្ភជាលក្ខណៈសាជីកម្ម
    • ស្ម័គ្រចិត្តជាមួយផេពភី 
    • ចូលរួមជាមួយក្រុមការងារផេភពី
    • ព្រឹត្តិការណ៍ផ្សេងៗ
DONATE
✕
សូមរីករាយស្ដាប់ពីការធ្វើអន្ដរកាលរបស់នាយិកាគ្រប់គ្រងរបស់យើង៖ ដំណើររឿងរបស់អ្នកស្រី ឃុត សុចំប៉ាវឌ្ឍន៍ជាមួយផេពភី និងផែនការអនាគតរបស់គាត់
ខែ​កុម្ភៈ 27, 2023

ការប្រកួតវាយកូនហ្គហ្វមិត្តភាព PUTT for PEPY Golf Tournament! ការរៀនសូត្រពីការប្រកួតវាយកូនហ្គហ្វមិត្តភាពលើកដំបូងរបស់យើង

Published by PEPY on ខែ​មីនា 26, 2023
Categories
  • ការរៀនសូត្រក្នុងការអភិវឌ្ឍន៍
  • ព័ត៌មានខ្មែរ
Tags
  • ការកសាងសមត្ថភាព
  • បរិច្ចាគមកកាន់ផេពភី
  • សៀមរាប
  • អង្គការក្រៅរដ្ឋាភិបាលប្រចាំប្រទេសកម្ពុជា
  • អ្នករៃអង្គាសថវិកា

នៅក្នុងខេត្តសៀមរាប នៃប្រទេសកម្ពុជា មានចំនួនអង្គការក្រៅរដ្ឋាភិបាល សហគមន៍ និងអង្គការមិនស្វែងរកប្រាក់ចំណេញ​ជាច្រើនដែលបានផ្ដល់សេវាក្នុងតំបន់មួយនេះ។ ដូច្នេះហើយ ព្រឹត្តិការណ៍ជាច្រើនបានកើតឡើង ដូចជាការរៀបចំព្រឹត្តិការណ៍រៃអង្គាសថវិកា ច្រើនលើសលុបព្រមគ្នា ពេញមួយឆ្នាំ។ ខណៈដែលយើងជឿជាក់ថា ការរៀបចំព្រឹត្ដិការណ៍របស់យើង ពិតជាមានការចាំចាច់ណាស់ ក្នុងការចាប់យកឱកាស​ផ្សព្វផ្សាយឱ្យបានទូលំទូលាយ ពីកិច្ចការដែលផេពភីបានធ្វើ និងពង្រីកកិត្តិនាមរបស់ផេពភីពេញផ្ទៃប្រទេសកម្ពុជា  ហើយយើងចង់ធ្វើឱ្យប្រាកដថា យើងធ្វើព្រឹត្ដិការណ៍ដែលមានលក្ខណៈពិសេស ខុសពីអង្គភាពដទៃផ្សេងទៀត។

គោលបំណងមួយក្នុងគោលបំណងផ្សេងទៀតនៅក្នុង ផែនការរៃអង្គាសថវិការយៈពេលពីឆ្នាំខាងមុខទៀតគឺការកំណត់សម្គាល់ព្រឹត្តិការណ៍ចំនួនពីរធំៗក្នុងមួយឆ្នាំ ដើម្បីផ្សារភ្ជាប់អ្នករៃអង្គាសថវិកាដែលមានសក្ដានុពលក្នុងការបង្កើតបណ្ដាញ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ផ្ដល់ឱកាសដល់យើងក្នុងការអភិវឌ្ឍន៍ជំនាញ នៅក្នុងផែនការរៀបចំព្រឹត្តិការណ៍ ការធ្វើទីផ្សារ និងការគ្រប់គ្រង។ ជាមួយការគាំទ្រពីសមាជិកក្រុមប្រឹក្សាភិបាល គឺលោក Michael Papi យើងបានសម្រេចរៀបចំព្រឹត្ដិការណ៍វាយកូនហ្គហ្វមិត្តភាព ដែលជាព្រឹត្ដិការណ៍មួយ មិនធ្លាប់មានអង្គការក្រៅរដ្ឋាភិបាលណាបានធ្វើឡើយនៅក្នុងតំបន់នេះពីមុនមក។

នៅក្នុងប្រទេសកម្ពុជា កីឡាហ្គហ្វគឺមានតម្លៃថ្លៃ ហើយតម្លៃសម្រាប់ការចូលរួមវាពិតជាមិនអាចចូលរួមបានទេពីសំណាក់ សិស្សបច្ចុប្បន្ន និងអតីតសិស្ស ។ តាមរយៈព្រឹត្តិការណ៍នេះ យើងមានផែនការបញ្ច្រាបអ្នកចូលរួមថ្មី ឱ្យស្គាល់ផេពភី រួមមានមន្ដ្រីរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រុមហ៊ុន និងជនបរទេសដែលរស់នៅក្នុងប្រទេសកម្ពុជាផងដែរ ។ ដើម្បីឱ្យព្រឹត្តិការណ៍នេះប្រព្រឹត្តិទៅបាន យើងបានទទួលការជ្រោមជ្រែងពីអង្គរហ្គហ្វរីហ្សត និងម្ចាស់ឧបត្ថម្ភធំរបស់យើង គឺក្រុមហ៊ុនអចលនទ្រព្យ IPS ​ប្រចាំប្រទេសកម្ពុជា ដែលអ្នកគ្រប់គ្រងរបស់ក្រុមហ៊ុននេះបានផ្សារភ្ជាប់ជាមួយសមាគមន៍អ្នកលេងកីឡាកូនហ្គហ្វ ។

យើងបានទទួលរង្វាន់សម្រាប់ការប្រកួតមិត្តភាពនេះពី៖

  • សណ្ឋាគារ និងរីហ្សត Jaya House River សម្រាប់ជ័យលាភីលេខ១
  • សណ្ឋាគារ Treeline Urban​ សម្រាប់ជ័យលាភីលេខ២
  • សណ្ឋាគារ FCC Angkor សម្រាប់ជ័យលាភីលេខ៣
  • រីហ្សត Anantara Angkor សម្រាប់ជ័យលាភីលេខ១ ដែលនៅជិតរន្ធហ្គហ្វបំផុត
  • ភោនីយដ្ឋាន Fellini Siem Reap សម្រាប់ជ័យលាភីលេខ២ ដែលនៅជិតរន្ធហ្គហ្វបន្ទាប់
  • សំបុត្រចូលទស្សនាអង្គរ វ៉ាយ ដ៍ឡាយហ្វ៏ អឹនអាឃ្វារៀម សម្រាប់ជ័យលាភីលេខ៣ជិតរន្ធហ្គហ្វបន្ទាប់ពីទីពីរ
  • សាលាសណ្ឋាគារ និងភោនីយដ្ឋាន សាលាបាយ និងល្ខោនសៀកកម្ពុជាហ្វារ សម្រាប់រង្វាន់ផ្សងសំណាង

បន្ថែមពីនេះ ក្រុមការងាររបស់យើងក៏បានផ្សារភ្ជាប់ តាមសណ្ឋាគារ ភោនីយដ្ឋាន និងក្រុមហ៊ុនក្នុងស្រុក ដើម្បីរៀបចំ Coupon Book សម្រាប់អ្នកចូលរួមលេងហ្គហ្វទាំងអស់ ក្នុងថ្ងៃចុងសប្ដាហ៍នៅថ្ងៃទី៤ ខែមីនា ។​

នេះជាការខិតខំប្រឹងប្រែងផ្សព្វផ្សាយដំបូងរបស់យើង បន្ទាប់ពីជំងឺរាតត្បាត ហើយមានក្រុមហ៊ុនជាច្រើនបានបើកដំណើរការឡើងវិញ កាលពីឆ្នាំមុន ។  នេះជាឱកាសដ៏ល្អសម្រាប់យើងក្នុងការជួបជាមួយម្ចាស់អាជីវកម្មថ្មី និងផ្សារភ្ជាប់ជាថ្មីនូវទំនាក់ទំនងជាមួយមិត្តចាស់របស់យើងឡើងវិញ ។

យើងពិតជាមានចិត្តសប្បាយរីករាយជាមួយនិងមិត្តភាព និងភាពជាដៃគូថ្មី ដែលយើងអាចបើកការរៀបចំព្រឹត្តិការណ៍ផ្សេងៗបានប្រសើរ ។

ក្នុងកិច្ចបញ្ចប់នៃការប្រកួតវាយហ្គហ្វមិត្តភាពនេះ ក្រុមការងាររបស់យើងបានរកឃើញម្ចាស់ជំនួយដែលមានសក្ដានុពល និងមានឱកាសក្នុងការអនុវត្តជំនាញនិយាយជាសាធារណៈ ថែមទាំងបានជួបជាមួយអ្នកដឹកនាំដ៏អស្ចារ្យ ដែលអាចចូលរួមជាវាគ្មិនកិត្តិយស និងអ្នកប្រឹក្សាយោបល់នៅក្នុងកម្មវិធីសិក្សារបស់យើង ។ ជាចុងក្រោយ ក្រុមការងាររបស់យើងពិតជាមានសុទិដ្ឋិនិយម ពីព្រឹត្តិការណ៍មួយនេះណាស់!

 

ទោះបីជាយ៉ាងណាក៏ដោយ ការប្រកួតវាយកូនហ្គហ្វមិត្តភាព PUTT for PEPY ធ្វើឡើងដោយមិនមែនមិនជួបបញ្ហាប្រឈមនោះទេ ។ យើងមិនអាចទៅដល់ចំនួនអ្នកចូលរួមដែលយើងចង់បានតាមការគ្រងទុកសម្រាប់ព្រឹត្តិការណ៍មួយនេះឡើយ ដោយសារការផ្សារភ្ជាប់នូវមានកម្រិត នៅក្នុងការសហគមន៍អ្នកលេងកីឡាហ្គហ្វ ហើយស្ថានភាពជាក់ស្ដែងបានឱ្យយើងសម្រេចចិត្តផ្លាស់ប្ដូរថ្ងៃរៀបចំព្រឹត្តិការណ៍ ។ មុនដំបូងយើងមានអារម្មណ៍អស់សង្ឃឹម ប៉ុន្តែយើងចង់ឱ្យព្រឹត្តិការណ៍កើតឡើងយ៉ាងពិតប្រាកដ ហើយចង់ឱ្យអ្នកចូលរួមលេងមានពេលវេលាដ៏ល្អជាមួយគ្នា ។

នាយកគ្រប់គ្រងថ្មីរបស់យើង និងសមាជិកក្រុមការងារបានចំណាយពេលវេលា ក្នុងការឈ្វេងយល់ពីអ្នកចូលរួម និងផ្ដោតសំខាន់ទៅលើការរៀបចំព្រឹត្តិការណ៍ទាំងមូល ។ ជាលទ្ធផល យើងទទួលបានការបរិច្ចាគជាច្រើនពីអ្នកចូលរួមលេងហ្គហ្វម្នាក់ និងបានទទួលការស្នើសុំក្នុងភាពជាដៃគូពីសំណាក់ក្រុមហ៊ុនអចលនទ្រព្យ IPS ប្រចាំប្រទេសកម្ពុជា ក្នុងការគាំទ្រការអភិវឌ្ឍន៍អាជីពរបស់យុវជនផេពភី ។

បើគ្មានព្រឹត្តិការណ៍ការប្រកួតវាយកូនហ្គហ្វមិត្តភាព PUTT for PEPY នេះទេឱកាសដ៏ល្អទាំងនេះ នឹងមិនអាចមាននោះឡើយ! នាពេលអនាគត យើងមានផែនការបន្ដរធ្វើការជាមួយ អង្គរហ្គហ្វរីហ្សត និងក្រុមហ៊ុនអចលនទ្រព្យ IPS សម្រាប់ការប្រកួតវាយកូនហ្គហ្វមិត្តភាព PUTT for PEPY និងអាចកើតមានម្ដងទៀតជាលើកទី២ ហើយប្រសិនបើយើងអាច ប្រមូលផ្ដុំអ្នកលេងកីឡាលេងកូនហ្គហ្វ ដើម្បីជួយយើងឱ្យជ្រើសរើសអ្នកចូលរួមលេងបានច្រើន ។ យើងចង់ផ្សព្វផ្សាយព្រឹត្តិការណ៍របស់យើងទៅកាន់ប្រទេសជាច្រើន ហើយអភិវឌ្ឍព្រឹត្តិការណ៍នៃការប្រកួតនេះជាការព្រឹត្តិការណ៍ដ៏ធំនាពេលខាងមុខ ។

សម្រាប់ពេលនេះ យើងសូមថ្លែងអំណរគុណដល់អ្នកគ្រប់គ្នាដែលបានចូលរួមក្នុងការប្រកួត និងជួយពួកយើងក្នុងការសាកល្បងរៀបចំព្រឹត្តិការណ នេះឡើង ដោយចេញពីតំបន់ផាសុភាពរប​ស់យើង ។ យើងបានរៀនសូត្រពីព្រឹត្តិការណ៍នេះជាច្រើន យើងមានកម្លាំងចិត្តច្រើនជាងមុន ក្នុងការធ្វើអ្វីដែលថ្មីក្នុងនាមជាអង្គភាព ហើយយើងទន្ទឹងរង់ចាំគាំទ្រយុវជនវ័យក្មេង នៅក្នុងកម្មវិធីរបស់យើងជាមួយដៃគូសហគមន៍ថ្មី ។

Share

Related posts

ខែ​កុម្ភៈ 27, 2023

សូមរីករាយស្ដាប់ពីការធ្វើអន្ដរកាលរបស់នាយិកាគ្រប់គ្រងរបស់យើង៖ ដំណើររឿងរបស់អ្នកស្រី ឃុត សុចំប៉ាវឌ្ឍន៍ជាមួយផេពភី និងផែនការអនាគតរបស់គាត់


Read more

ឆ្លើយ​តប បោះ​បង់​ការ​ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Join us in building a better future for Cambodian youth today!
Contact Us

contact@pepyempoweringyouth.org

+855 (0)17 73 7519 | (0)68 251 790

Headquarters: No 28, St. Neak Poan, Borey Proem Prey, Trapang Ses Village, Kok Chok Commune, Siem Reap District, Cambodia

Sign up for our newsletter!

Select list(s) to subscribe to


Quick Links

Tours and Exchanges

New Initiatives

DONATE


Our Policies and Practices

Child Protection Policy (English)

Child Protection Policy (Khmer)

Environmental Friendly Policy

Copyright © | By PEPY Empowering Youth

DONATE