• +855 (0)17 737 519
  • (0)68 251 790
  • contact@pepyempoweringyouth.org
PEPY transparentPEPY transparentPEPY transparentPEPY transparent
  • អំពីផេពភី
    • ប្រវត្តិរបស់ផេពភី
    • ក្រុមការងារ
    • ក្រុមប្រឹក្សាភិបាល
    • តំបន់គោលដៅ
    • របាយការណ៍ហិរញ្ញវត្ថុ
  • កម្មវិធីផ្សេងៗរបស់ផេពភី
    • គម្រោងគ្រប់គ្រងក្ដីប្រាថ្នា
    • គម្រោងអាហារូបករណ៍សម្រាប់ថ្នាក់ឧត្ដមសិក្សា
    • គម្រោងមជ្ឈមណ្ឌលបណ្ដុះបណ្ដាល
    • កម្មវិធីយុវជនច្នៃប្រឌិត និងបណ្ដុះគំនិតអាជីវកម្ម
  • ព័ត៌មាន
    • របាយការណ៍
    • ខ្លឹមសារអត្ថបទប្រចាំខែ 
    • ព្រឹត្តិបត្រ 
    • បណ្ដាញសង្គមផ្សេងៗ 
  • ទាក់ទងមកកាន់ពួកយើង
  • ចូលរួមជាផ្នែកមួយនៃផេពភី
    • បរិច្ចាគ
    • ទស្សនកិច្ច និងការផ្លាស់ប្ដូរបទពិសោធន៍ 
    • ផេពភីទូតសុឆន្ទៈ! 
    • ការឧបត្ថម្ភជាលក្ខណៈសាជីកម្ម
    • ស្ម័គ្រចិត្តជាមួយផេពភី 
    • ចូលរួមជាមួយក្រុមការងារផេភពី
    • ព្រឹត្តិការណ៍ផ្សេងៗ
DONATE
✕
សារៈសំខាន់នៃអ្នកស្ម័គ្រចិត្តរយៈពេលវែង
ខែ​កក្កដា 31, 2023
ការឆ្លុះបញ្ចាំងពីដំណើរកម្សាន្ដបុគ្គលិកប្រចាំឆ្នាំដំបូងក្នុងរយៈពេលបួនឆ្នាំ!
ខែ​តុលា 2, 2023

ការធ្វើបច្ចុប្បន្នភាពពីអតីតយុវជនកម្មវិធីបណ្ដុះគំនិតអាជីវកម្ម៖ តើបច្ចុប្បន្ននេះពួកគេនៅទីណា?

Published by PEPY on ខែ​កញ្ញា 4, 2023
Categories
  • បច្ចុប្បន្នភាពកម្មវិធីផេពភី
  • រឿងរ៉ាវរបស់បុគ្គលិក និងសិស្ស
Tags
  • ការកសាងសមត្ថភាព
  • ចីរភាព
  • ទំនួលខុសត្រូវខាងទេសចរ
  • សៀមរាប

កាលពីបីឆ្នាំមុន នៅខែកញ្ញា ក្រុមការងាររបស់យើង បានធ្វើការយ៉ាងមុតមាំដើម្បីបង្កើតកម្មវិធីមួយដែល នឹងជួយអ្នកមានដែលមានបំណងធ្វើអាជីវកម្ម និងជាម្ចាស់អាជីវកម្មដែលមានស្រាប់ ដើម្បីលើកកម្ពស់ ជំនាញសហគ្រិនភាព និងសមត្ថភាពរបស់ពួកគេក្នុងការគ្រប់គ្រងអាជីវកម្មរបស់ខ្លួន។ គោលបំណងរបស់យើងគឺដើម្បីបង្កើនចំនួននៃសហគ្រាសសង្គមក្នុងខេត្តសៀមរាប ពង្រីកសេដ្ឋកិច្ចក្នុងស្រុក និងផ្តល់ការងារបន្ថែមដល់យុវជនដែលកំពុងស្វែងរកការងារជំនាញ។ យើងបានចំណាយពេលជាច្រើនខែ ដើម្បីជ្រើសរើសបេក្ខជនស្របតាមគោលដៅនៃកម្មវិធី និងបង្កើតបណ្តាញដ៏សំខាន់មួយ នៃអ្នកប្រឹក្សាយោបល់និងកម្មវិធីបណ្ដុះគំនិតអាជីវកម្ម ដើម្បីជួយយើងក្នុងការបង្កើតកម្មវិធីសិក្សា និងវិធីសាស្រ្តផ្សេងៗ។    តាមរយៈការគាំទ្រនៃអង្គការ PACT Cambodia ដែលទទួលជំនួយពីសហរដ្ឋអាមេរិក យើងបានចាប់ផ្តើមកម្មវិធី យុវជនច្នៃប្រឌិត និងបណ្ដុះគំនិតអាជីវកម្ម (YISI) នៅខែធ្នូឆ្នាំ ២០២0។

លោកអ្នកអាចឈ្វេងយល់បន្ថែមពីកម្មវិធី និងគោលបំណងនៃកម្មវិធីនេះ តាមរយៈវីដេអូណែនាំពីកម្មវិធីយុវជនច្នៃប្រឌិត និងបណ្ដុះគំនិតអាជីវកម្មរបស់យើងខាងក្រោមនេះ៖

ចាប់តាំងពីបង្កើតកម្មវិធីយុវជនច្នៃប្រឌិត និងបណ្ដុះគំនិតអាជីវកម្ម យើងបានផ្តល់ការគាំទ្រយ៉ាងស៊ី ជម្រៅ ដល់សហគ្រិន ដែលមានមហិច្ឆតា ឬសកម្មចំនួន១៤១ នាក់ក្នុងការលើកកម្ពស់ ជំនាញបច្ចេកវិទ្យាសម្រាប់អាជីវកម្ម ការយល់ដឹងខាងអាជីវកម្ម ផ្សារភ្ជាប់បណ្តាញ និងធនធាន។

នៅពេលដែលយើងបានបញ្ចប់វគ្គសិក្សាសម្រាប់ឆ្នាំទី៣ នៃការអនុវត្តកម្មវិធី YISI យើងចង់សួរសុខទុក្ខយុវជនរបស់យើងមួយចំនួន ដើម្បីស្វែងយល់ ថាតើការចូលរួមក្នុងកម្មវិធី YISI បានជះផលវិជ្ជមានអ្វីខ្លះ ដល់អាជីវកម្ម និងជីវភាពរបស់ពួកគេ។ ខ្លឹមសារនៅក្នុងអត្ថបទនេះ យើងបានបង្ហាញនូវព័ត៌មានថ្មីៗ ពីអតីតយុវជនជំនាន់មុនដែលមានដូចជា កញ្ញា កូនហ៊ីង កញ្ញា វ៉ាងឌី  និងលោក ផានិត។

កញ្ញាកូនហ៊ីង ស្ថាបនិកនៃតម្បាញ តាអាន

យុវនារី YISI ឆ្នាំ២០២១

“ឈ្មោះរបស់ខ្ញុំគឺ កូនហ៊ីង ខ្ញុំមានអាយុ ២៨ឆ្នាំ ខ្ញុំកើតនៅភូមិតាអាន ខេត្តសៀមរាប។ ខ្ញុំបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែករដ្ឋបាល និងធុរកិច្ច។ ខ្ញុំបានចូលរួមកម្មវិធីYISI វគ្គសិក្សាជំនាញបណ្ដុះគំនិតសហគ្រិនសង្គម។ ខ្ញុំចង់រៀនពីការគ្រប់គ្រងអាជីវកម្ម ពង្រឹងអាជីវកម្មឱ្យកាន់តែប្រសើរជាងមុន និងបង្កើនសក្ដានុពលរបស់ផលិតផលរបស់ខ្ញុំ។

អាជីវកម្មរបស់ខ្ញុំគឺ តម្បាញតាអាន។ ខ្ញុំដាក់ឈ្មោះអាជីវកម្មរបស់ខ្ញុំដោយយកឈ្មោះភូមិនៃស្រុកកំណើតខ្ញុំផ្ទាល់  ដើម្បីគោរពដល់អ្នកម្ដាយរបស់ខ្ញុំ និងអ្នកតម្បាញដទៃទៀតផងដែរ ។ ខ្ញុំធ្វើអាជីវកម្មនេះឡើង ដោយមានការសហការពីអ្នកភូមិ ដោយលើកកម្ពស់វប្បធម៌តម្បាញ និងឱកាសសម្រាប់ស្ដី្រក្នុងភូមិក្នុងការរកប្រាក់ចំណូលដើម្បីគាំទ្រគ្រួសាររបស់ពួកគេ។

មុនពេលខ្ញុំចូលកម្មវិធី YISI ខ្ញុំមិនសូវស្គាល់ពីការធ្វើអាជីវកម្មប៉ុន្មានទេ ឬអ្វីដែលយើងត្រូវធ្វើការផ្សព្វផ្សាយ ប៉ុន្ដែនូវពេលដែលខ្ញុំបានចូលរៀនកម្មវិធីYISI ខ្ញុំបានផ្សារភ្ជាប់ជាមួយបណ្ដាញអាជីវកម្ម សិក្សាអំពីឧបករណ៍ និងគំនិតធ្វើទីផ្សារ ការគ្រប់គ្រងអាជីវកម្ម យល់ដឹងពីការគ្រប់គ្រងថវិកាផ្ទាល់ខ្លួន និងថវិកាអាជីវកម្ម។

នៅក្នុងកម្មវិធីYISI ខ្ញុំបានសិក្សាអំពីរបៀបសរសេរមាតិកា ដើម្បីផ្សព្វផ្សាយផលិតផល ក្នុងបណ្ដាញសង្គម។ បន្ទាប់ពីបានបញ្ចប់ពីកម្មវិធីYISI ខ្ញុំបានព្យាយាមសរសេរមាតិកា ដើម្បីផ្សព្វផ្សាយ និងទាក់ទាញដល់អតិថិជន។ អាជីវកម្មរបស់ខ្ញុំ ផ្តោតទៅលើមនុស្សចាស់ ដែលធ្វើការនៅតាមជនបទ។ ជួនកាលវាពិតជាពិបាក ប៉ុន្តែខ្ញុំបានរៀនជម្នះពីបញ្ហានេះដោយការ មើលការផ្សព្វផ្សាយផ្សេងទៀតរបស់អាជីវកម្មប្រហាក់ប្រហែលគ្នា (ផ្តោតតាមរយៈមេរៀនរបស់យើង អំពីការមើលពីអាជីវកម្មគូប្រកួតប្រជែង) និងការកែលម្អ ខ្លួនឯង។ ខ្ញុំសូមណែនាំដល់យុវជនដទៃទៀតថា ចូរប្រាកដថាអ្នកដឹងច្បាស់ពីអ្វីដែលអ្នកចង់បាន ហើយធ្វើការលើជំនាញអាជីវកម្មរបស់អ្នក។ សូមចាប់ផ្តើមពីតូច កុំចាប់ផ្តើមពីធំ រៀនមួយជំហានទៅ មួយជំហាន។ កំណត់គោលដៅច្បាស់លាស់របស់ខ្លួន ស្រឡាញ់អាជីវកម្មរបស់អ្នក និងធ្វើឱ្យផលិតផលរបស់អ្នក មានលក្ខណៈពិសេស។ “

ដើម្បីឈ្វេងយល់បន្ថែមអំពីតម្បាញតាអាន និងមើលពីផលិតផលរបស់ពួកគាត់ សូមចុច៖ តម្បាញតាអាន

កញ្ញាវ៉ាងឌី ស្ថាបនិកនៃហាងកាត់ដេរសម្លៀកបំពាក់នារីទាន់សម័យ DD Fashion

អតីតបេក្ខជន YISI ឆ្នាំ២០២៣

“ខ្ញុំឈ្មោះ កញ្ញា វ៉ាន់ឌី មុនពេលខ្ញុំចូលសិក្សានៅកម្មវិធី YISI ខ្ញុំជាម្ចាស់អាជីវកម្មនៃក្រុមហ៊ុន ផលិតប្រេងក្រឡាប្រចាំខេត្តសៀមរាប។ ខណៈពេលដែលខ្ញុំសិក្សានៅកម្មវិធី YISI ខ្ញុំបានធ្វើការលើការធ្វើផែនការអាជីវកម្មរបស់ខ្ញុំសម្រាប់ហាងកាត់ដេរសម្លៀកបំពាក់នារីទាន់សម័យ DD Fashion ដែលជាអាជីវកម្មកាត់ដេរថ្មីរបស់ខ្ញុំ។ ផ្នត់គំនិតរបស់ខ្ញុំដែលចូលសិក្សាកម្មវិធីYISI គឺខ្ញុំបានរៀន ការគិតបែបស៊ីជម្រៅ ការទំនាក់ទំនងតាមបណ្តាញសង្គម និងស្តង់ដាអាជីវកម្មរបស់ខ្ញុំមានការរីកចម្រើនខ្លាំង។ កម្មវិធីនេះបានជួយខ្ញុំក្នុងការរៀបចំផែនការអាជីវកម្មរបស់ខ្ញុំនៅគ្រប់ដំណាក់កាល។ អ្វីដែលសំខាន់បំផុតនោះគឺ ខ្ញុំបានរៀនដល់វគ្គបញ្ចប់នៅក្នុងវគ្គសិក្សានេះគឺពង្រឹងជំនាញរបស់ខ្ញុំ រៀនបន្ថែមអំពីខ្លួនឯង និងការគ្រប់គ្រងឧបករណ៍អាជីវកម្ម និងការកំណត់គោលដៅសម្រាប់អាជីវកម្មរបស់ខ្ញុំ ដើម្បីលូតលាស់។

 

ទោះបីជាខ្ញុំមានការរវល់យ៉ាងខ្លាំងជាមួយអាជីវកម្ម និងការរៀនសូត្ររបស់ខ្ញុំ នៅឯសាកលវិទ្យាល័យ ក៏ដោយ ក៏ខ្ញុំអាចរៀនបានច្រើន ដើម្បីកែលម្អផ្នត់គំនិត រៀបចំផែនការអាជីវកម្មរបស់ខ្ញុំ។ តាមរយៈអាជីវកម្មចាស់ និងថ្មីរបស់ខ្ញុំ ខ្ញុំបានផ្តល់ការងារដល់សហគមន៍របស់ខ្ញុំ និងផ្តល់ជំនាញដែលអាចទ្រទ្រង់ជីវភាពរបស់ពួកគេទោះបីជាពួកគេមកពីគ្រួសារមានប្រាក់ចំណូលទាបក៏ដោយ។

 

ខ្ញុំសូមណែនាំដល់យុវជនច្នៃប្រឌិតទាំងពេលបច្ចុប្បន្ន និងពេលអនាគតថា ត្រូវខិតខំប្រឹងប្រែងដើម្បីរៀនឱ្យចប់កម្មវិធីនេះ។ សូមរក្សាការយកចិត្តទុកដាក់ត្រូវជឿជាក់លើខ្លួនឯង រៀនពីកម្មវិធីឱ្យបានច្រើន និងអនុវត្តអ្វីដែលអ្នកបានរៀនសម្រាប់អាជីវកម្មរបស់អ្នក។ សូមអរគុណក្រុមការងារYISI ដែលបានរៀបចំកម្មវិធីដ៏ល្អមួយនេះឡើង និងបានផ្សារភ្ជាប់ខ្ញុំជាមួយសហគ្រិនដទៃទៀត និងសមាជិកក្រុមការងារYISI ទាំងអស់។”

ដើម្បីយល់ដឹងបន្ថែមអំពីហាងកាត់ដេរសម្លៀកបំពាក់នារីសម័យ DD Fashion សូមចុច៖ DD Fashion

លោកសុន ផានិត ស្ថាបនិកក្រុមហ៊ុនសម្អាត Clean and Care Service

អតីតបេក្ខជនYISI ឆ្នាំ២០២៣

“ឈ្មោះសុន ផានិត ខ្ញុំជាម្ចាស់អាជីវម្មក្រុមហ៊ុន Clean & Care Service នៅទីក្រុងសៀមរាប។ ខ្ញុំបានឮអំពីកម្មវិធីYISI នៅលើបណ្ដាញសង្គមហ្វេសប៊ុក ហើយខ្ញុំបានដាក់ពាក្យចូលរៀនវគ្គសិក្សាបច្ចេកវិទ្យាសម្រាប់អាជីវកម្ម ហើយត្រូវបានជ្រើសរើសចូលរៀនបន្ដវគ្គសិក្សាបច្ចេកវិទ្យាសម្រាប់អាជីវកម្ម កម្រិតខ្ពស់។ នៅពេលដែលខ្ញុំចាប់ផ្តើមនៅYISI ខ្ញុំបានចាប់ផ្តើមអាជីវកម្មរបស់ខ្ញុំរួចហើយ។ ខ្ញុំបានចូលរួមក្នុងកម្មវិធីនេះ ព្រោះខ្ញុំចង់រៀនសូត្រអំពីវិធីសាស្រ្តទីផ្សារ ដែលអាចគាំទ្រអាជីវកម្មរបស់ខ្ញុំ ដែលពាក់ព័ន្ធនឹងទីផ្សារឌីជីថល និងការបង្កើតមាតិកា។ នៅYISI ខ្ញុំបានរៀនការរចនាក្រាហ្វិក ដូចជាការប្រើប្រាស់កម្មវិធី Canva សម្រាប់ការរចនាក្រាហ្វិក និងស្លាកសញ្ញា។ ក្រៅពីនេះ ខ្ញុំក៏បានរៀនសូត្រពីភាពច្នៃប្រឌិតក្នុងការសរសេរមាតិកាក្នុងបណ្ដាញសង្គមហ្វេសបុក  និងផ្សារភ្ជាប់បណ្ដាញ។ ក្នុងអំឡុងពេលចូលរៀននៅកម្មវិធី YISI ខ្ញុំបានរីកចម្រើនផ្ទាល់ខ្លួន និងជំនាញរបស់ខ្ញុំដូចជា ខ្ញុំបានជួបសហគ្រិន និងអ្នកប្រឹក្សាយោបល់ផ្សេងទៀត ហើយបានធ្វើការផ្សារភ្ជាប់បណ្ដាញ ដើម្បីជំរុញអាជីវកម្មរបស់ខ្ញុំឱ្យកាន់តែប្រសើរ។

ខ្ញុំសូមលើកទឹកចិត្តដល់សហគ្រិនផ្សេងទៀតឱ្យចូលរួមក្នុងវគ្គសិក្សាណាមួយដែល កម្មវិធី YISI មាន។ ហើយសូមពង្រីកបណ្តាញរបស់អ្នកនៅពេលដែលអ្នកកំពុងសិក្សានៅលើវគ្គនីមួយៗ។ សូមបន្តការរៀនសូត្រ និងផ្សារភ្ជាប់បណ្តាញ ដើម្បីកែលម្អសហគមន៍របស់យើង និងផ្តល់ជូនសង្គមវិញ។”

ដើម្បីយល់ដឹងបន្ថែមពី ក្រុមហ៊ុនសេវាកម្មសម្អាត Clean & Care Service សូមចុច៖  Clean and Care Services

យើងសង្ឃឹមថា លោកអ្នករីករាយក្នុងការស្តាប់ពីអតីតបេក្ខជនរបស់យើង។ ប្រសិន បើលោកអ្នកចង់ដឹង បន្ថែមអំពីកម្មវិធី YISI ឬ មានសំណួរបន្ថែមទៀត យើងស្វាគមន៍លោកអ្នកជានិច្ច សូមធ្វើការទាក់ទង យើងគ្រប់ពេលវេលា។ 

ការគាំទ្រផេពភី មានន័យថា អ្នកកំពុងគាំទ្រអាជីវកម្មក្នុងស្រុក និងម្ចាស់អាជីវកម្មតូចៗផ្សេងទៀតនៅខេត្តសៀមរាប។ សូមបរិច្ចាគនៅថ្ងៃនេះដើម្បីជួយយើងបន្តដំណើរការកម្មវិធីសំខាន់ របស់យើងទៅមុខទៀត!

សូមបរិច្ចាគនៅទីនេះ
Share

Related posts

ខែ​សីហា 1, 2024

ការអភិវឌ្ឍន៍យុវជនក្នុងភាពជាអ្នកដឹកនាំ៖ ការកសាងអ្នកដឹកនាំនាពេលអនាគតតាមរយៈការប្រកួតប្រជែងជជែកដេញដោល


Read more
ខែ​តុលា 23, 2023

អបអរសាទរសិស្សអាហារូបករណ៍ជាង៣០០នាក់ទទួលបានអាហារូបករណ៍ពីផេពភីសូមឈ្វេងយល់ស៊ីជម្រៅបន្ថែមទៀតពីផលជះបែបវិជ្ជមាននៃកម្មវិធី និងផែនការអនាគតរបស់យើង


Read more
ខែ​តុលា 2, 2023

ការឆ្លុះបញ្ចាំងពីដំណើរកម្សាន្ដបុគ្គលិកប្រចាំឆ្នាំដំបូងក្នុងរយៈពេលបួនឆ្នាំ!


Read more

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Join us in building a better future for Cambodian youth today!
Contact Us

contact@pepyempoweringyouth.org

+855 (0)17 73 7519 | (0)68 251 790

Headquarters: No. C47 & 49, St. Komay, Borey Proem Prey, Trapang Ses Village, Sangkat Kok Chok, Siem Reap, Cambodia

Sign up for our newsletter!

Select list(s) to subscribe to


Quick Links

Tours and Exchanges

New Initiatives

DONATE


Our Policies and Practices

Child Protection Policy (English)

Child Protection Policy (Khmer)

Environmental Friendly Policy

Copyright © | By PEPY Empowering Youth

DONATE