• +855 (0)17 737 519
  • (0)68 251 790
  • contact@pepyempoweringyouth.org
PEPY transparentPEPY transparentPEPY transparentPEPY transparent
  • អំពីផេពភី
    • ប្រវត្តិរបស់ផេពភី
    • ក្រុមការងារ
    • ក្រុមប្រឹក្សាភិបាល
    • តំបន់គោលដៅ
    • របាយការណ៍ហិរញ្ញវត្ថុ
  • កម្មវិធីផ្សេងៗរបស់ផេពភី
    • កម្មវិធី គ្រប់គ្រងក្ដីប្រាថ្នា
    • កម្មវិធី អាហារូបករណ៍សម្រាប់ថ្នាក់ឧត្ដមសិក្សា
    • កម្មវិធី មជ្ឈមណ្ឌលបណ្ដុះបណ្ដាល
    • កម្មវិធីយុវជនច្នៃប្រឌិត និងបណ្ដុះគំនិតអាជីវកម្ម
  • ព័ត៌មាន
    • របាយការណ៍
    • ខ្លឹមសារអត្ថបទប្រចាំខែ 
    • ព្រឹត្តិបត្រ 
    • បណ្ដាញសង្គមផ្សេងៗ 
  • ទាក់ទងមកកាន់ពួកយើង
  • ចូលរួមជាផ្នែកមួយនៃផេពភី
    • បរិច្ចាគ
    • ទស្សនកិច្ច និងការផ្លាស់ប្ដូរបទពិសោធន៍ 
    • ផេពភីទូតសុឆន្ទៈ! 
    • ការឧបត្ថម្ភជាលក្ខណៈសាជីកម្ម
    • ស្ម័គ្រចិត្តជាមួយផេពភី 
    • ចូលរួមជាមួយក្រុមការងារផេភពី
    • ព្រឹត្តិការណ៍ផ្សេងៗ
DONATE
✕
ការប្រកួតវាយកូនហ្គហ្វមិត្តភាព PUTT for PEPY Golf Tournament! ការរៀនសូត្រពីការប្រកួតវាយកូនហ្គហ្វមិត្តភាពលើកដំបូងរបស់យើង
ខែ​មីនា 26, 2023
សារៈសំខាន់នៃអ្នកស្ម័គ្រចិត្តរយៈពេលវែង
ខែ​កក្កដា 31, 2023

ការគ្រប់គ្រងនៃបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត: ៖តើអង្គការមិនរកប្រាក់ចំណេញនៅកម្ពុជាអាចត្រៀមខ្លួនយ៉ាងដូចម្តេចសម្រាប់អនាគត  

Published by PEPY on ខែ​មិថុនា 24, 2023
Categories
  • ការរៀនសូត្រក្នុងការអភិវឌ្ឍន៍
  • បច្ចុប្បន្នភាពកម្មវិធីផេពភី
  • ព័ត៌មានខ្មែរ
Tags
  • ការកសាងសមត្ថភាព
  • ការងារ
  • ការបង្រៀនល្អៗ
  • ការអប់រំតាមជនបទ
  • ការអភវិឌ្ឍន៍យុវជន
  • ការអភិវឌ្ឍន៍បុគ្គលិក
  • តំបន់ជនបទប្រទេសកម្ពុជា
  • យុវតីសម្រាប់ក្នុងការអប់រំ
  • សៀមរាប
  • អង្គការក្រៅរដ្ឋាភិបាលប្រចាំប្រទេសកម្ពុជា

នៅពេលដែលកម្មវិធី ChatGPT និងបច្ចេកវិទ្យបញ្ញាសិប្បនិម្មិត (AI) ផ្សេងទៀតបានចាប់ផ្តើមដាក់ឱ្យប្រើប្រាស់ ក្រុមការងាររបស់យើងមានការរំភើប ភ័យព្រួយ និងមានភាពស្រពេចស្រពិលអំពីផលប៉ះពាល់ដែលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនេះអាចធ្វើឱ្យកើតមានទៅលើសេវាកម្ម និងការងាររបស់យើងបាន។ 

ទោះបីជាយើងព្រួយបារម្ភយ៉ាងណាក្ដី យើងត្រូវប្រឈមមុខនឹងការពិតថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) មិនមែនជាគំនិតស្រមើស្រមៃសម្រាប់អនាគតទៀតទេ ប៉ុន្តែវាគឺជាការពិតដែលកើតមានក្នុងពេលបច្ចុប្បន្ននេះ។  យើងដឹងថាក្រុមហ៊ុន និងអង្គភាពសាជីវកម្មជាច្រើនកំពុងទទួលយក បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) រួចទៅហើយ ហើយយើងបានដឹងភ្លាមៗថាវាអាចជាធនធានដ៏ល្អសម្រាប់អង្គភាពរបស់យើង។ សម្រាប់អង្គការមិនរកប្រាក់ចំណេញនៅកម្ពុជា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) អាចលើកកម្ពស់ការងាររបស់យើងបានប្រសើរ ជាពិសេស ដោយសារយើងជាអង្គភាពមិនរកប្រាក់ចំណេញ ដែលជាទូទៅ ធ្វើការដោយមានធនធាន និងកម្លាំងមនុស្សមានកម្រិត។  

ទោះជាយ៉ាងណាក៏ដោយ យើងក៏បានដឹងថាការរួមបញ្ចូល បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) មិនមែនជាដំណើរការងាយស្រួលនោះទេ ហើយវាទាមទារឱ្យមានការផ្លាស់ប្ដូរមួយក្នុងរបៀបដែលយើងធ្វើការ។ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ យើងបានប្រើប្រាស់យុទ្ធសាស្រ្តជាច្រើនដើម្បីប្រើប្រាសកម្មវិធី AI ជាធនធាន និងឧបករណ៍សម្រាប់ក្រុមការងាររបស់យើង។ នៅក្នុងការចុះផ្សាយខ្លឹមសារអត្ថបទនេះ យើងនឹងឈ្វេងយល់ពីរបៀបដែលអង្គការក្រៅរដ្ឋាភិបាលអាចត្រៀមខ្លួនសម្រាប់ការប្រើប្រាស់កម្មវិធី AI នៅកម្ពុជា និងរបៀបប្រើប្រាស់បច្ចេកវិទ្យាទាំងនេះឱ្យបានច្រើនបំផុត! 

តើអ្វីទៅជាកម្មវិធី AI?

 ដើម្បីប្រើប្រាស់កម្មវិធី AI  ឱ្យបានច្រើនបំផុត អ្នកត្រូវយល់ជាមុនថាតើកម្មវិធី AI ជាអ្វី។ កម្មវិធី AI គឺជាទម្រង់នៃភាពវៃឆ្លាតដែលកើតចេញពីម៉ាស៊ីន ដែលខុសពីមនុស្ស។ កម្មវិធី AI អាចត្រូវបានប្រើប្រាស់សម្រាប់ដំណើរការទិន្នន័យ ការវិភាគ និងការសម្រេចចិត្ត។ សូមទស្សនាវីដេអូនេះអំពី What is AI ដើម្បីឈ្វេងយល់បន្ថែម។ 

អត្ថប្រយោជន៍នៃការបញ្ចូលកម្មវិធី AI ក្នុងអង្គការមិនរកប្រាក់ចំណេញ

កម្មវិធីAI គ្រាន់តែជាបច្ចេកវិទ្យាមួយក្នុងចំណោមបច្ចេកវិទ្យាជាច្រើនដែលអាចជួយអង្គការមិនរកប្រាក់ចំណេញបង្កើនប្រសិទ្ធភាព និងផលជះវិជ្ជមានរបស់ពួកគេ។  

ជាមួយនឹងកម្មវិធី AI អង្គការមិនរកប្រាក់ចំណេញអាចប្រើប្រាស់បានដូចជា៖ 

  • ធ្វើឱ្យដំណើរការដោយស្វ័យប្រវត្តិ និងជួយសម្រួលការសម្រេចចិត្ត។ 
  • ទទួលបានការវិភាគទិន្នន័យយ៉ាងឆាប់រហ័ស ដែលអនុញ្ញាតឱ្យពួកគេទទួលបានព័ត៌មានជាក់លាក់ និងធ្វើការសម្រេចចិត្តដោយយោងតាមព័ត៌មានដែលមាន។ 
  • បង្កើនប្រសិទ្ធភាពការងារតាមរយៈការសម្រេចការងារជាប្រចាំដោយស្វ័យប្រវត្តិ ដែលផ្ដល់ពេលវេលាសម្រាប់ការងារសំខាន់ៗផ្សេងទៀត  
  • សហការកាន់តែមានប្រសិទ្ធភាព ដោយកម្មវិធី AI អាចជួយអោយក្រុមការងារធ្វើការជាមួយគ្នាដោយផ្ទាល់ 
  • កែលម្អការផ្សព្វផ្សាយដោយការវិភាគឥរិយាបថរបស់ទស្សនិកជន និងការសម្របសម្រួលទំនាក់ទំនងអោយកាន់តែប្រសើរជាមួយអ្នកដែលមានបំណងចូលរួមជួយ។​​​​​​                       សរុបមក សមាហរណកម្មកម្មវិធី AI ជួយលើកកម្ពស់ដល់អង្គការមិនរកប្រាក់ចំណេញ ដោយផ្តល់ឱ្យពួកគេនូវវិធីថ្មី និងលឿនជាងមុន ដើម្បីសម្រេចបាននូវគោលដៅរបស់ពួកគេ។ 

ឈ្វេងយល់ពីរបៀបដែលអង្គការមិនរកប្រាក់ចំណេញនៅកម្ពុជាប្រឈមមុខនឹងបញ្ហាប្រឈមផ្នែកបច្ចេកវិទ្យាកាន់តែធំជាងមុន

 វាមានសារៈសំខាន់ចំពោះយើងក្នុងការគូសបញ្ជាក់ថា ការរួមបញ្ចូល កម្មវិធី AI មិនមែនដោយគ្មានបញ្ហាប្រឈមនោះទេ។ បញ្ហាធំបំផុតគឺការចំណាយលើការរួមបញ្ចូលកម្មវិធី AI មួយចំនួន ដែលអាចជាការប្រឈមរារាំងសម្រាប់អង្គការក្រៅរដ្ឋាភិបាលដែលប្រតិបត្តិការលើថវិកាមានកំណត់។ ជាមួយគ្នានេះផងដែរ ក៏មានការភ័យខ្លាចនៃការបាត់បង់ការងារនៅពេលដែលកម្មវិធី AI គ្រប់គ្រងលើកិច្ចការមនុស្ស ដែលមានន័យថា តម្រូវការនៃការបណ្ដុះជំនាញជាថ្មី និងបង្កើនជំនាញនឹងកើតមានឡើង។ លើសពីនេះ អង្គការក្រៅរដ្ឋាភិបាលត្រូវប្រុងប្រយ័ត្នចំពោះការរើសអើង និងភាពលម្អៀងនៅក្នុងកម្មវិធី AI ក៏ដូចជាព័ត៌មានមិនពិតផងដែរ។ 

អង្គការក្នុងប្រទេសកម្ពុជា តែងជួបបញ្ហាប្រឈមជាច្រើននៅពេលសំដៅលើបច្ចេកវិទ្យា។ នៅក្នុងសហគមន៍ជនបទ លទ្ធភាពប្រើប្រាស់អគ្គិសនី និងអ៊ីនធឺណិតនៅមានកម្រិត នាំឱ្យសហគមន៍ជួបការលំបាកក្នុងការតាមឱ្យទាន់ភាពជឿនលឿនផ្នែកបច្ចេកវិទ្យា។ លើសពីនេះ កង្វះអក្ខរកម្មឌីជីថល និងឧបសគ្គភាសាអាចបង្ហាញពីឧបសគ្គសំខាន់ៗក្នុងការប្រើប្រាស់កម្មវិធី AI ។ 

ទោះជាយ៉ាងណាក៏ដោយ ពួកយើងបានគិតថា វាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អង្គការមិនរកប្រាក់ចំណេញនៅក្នុងប្រទេសកម្ពុជា ក្នុងការធ្វើអ្វីដែលពួកគេអាចធ្វើបាន ដើម្បីបង្កើនលទ្ធភាពទទួលបានបច្ចេកវិទ្យាសម្រាប់មនុស្សគ្រប់គ្នា មិនថាមានប្រវត្ដិសិក្សាបែបណាក៏ដោយ ដើម្បីធានាថាគ្មានសមាជិកសហគមន៍ណាម្នាក់ត្រូវបានទុកចោល។ 

តើផេពភីប្រើប្រាស់កម្មវិធី AI ដោយរបៀបណាខ្លះ?

 ទោះបីជាយើងមិនអាចអះអាងថាយើងជាអ្នកជំនាញកម្មវិធី AI ក៏ដោយ ចាប់តាំងពីការចាប់ផ្តើមកម្មវិធី ChatGPT ក្រុមការងាររបស់យើងបានដើរជំហានសំខាន់ក្នុងការបញ្ចូល កម្មវិធី AI ទៅក្នុងកិច្ចការងារផ្សេងៗ និងសេវាកម្មប្រចាំថ្ងៃរបស់យើង។ ជំហានដំបូង សមាជិកជាច្រើននៃក្រុមការងារតាមកម្មវិធីនីមួយៗ និងក្រុមការងាររដ្ឋបាលរបស់យើង បានចូលរួមសិក្ខាសាលាដែលផ្តោតលើការបញ្ចូលកម្មវិធី AI និងបានតាមដានសិក្ខាសាលាតាមបណ្ដាញសង្គមYouTube ជាច្រើនម៉ោង (សូមមើលតំណភ្ជាប់នៅចុងបញ្ចប់នៃអត្ថបទនេះ) ដើម្បីមើលរបៀបកម្មវិធី AI ដំណើរការ។ នៅតាមកម្មវិធីរបស់យើង យើងបានពិភាក្សាគ្នា អំពីរបៀបដែលកម្មវិធី AI គួរតែត្រូវបានប្រើប្រាស់ជាឧបករណ៍ថ្មី ដែលយើងអាចប្រើប្រាស់បាន។ រហូតមកដល់ពេលនេះ យើងបានអនុវត្តដូចខាងក្រោម៖ 

ការប្រើប្រាស់កម្មវិធី AI ជាអ្នកហាត់ការផ្នែកទំនាក់ទំនងរបស់យើង

យើងតែងតែផ្តល់ឯកសារសរសេរ និងរឿងរ៉ាវសហគមន៍ដល់កម្មវិធី AI ដើម្បីជួយយើងបង្កើតចំណងជើង គួរឱ្យចាប់អារម្មណ៍ឬ សង្ខេបការសរសេរ។ យើងថែមទាំងប្រើកម្មវិធី AI ដើម្បីជួយយើងក្នុងការផ្សព្វផ្សាយ  តាមបណ្តាញសង្គម ការសរសេរខ្លឹមសារអត្ថបទប្រចាំខែ និង ការរៀបចំមាតិកាជាដើម។ យើងយកការឆ្លើយតបរបស់កម្មវិធី AI ជាគំរោងដំបូង និងសម្របសម្រួលវាដើម្បីបំពេញតម្រូវការរបស់យើង និងធានាថាព័ត៌មានគឺត្រឹមត្រូវ។ ការធ្វើបែបនេះបានជួយអោយយើងចំណេញវេលាជាច្រើនម៉ោងពីការងាររបស់យើង! 

យើង ប្រើប្រាស់កម្មវិធី AI ក្នុងការប្រមូល មូលនិធិ ដើម្បី កែលម្អ ដំណើរការ សរសេរ ដើម្បីស្វែងរកថវិកាជំនួយ

យើងតែងតែផ្តល់ ឯកសារ និង រឿងរ៉ាវ សហគមន៍ ដល់ កម្មវិធី AI របស់ យើង ដើម្បី ជួយ យើង បង្កើត ចំណងជើង គួឱ្យចាប់អារម្មណ៍ឬ សង្ខេប សរសេរការងារ ។ យើង ថែមទាំង ប្រើកម្មវិធី AI ដើម្បី ជួយ យើងក្នុងការផ្សព្វផ្សាយ តាមបណ្តាញ សង្គម ការសរស់េរខ្លឹមសារអត្ថបទប្រចាំខែ និង ការរៀបចំមាតិកាជាដើម ។ យើងយកការឆ្លើយតបរបសកម្មវិធី់ AI ជាគំរូដំបូង ហើយសម្របសម្រួលវាដើម្បីបំពេញតម្រូវការរបស់យើង និងធានាថាព័ត៌មានគឺត្រឹមត្រូវ។ ធ្វើបែបនេះយើងអាចសន្សំពេលវេលាបានច្រើនក្នុងការធ្វើកិច្ចការងារផ្សេងទៀតបានច្រើន ! 

ក្រុមការងាររបស់យើងបានរួមបញ្ចូលការរៀនកម្មវិធី AI ទៅក្នុងកម្មវិធីសិក្សា

យើងបានបន្ថែមមេរៀនកម្មវិធី AI និងការសិក្សាទៅក្នុងថ្នាក់រៀនរបស់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលរបស់យើង ដូច្នេះនៅពេលដែលយុវជនចាកចេញពីមជ្ឈមណ្ឌលបណ្ដុះបណ្ដាល ពួកគេនឹងមានជំនាញល្អប្រសើរជាងមុនដើម្បីធានាបាននូវការងារដែលមានជំនាញដែលឆ្លើយតបនឹងតម្រូវការនៃការងារនាពេលបច្ចុប្បន្ននេះ។ យើងដឹងថាការផ្លាស់ប្តូរគឺគួរឱ្យខ្លាច ប៉ុន្តែចាំបាច់សម្រាប់ពួកយើងដើម្បីបន្តបំពេញតម្រូវការរបស់សហគមន៍របស់យើង។

អង្គការមិនរកប្រាក់ចំណេញនៅកម្ពុជាអាចរៀបចំសម្រាប់អនាគតដោយរបៀបណាដោយប្រើប្រាស់កម្មវិធីAI

អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជាអាចរៀបចំសម្រាប់ការធ្វើសមាហរណកម្មនៃកម្មវិថី AI ដោយការវិនិយោគលើការបណ្តុះបណ្តាលឯកទេសលើការប្រើប្រាស់កម្មវិធី AI សម្រាប់បុគ្គលិករបស់ពួកគេ ចាប់ដៃគូជាមួយក្រុមហ៊ុន AI ដែលផ្តល់នូវដំណោះស្រាយផ្សេងៗ ដោយតម្លៃសមរម្យ ស្គាល់ខ្លួនឯងជាមួយនឹងដែនកំណត់របស់ AI និងវាយតម្លៃអំពីអត្ថប្រយោជន៍នៃការរួមបញ្ចូលកម្មវិធី AI ។ វាពិតជាមានតម្រូវការសម្រាប់អ្នកដឹកនាំដើម្បីគ្រប់គ្រងការផ្លាស់ប្តូរវប្បធម៌អង្គភាពដែលទាមទារការរួមបញ្ចូលកម្មវិធីAI ។ នេះរួមបញ្ចូលទាំងការលើកទឹកចិត្តដល់ការរីកចម្រើននៃផ្នត់គំនិត និងបង្កើតកន្លែងសម្រាប់ការសិក្សាបន្ត និងការពិសោធន ជាដើម ។ 

យើងដឹងថាការផ្លាស់ប្តូរគឺគួរឱ្យខ្លាច ប៉ុន្តែចាំបាច់សម្រាប់ពួកយើងដើម្បីបន្តបំពេញតម្រូវការរបស់សហគមន៍។ យើងសង្ឃឹមថាតាមរយៈការអានអត្ថបទនេះ យើងបានជួយបន្ធូរបន្ថយកង្វល់របស់អ្នកមួយចំនួន និងបានជួយបង្ហាញថាការរួមបញ្ចូលកម្មវិធី AI ពិតជាបង្ហាញពីឱកាសសម្រាប់អង្គការមិនរកប្រាក់ចំណេញ។ យើងជឿជាក់ថាអនាគតនៃអង្គការមិនរកប្រាក់ចំណេញដែលទទួលបានជោគជ័យ និងប្រកបដោយភាពច្នៃប្រឌិតនៅក្នុងប្រទេសកម្ពុជានឹងពឹងផ្អែកលើសមត្ថភាពរបស់ពួកគេក្នុងការចាប់យកកម្មវិធី AI ជាឧបករណ៍មួយដើម្បីពង្រីកបេសកកម្មរបស់ពួកគេ! នេះគឺជាតំណភ្ជាប់ដ៏មានប្រយោជន៍មួយចំនួនដែលជួយយើងឱ្យចាប់ផ្តើមដំណើរនៃការរួមបញ្ចូលកម្មវិធី AI របស់យើង៖ 

  • AI for Nonprofits How ChatGPT Can Help Support Your Mission  
  • How to Create Bulk Content using ChatGPT and Canva  
  • Revolutionizing Education with ChatGPT: How AI is Transforming the Way We Learn  
  • ChatGPT for Teachers – Doing an hour of work in 6 MINUTES! 
Share

Related posts

ខែ​សីហា 1, 2024

ការអភិវឌ្ឍន៍យុវជនក្នុងភាពជាអ្នកដឹកនាំ៖ ការកសាងអ្នកដឹកនាំនាពេលអនាគតតាមរយៈការប្រកួតប្រជែងជជែកដេញដោល


Read more
ខែ​កក្កដា 5, 2024

ផេពភីកម្មវិធីផ្លាស់ប្តូរបទពិសោធន៍: ការអនុវត្តទេសចរណ៍ប្រកបដោយនិរន្តរភាពនៅខេត្តសៀមរាប


Read more
ខែ​វិច្ឆិកា 21, 2023

ការប្រារព្ធពិធីអបអរពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ!


Read more

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Join us in building a better future for Cambodian youth today!
Contact Us

contact@pepyempoweringyouth.org

+855 (0)17 73 7519 | (0)68 251 790

Headquarters: No. C47 & 49, St. Komay, Borey Proem Prey, Trapang Ses Village, Sangkat Kok Chok, Siem Reap, Cambodia

Sign up for our newsletter!

Select list(s) to subscribe to

Quick Links

Tours and Exchanges

New Initiatives

DONATE


Our Policies and Practices

Child Protection Policy (English)

Child Protection Policy (Khmer)

Environmental Friendly Policy

Copyright © | By PEPY Empowering Youth

DONATE