កម្មវិធីយុវជនច្នៃប្រឌិត និងបណ្ដុះគំនិតអាជីវម្ម គឺជាកម្មវិធីថ្មីមួយ និងបានចាប់ផ្ដើមឡើងនៅខែតុលា ឆ្នាំ២០២០។ ការចាប់ផ្ដើមដំបូងនៃកម្មវិធីនេះ ត្រូវបានដំណើរការដោយបានសហការដៃគូជាមួយអង្គការ Pact កម្ពុជា ក្រោមគម្រោងនារីសកម្ម (WE Act) ដែលទទួលបានជំនួយពី USAID។ គោលបំណងនៃកម្មវិធីយុវជនច្នៃប្រឌិត និងបណ្ដុះគំនិតអាជីវកម្ម គឺដើម្បីសម្រួលដល់តម្រូវការនៃការបណ្ដុះបណ្ដាល និងសិក្ខាសាលាសម្រាប់អ្នកដែលចង់ក្លាយជាម្ចាស់អាជីវកម្ម និងអ្នកដែលជាម្ចាស់អាជីវកម្មស្រាប់។ យើងផ្ដោតលើការជួយយុវជនវ័យក្មេងក្នុងការអភិវឌ្ឍន៍ជំនាញភាពជាសហគ្រិន និងមានទំនុកចិត្តក្នុងការបង្កើតការងារនៅក្នុងសហគមន៍សៀមរាប។ ក្រុមការងារមានគោលបំណងដើម្បីបង្កើនភាពចម្រុះនៃទីផ្សារការងារ ការណែនាំសហគ្រាសសង្គមដែលមានស្ថេរភាព និងបង្កើនឱកាសការងារ និងបទពិសោធន៍នៃការរៀនសូត្រសម្រាប់យុវជន។
វគ្គសិក្សាកម្មវិធីរបស់យើង បានរៀនសូត្រពីគ្នាទៅវិញទៅមក ដើម្បីឱ្យយុវជនដែលបានបញ្ចប់ការសិក្សាពីកម្មវិធីយុវជនច្នៃប្រឌិត និងបណ្ដុះគំនិតអាជីវកម្ម ត្រៀមខ្លួនទទួលយកផ្នែកជាច្រើននៃការបើកដំណើរការនៃការចាប់ផ្ដើមអាជីវកម្មឱ្យជោគជ័យ។
កម្មវិធីយុវជនច្នៃប្រឌិត និងបណ្ដុះគំនិតអាជីវម្ម គឺជាកម្មវិធីថ្មីមួយ និងបានចាប់ផ្ដើមឡើងនៅខែតុលា ឆ្នាំ២០២០។ ការចាប់ផ្ដើមដំបូងនៃកម្មវិធីនេះ ត្រូវបានដំណើរការដោយបានសហការដៃគូជាមួយអង្គការ Pact កម្ពុជា ក្រោមគម្រោងនារីសកម្ម (WE Act) ដែលទទួលបានជំនួយពី USAID។ គោលបំណងនៃកម្មវិធីយុវជនច្នៃប្រឌិត និងបណ្ដុះគំនិតអាជីវកម្ម គឺដើម្បីសម្រួលដល់តម្រូវការនៃការបណ្ដុះបណ្ដាល និងសិក្ខាសាលាសម្រាប់អ្នកដែលចង់ក្លាយជាម្ចាស់អាជីវកម្ម និងអ្នកដែលជាម្ចាស់អាជីវកម្មស្រាប់។ យើងផ្ដោតលើការជួយយុវជនវ័យក្មេងក្នុងការអភិវឌ្ឍន៍ជំនាញភាពជាសហគ្រិន និងមានទំនុកចិត្តក្នុងការបង្កើតការងារនៅក្នុងសហគមន៍សៀមរាប។ ក្រុមការងារមានគោលបំណងដើម្បីបង្កើនភាពចម្រុះនៃទីផ្សារការងារ ការណែនាំសហគ្រាសសង្គមដែលមានស្ថេរភាព និងបង្កើនឱកាសការងារ និងបទពិសោធន៍នៃការរៀនសូត្រសម្រាប់យុវជន។
មុនដំបូងឡើយ កម្មវិធីនេះត្រូវបានចាប់ផ្តើមក្នុងភាពជាដៃគូអង្គការPactកម្ពុជា ក្រោមគម្រោងនារីសកម្ម (WE Act) ដែលទទួលបានជំនួយពី USAID។ ។ តែចាប់តាំងពីខែកញ្ញាឆ្នាំ ២០២៣ កម្មវិធីនេះត្រូវបានផ្តល់ថវិកាទាំងស្រុងដោយអង្គការ Co-Operaid ដែលជាដៃគូអាជីវកម្មមិនរកប្រាក់ចំណេញរបស់យើងពីប្រទេសស្វីស។ កម្មវិធីYISI ធ្វើការនៅក្នុងការិយាល័យថ្មីដែលស្ថិតនៅកណ្តាលទីក្រុង ដើម្បីជំរុញឱ្យសហគមន៍ប្រើប្រាស់ការិយាល័យរបស់យើងជាកន្លែងធ្វើការរួមគ្នា។
វគ្គសិក្សាជំនាញបណ្ដុះគំនិតសហគ្រិនសង្គម
ការស្រាវជ្រាវលើទីផ្សារ និងការអភិវឌ្ឍន៍ជំនាញសម្រាប់ម្ចាស់អាជីវកម្ម ដើម្បីបង្កើតគំនិតអាជីវកម្មរបស់ពួកគេទៅជាផែនការអាជីវកម្មដែលទាក់ទាញ! អ្នកចូលរួមទទួលបានការគាំទ្រពីអ្នកប្រឹក្សាយោបល់ដែលជាស្ថាបនិកអាជីវកម្មដែលមានបទពិសោធន៍នៅក្នុងឧស្សាហកម្មរបស់ពួកគេ សិក្ខាសាលាប្រចាំសប្តាហ៍ និងព្រឹត្តិការណ៍ផ្សារភ្ជាប់បណ្តាញ និងឱកាសដើម្បីចូលរួមការប្រកួតគំនិតអាជីវកម្មនៅចុងបញ្ចប់នៃវគ្គសិក្សា។
វគ្គសិក្សាបច្ចេកវិទ្យាសម្រាប់អាជីវកម្ម
ខណៈពេលដែលសហគ្រិនវ័យក្មេងធ្វើការលើការកសាងផែនការអាជីវកម្មរបស់ពួកគេ ពួកគាត់ត្រូវបានផ្តល់នូវការបណ្តុះបណ្តាលខាងបច្ចេកវិទ្យា លើកម្មវិធីផ្សេងៗដែលនឹងជួយពួកគេក្នុងការគ្រប់គ្រង និង ផ្សព្វផ្សាយអាជីវកម្មរបស់ពួកគេឱ្យមានប្រសិទ្ធភាព។
វគ្គសិក្សាបច្ចេកវិទ្យាសម្រាប់អាជីវកម្ម កម្រិតខ្ពស់៖ ជាវគ្គបណ្តុះបណ្តាលរយៈពេលខ្លី ដែលត្រូវបានរៀបចំឡើងសម្រាប់ម្ចាស់ និងអ្នកគ្រប់គ្រងអាជីវកម្មដែលមានស្រាប់ ដើម្បីកំណត់នូវកម្មវិធីដែលពួកគេចង់ឈ្វេងយល់ ដើម្បីនាំអាជីវកម្មរបស់ពួកគេទៅដល់កម្រិតបន្ទាប់។
វេទិកាពិភាក្សាអំពីធុរៈកិច្ច
ជាព្រឹត្តិការណ៍ដ៏មានឥទ្ធិពលមួយ ដែលត្រូវបានរៀបចំឡើង សម្រាប់សហគ្រិននៅក្នុងប្រទេសកម្ពុជា ដើម្បីស្តាប់ពីអ្នកដឹកនាំ ឬអ្នកអាជីពក្នុងវិស័យនេះ ទៅលើប្រធានបទជាក់លាក់ណាមួយ និយាយពីជំនាញ ឬ មេរៀនដែលពួកគាត់បានឆ្លងកាត់។ ប្រធានបទរួមមាន៖ វិធីសាស្ដ្រអនុវត្តយ៉ាងល្អបំផុតសម្រាប់ការផ្សព្វផ្សាយពាណិជ្ជកម្មសម្រាប់អាជីវកម្ម របៀបចុះបញ្ជីអាជីវកម្ម អ្វីដែលជាកំហុសដ៏ធំគួរចៀសវាងក្នុងនាមជាម្ចាស់អាជីវកម្មថ្មីជាដើម។ អ្នកចូលរួមទទួលបានឱកាសដើម្បីសួរវាគ្មិនកិត្តិយសនូវសំណួរ និងផ្សារភ្ជាប់បណ្តាញជាមួយគ្នា។
វគ្គសិក្សាអាជីវកម្មលើកម្មវិធី MOBI តាមអ៊ីនធឺណិត
ការរៀបចំផែនការអាជីវកម្មមិនចាំបាច់តែនៅក្នុងបន្ទប់សិក្សានោះទេ! យើងបានសហការជាមួយវិទ្យាស្ថានអាជីវកម្មផ្ទាល់ខ្លួន របស់សាកលវិទ្យាល័យ Santa Clara ដើម្បីផ្តល់ឱ្យយុវជនខ្មែរនូវ ការសិក្សាផែនការ អាជីវកម្ម តាមអ៊ីនធឺណិត និងសម្ភារៈផ្សេងៗ ភាសាខ្មែរ។ ឥឡូវនេះ យុវជនមកពីគ្រប់តំបន់នៅប្រទេសកម្ពុជា នឹងមានឱកាសរៀនសូត្រអំពីការបង្កើតផែនការអាជីវកម្ម។