March 28, 2013

បទបង្ហាញពីអាជីពជាគ្រូបង្រៀន

ថ្ងៃទី ២១ ខែ កុម្ភះ ឆ្នាំ២០១៣ ក្រុម​ការងាររបស់​ផេពភី បាន​ធ្វើ​បទ​បង្ហាញ​ដោយ​អ្នក​គ្រូ លន គង្គា ស្ដី​ពី​អាជីព​ជា​គ្រូ​បង្រៀន​ប្រារព្ធ​ធ្វើ​នៅ​អនុវិទ្យាល័យ​ចន្លាស់ដៃ។ ក្នុង​សកម្មភាព​នោះ មាន​សិស្ស​ចូល​រួម​សរុប​ចំនួន ២២ នាក់ ដែល​ក្នុង​នោះ​មាន​សិស្ស​មក​ពី​ថ្នាក់​ទី ១២ ចំនួន ១០នាក់​នៃ​វិទ្យាល័យ​ក្រឡាញ់​មាន​ទី​លំនៅ​ក្នុង​ឃុំ​ចន្លាស់ដៃ និង ថ្នាក់ទី៩ ចំនួន ១២នាក់​នៃ​អនុវិទ្យាល័យ​ចន្លាស់ដៃ ការ​ធ្វើ​បទ​បង្ហាញ​នេះ​ក្នុង​គោល​បំណង​ចង់​ឱ្យ​សិស្សា​នុសិស្ស​បាន​ដឹង​ពី​ព័ត៌មាន​ដែល​ទាក់ទង​ទៅ​នឹង​ដំណើរ​ការ​នៃ​ការ​ប្រលង​យក​អាជីព​ជា​គ្រូ​បង្រៀន​ជា​ពិសស​គឺ ការ​ត្រៀម​រៀប​ចំខ្លួន​ថា “តើអ្វី​ដែល​ជា​កាតព្វកិច្ច​ដែល​ត្រូវ ​នឹង​ធ្វើ​ដើម្បី​យក​ទៅ​អនុវត្ដ​ក្តី​ស្រម៉ៃ​របស់​ពួក​គាត់ […]
March 28, 2013

ដំណើរទស្សនកិច្ចសាលាបឋមសិក្សាដូនកែនភ្នៀត

ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៣ ផេពភី​បាន​ដឹកនាំ​គណៈកម្មការ​ទ្រទ្រង់​សាលា លោកគ្រូ អ្នកគ្រូ និង​ក្រុម​ប្រឹក្សា​កុមារ​ចំនួន ១៩នាក់ ស្រី៣នាក់ នៃ​សាលាបឋមសិក្សា ហ៊ុន សែន រុន ស្ថិតក្នុង​ស្រុក​ក្រឡាញ់​ធ្វើ​ដំណើរ​ទស្សន​កិច្ច​សិក្សា​ឆ្ពោះ​ទៅ​កាន់​សាសា​បឋម​សិក្សា ដូន​កែន​​ភ្នៀត ស្ថិត​នៅ​ចន្លោះ​ភូមិ​ដូនកែន និង ភូមិភ្នៀត សង្កាត់សំរោង ក្រុងសំរោង ខេត្ត​ឧត្តរមានជ័យ។ ក្រុម​ការងារ​របស់​ផេពភី​ត្រូវបាន​ទទួល​យ៉ាង​រាក់​ទាក់​យ៉ាង​កក់​ក្តៅ​ពី​សំណាក់​សាលា​ជា​ម្ចាស់ផ្ទះ។ ដំណើរ​ទស្សនកិច្ច​សិក្សា​ទៅ​កាន់​ខេត្ត​ឧត្តរមានជ័យ​រយៈពេល១ថ្ងៃ លោកគ្រូ អ្នកគ្រូ, ក្រុម​ប្រឹក្សា​កុមារ […]
March 28, 2013

អ្នកធ្លាប់បានចែករំលែកចំណេះ ដឹងដល់អ្នកដទៃដែរ​ ឬទេ?

ការចែករំលែក ពិតជាមានសារៈសំខាន់​ណាស់​សំរាប់​មនុស្ស​គ្រប់​រូប។ លោក ថូ បារាំង បាន​លះបង់​ពេល​វេលា​ផ្ទាល់ខ្លួន ដើម្បី​ពាំ​នាំយក​មក​​នូវបទ​ពិសោធ​ និង​ចំណេះដឹង​​មកចែក​រំលែក​​ដល់សិស្ស​កំពុង​​សិក្សា​នៅ​អនុវិទ្យាល័យ​​ចន្លាសដៃ។ គោល​បំណង​នៃការ​ចែក​រំលែក​ជាគន្លឹះ​មួយ​សម្រាប់​ទប់ស្កាត់​ការ​បោះបង់​ការ​សិក្សា ព្រម​ទាំងឆ្លុះ​បញ្ចាំង​ពី​ឧបសគ្គ និង​ភាព​តស៊ូ​ព្យាយាម​ដើម្បី​ទទួល​បាន​នូវភាព​ជោគជ័យ​ក្នុង​ជីវិត ដូចជា​រូបគាត់​ផ្ទាល់។ គាត់​បាន​ផ្តល់​ជា​អនុសាសន៍​ដល់​សិស្ស​ឱ្យ​មាន​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ទៅ​លើ​ការ​សិក្សា​ជា​ជាង​ការ​ចំណាយ​ពេល​ឥតប្រយោជន៍ ​ជា​ពិសេស​ព្យាយាម​ចៀសវាង​ពីការ​ចំណាក​ស្រុក​ទៅ​ធ្វើការ​នៅ​ប្រទេស​ជិត​ខាង​ដោយ​ខុសច្បាប់៕
March 27, 2013

អ្វីជាការផ្លាស់ប្តូររបស់យុវជននៃភាពជាអ្នកដឹកនាំវ័យក្មេង

យុវជន កុល ឌីប៉ា មានអាយុ១៦ឆ្នាំជាសិស្សរៀនថ្នាក់ទី ១០ នៃវិទ្យាល័យក្រឡាញ់ ។ ដំបូង ឌីប៉ា បានចូលជា សមាជិក ក្នុងក្លឹប កុមារដើម្បីកុមារ និង ជា សិស្សដែលមាន ទេពកោសល្យខ្ពស់ក្នុង អំឡុងពេល សិក្សាជាមួយថ្នាក់ រៀនច្នៃប្រឌិត។ បន្ទាប់មក ឌីប៉ាបានចូលជាសមាជិក ក្លិបយុវជន “ភាពជាអ្នកដឹកនាំវ័យក្មេង” រូបគាត់ផ្ទាល់បាន ទទួលការអប់រំទាំងផ្លូវកាយ និង […]
March 27, 2013

ជំរុញកូនទៅសិក្សាមានសារៈសំខាន់ណាស់សម្រាប់អ្នក

អ្នកស្រី  ម៉ម សារ៉េត ជាប្រជាជនរស់នៅភូមិចន្លាសដៃ ឃុំចន្លាសដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប។  អ្នកស្រីបានប្រកបមុខរបស់អាជីវកម្មខ្នាតតូច និង ចិញ្ចឹមសត្វ។ អ្នកស្រីមានការសប្បាយ ចិត្តយ៉ាងខ្លាំង ជាមួយនឹង ការខិតខំប្រឹងប្រែងរៀនសូត្រ របស់កូនប្រុសគាត់ទាំងបួននាក់។ បញ្ញា ជាកូនប្រុសទីបី របស់អ្នកស្រី គាត់មានអាយុ១៣ឆ្នាំ និងជាសិស្សថ្នាក់ទី៧ នៃអនុវិទ្យាល័យចន្លាសដៃ។ បញ្ញាជាសិស្សពូកែ និងលទ្ធផលប្រសើរជានិច្ច។ លោក ឆឹម ពៅ […]