ការចែករំលែក ពិតជាមានសារៈសំខាន់ណាស់សំរាប់មនុស្សគ្រប់រូប។ លោក ថូ បារាំង បានលះបង់ពេលវេលាផ្ទាល់ខ្លួន ដើម្បីពាំនាំយកមកនូវបទពិសោធ និងចំណេះដឹងមកចែករំលែកដល់សិស្សកំពុងសិក្សានៅអនុវិទ្យាល័យចន្លាសដៃ។ គោលបំណងនៃការចែករំលែកជាគន្លឹះមួយសម្រាប់ទប់ស្កាត់ការបោះបង់ការសិក្សា ព្រមទាំងឆ្លុះបញ្ចាំងពីឧបសគ្គ និងភាពតស៊ូព្យាយាមដើម្បីទទួលបាននូវភាពជោគជ័យក្នុងជីវិត ដូចជារូបគាត់ផ្ទាល់។ គាត់បានផ្តល់ជាអនុសាសន៍ដល់សិស្សឱ្យមានការប្តេជ្ញាចិត្តខ្ពស់ទៅលើការសិក្សាជាជាងការចំណាយពេលឥតប្រយោជន៍ ជាពិសេសព្យាយាមចៀសវាងពីការចំណាកស្រុកទៅធ្វើការនៅប្រទេសជិតខាងដោយខុសច្បាប់៕