អ្នកបានដឹងហើយអំពីផេពភី យើងចូលចិត្តចំពោះការចែករំលែក គំនិត និងរៀនដែល យើងបានសិក្សាកន្លងមក។ យើងមានសេចក្តីរំភើបរីករាយ ដែលបានបង្ហាញនៅក្នុង វគ្គសិក្ខាសាលាជាលក្ខណៈអន្តរជាតិស្តីពីភាពជាអ្នកដឹកនាំនិងការអភិវឌ្ឍក្រោម ប្រធានបទ ដឹកនាំសម្រាប់ការផ្លាស់ប្តូរជាវិជ្ជមាន កាលពីថ្ងៃទី ២៣ និង ២៤ ខែ មីនា នៅរាជធានីភ្នំពេញ។ កញ្ញា អាណា ប្រធានផ្នែកទំនាក់ទំនង បានបង្ហាញពីបទ ពិសោធជាមួយនឹងមេដឹកនាំវ័យក្មេងតាមរយៈក្លឹបកុមារ និងក្លឹបយុវជន មកបង្ហាញ ដែលបានទាក់ទាញអ្នកចូលរួមមកពីប្រទេស កម្ពុជា, ឡាវ, វៀតណាម, នេប៉ាល់ និង អូស្ត្រាលី ផ្តោតលើការចែករំលែកគំនិតទ្រឹស្តី និងវិធីសាស្រ្តទាក់ទងទៅ នឹងភាពជាអ្នកដឹកនាំ៕