• +855 (0)17 737 519
  • (0)68 251 790
  • contact@pepyempoweringyouth.org
PEPY transparentPEPY transparentPEPY transparentPEPY transparent
  • About Us
    • Our Story
    • Our Team
    • Our Board
    • Where we work
    • Our Financials and Reporting
  • Our Programs
    • Dream Management Project
    • Scholarship for Higher Education Project
    • Learning Center Program
    • Youth Innovators’ Space and Incubator Program
    • New Initiatives
  • Our News
    • Our Reports
    • Our Blog
    • Newsletter
    • Media Highlights
  • Contact Us
  • Get Involved
    • DONATE
    • Tours and Exchanges
    • Become a PEPY Ambassador
    • Corporate Partnerships
    • Volunteer With Us
    • Join Our Team
    • Upcoming Events
DONATE
✕
Sharing Event at Kralanh High School
February 9, 2016
Success Series: Meet Sochea!
February 19, 2016

តើមានអ្វីខ្លះដែលបានកើតឡើងកាលពីឆ្នាំ ២០១៥នេះ?

Published by PEPY on February 17, 2016
Categories
  • Khmer News
Tags

ពិតណាស់មានរឿងរ៉ាវកើតឡើងជាច្រើនក្នុងផេពភី ប៉ុន្តែយើងសូមចែករំលែកព័ត៌មានសំខាន់ៗតែប៉ុណ្ណោះ។ រឿងទីមួយដែលសំខាន់បំផុត នាពេលដើមឆ្នាំនោះគឺ យើងបានធ្វើការផ្លាស់ប្តូរពីអង្គការអន្តរជាតិ មកជាអង្គការក្នុងស្រុក និង​បានចុះបញ្ជី​ពេញលេញជាមួយក្រសួងមហាផ្ទៃ ដោយមានឈ្មោះថា អង្គការលើកកម្ពស់យុវជន។ ការផ្លាស់ប្តូរទៅជាអង្គការក្នុងស្រុកនេះ យើងមិនត្រឹមតែមានក្រុមប្រឹក្សាភិបាលនៅក្នុង ប្រទេសកម្ពុជាតែប៉ុណ្ណោះទេ យើងថែមទាំងមានក្រុម ​ប្រឹក្សាភិបាលនៅសហរដ្ឋអាមេរិកកំពុងតែសកម្មក្នុងការគាំទ្រដល់អង្គការលើកកម្ពស់យុវជន។ យើងពិតជាមានមោទនភាពយ៉ាងខ្លាំងដែលដំណើរការនៃការផ្លាស់ប្តូរប្រកបដោយភាពជោគជ័យ និងសូមអរគុណដល់អ្នកចូលរួមចំណែកធ្វើឱ្យភាពជោគជ័យបានកើតឡើង។ សូមឱ្យសកម្មភាពដំណើរការនៃអង្គការលើកកម្ពស់យុវជនដំណើរការទៅមុខជានិរន្តរ៍។
Khmer_News (13)នៅក្នុងឆ្នាំ ២០១៥ នេះ យើងបានជួបនូវភាពសប្បាយមួយចំនួន ហើយក៏មានភាពទុក្ខព្រួយខ្លះ ដែរ។ ដោយឡែក កាលពីខែ ធ្នូ ឆ្នាំ ២០១៥ អ្នកស្រី ណុច គីមលីន បានសម្រេចចិត្តលាលែង ពីតំណែងជានាយិកាប្រតិបត្តិ​ ក្នុងគោលបំណងដើម្បីបន្តក្តីស្រម៉ៃរបស់អ្នកស្រី ដើម្បីបង្កើតក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ។ ខណៈពេលនោះ បុគ្គលិកអង្គការ លើកកម្ពស់ យុវជន ទទួលបានបុគ្គលិកមកជំនួសតំណែងអ្នកស្រី គឺលោក រិទ្ធ សារ៉ាក់ ដែលធ្លាប់បានជាសមាជិកសំខាន់របស់ក្រុមគ្រួសាររបស់ផេពភីអស់ជាច្រើនឆ្នាំមកហើយ បានមកបំពេញនូវតួនាទីជានាយកប្រតិបត្តិបន្ត។ ពិតជាកិត្តិយសខ្លាំងណាស់ដែលថាគាត់បានសម្រេចចិត្តវិលត្រឡប់មកវិញ បន្ទាប់ពីបានចំណាយពេល និងបម្រើការងារឱ្យអង្គការក្រៅរដ្ឋាភិបាលមួយចំនួនមក។ អង្គការលើកកម្ពស់យុវជនសូមថ្លែងអំណរគុណដល់អ្នកទាំងពីរសម្រាប់ការយកចិត្តទុកដាក់បំពេញភារកិច្ចបានល្អប្រសើរក្រៃលែង និងសូមឱ្យទទួលបាននូវជោគជ័យបន្តនាពេលខាងមុខ។
Khmer_News (4)មិនមែនត្រឹមតែការវិលត្រឡប់របស់ លោក រិទ្ធ សារ៉ាក់ប៉ុណ្ណោះទេក្នុងឆ្នាំ ២០១៥នេះ ប៉ុន្តែផេពភីក៏បានទទួលសមាជិកពិសេសចំនួន ពីរនាក់បន្ថែមទៀតផងដែរ។ យើងមានកិត្តិយសយ៉ាងខ្លាំង និងសូមស្វាគមន៍ដល់សិស្សអាហារូបករណ៍ឆ្នាំទី៣ ដែលបានសម្រេចចិត្តចូលរួមបម្រើការងារជាបុគ្គលិកពេញម៉ោងជាមួយផេពភី។ លោក កែវ ចាន់ណា បានចូលបម្រើការងារក្នុងតួនាទីជាមន្រ្តីគម្រោងអាហារូបករណ៍ ហើយលោក ស្គត់ សាវឹង ជាមន្ត្រីគម្រោងគ្រប់គ្រងក្តីប្រាថា្ន ដែលមានទីតាំងនៅក្នុងស្រុក្រឡាញ់។ Khmer_News (14)អ្នកទាំងពីរបានបង្ហាញពីគុណតម្លៃខ្ពស់ ចូលរួមយ៉ាងសកម្មជាមួយក្រុមការងារផេពភី ហើយតាមរយៈបទពិសោធន៍ផ្ទាល់ខ្លួនក្នុងនាមជាសិស្សអាហារូបករណ៍ផងនោះ គាត់ទាំងពីរនឹងក្លាយជាបុគ្គលដ៏មានសក្តានុពលក្នុងការជួយដល់សិស្សផ្សេងៗទៀតបានយ៉ាងល្អ។ លោក ចាន់ណា និង សាវឹង នឹងក្លាយជាគំរូភាពដ៏ល្អសម្រាប់យុវជន និងយុវនារីផ្សេងៗជាច្រើនទៀតក្នុងសហគមន៍ ជំរុញលើកទឹកចិត្តពួកគេឱ្យប្រឹងប្រែងសិក្សារៀនសូត្រហើយធ្វើការផ្លាស់ប្តូរទស្សនៈជាវិជ្ជមានចំពោះការអប់រំ។ អង្គការ ផេពភី លើកកម្ពស់យុវជនមានចិត្តរំភើបរីករាយជាខ្លាំងដែលមាន ចាន់ណា និង សាវឹងជាសមាជិកក្រុមការងារ។
នៅក្នុងអង្គការលើកកម្ពស់យុវជន យើងមិនត្រឹមតែលើកទឹកចិត្តអ្នកខាងក្រៅឱ្យចូលរួមជាសមាជិកគ្រួសាររបស់យើងប៉ុណ្ណោះនោះទេ
ប៉ុន្តែយើងក៏ផ្តោតសំខាន់ទៅលើកការលើកទឹកចិត្ត និង អភិវឌ្ឍន៍សមត្ថភាពក្រុមការងាររបស់យើងបច្ចុប្បន្នផងដែរ។ ក្នុងន័យនេះ យើងបានលើកទឹកចិត្ត និង ផ្តល់ឱកាសដល់ក្រុមការងារម្នាក់ដែលបានបម្រើការងារជាយូណាស់មកហើយជាមួយផេពភីគឺ អ្នកស្រី ស៊ាន កន្និដ្ឋា ដើម្បីធ្វើដំណើរទៅប្រទេស ស្គុតឡែន ចំនួន ១០ថ្ងៃក្នុងគោលចំណងចូលរួមកម្មវិធីយុវជនមួយដែលបានរៀបចំឡើងដោយ ហ្វិនហន ហ្វោនដេសិន ស្គូល អហ្វ យូដ។Khmer_News (3) ក្នុងកម្មវិធីដែលទើបតែបង្កើតថ្មីនេះគឺរួមបញ្ជូលនូវ សកម្មភាពខាងក្រៅដែលលាយឡំជាមួយតន្ត្រី សិល្បៈ និងទស្សនៈវិជ្ជា ដោយផ្តោតសំខាន់ទៅលើ បំណិនជីវិត ហើយទាក់ទងទៅនឹង សន្តិភាព ចិរភាព សហគ្រិនភាព និងការរួមរស់ជាមួយគ្នា។ មានសកម្មភាពដែលគួរឱ្យចាប់អារម្មណ៍ជាច្រើនទៀតដូចជា ការឡើងជញ្ជាំងថ្ម ការឡើងភ្នំ រួមជាមួយសកម្មភាពកំសាន្តផ្សេងទៀតដូចជា បេះផ្លែឈើ និងការងារក្នុងសួនដំណាំ។ មានសកម្មភាពពិភាក្សាក្រុមជាច្រើនទៀតបានធ្វើឡើងដោយ ផ្តោតយ៉ាងស៊ីជម្រៅទៅលើ ជម្លោះ និងសន្តិភាព។ តាមពិតទៅវាគឺជាលើកដំបូងហើយដែល អ្នកស្រី កន្និដ្ឋា ធ្វើដំណើរឆ្ងាយតែម្នាក់ឯង ដែលមានពេលខ្លះធ្វើឱ្យគាត់មានអារម្មណ៍ថានឹក ផ្ទះ។ តែទោះបីជាយ៉ាងណាក៏ដោយ​ អ្នកស្រីទទួលស្គាល់ថាវាគឺជាការកសាងសមត្ថភាពដ៏ល្អមួយ​ដែលធ្វើឱ្យអ្នកស្រីកាន់តែមានភាពរឹងប៉ឹង ហ៊ានប្រឈមមុខ និងកាន់តែមានភាពអត់ធ្មត់នៅពេលដែលជួបប្រទះនឹងការលំបាកនានា។ ជាការពិតណាស់អ្នកស្រី កន្និដ្ឋា បានជួបនិងមានមិត្តភក្តិជាច្រើនមកពីបណ្តាប្រទេសផ្សេងៗគ្នាជុំវិញពិភពលោក ដែលជួយធ្វើឱ្យគាត់កាន់តែមានទស្សនៈ និងគំនិតយោបល់វែងឆ្ងាយទៅខាងមុខ។ អង្គការលើកកម្ពស់យុវជន សូមចូលរួមអបអរសាទរ អ្នកស្រី កន្និដ្ឋា ចំពោះលទ្ធផលដ៏ត្រចះត្រចង់ដែលគាត់ទទួលបានក្នុងដំណើរមួយនេះ ហើយយើងក៏សូមថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ហ្វិនហន ហ្វោនដេសិន ស្គូល អហ្វ យូដ ដែលបានផ្តល់ឱកាសដ៏អស្ចារ្យដល់ក្រុមការងាររបស់យើង។
Khmer_News (10)ចូរក្រលែកមើលសកម្មភាពនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលសមត្ថភាពយុវជនរបស់អង្គការលើកកម្ពស់យុវជនវិញម្តង។ យើងបានផ្សារ
ភ្ជាប់យុវជនជាសិស្សអាហារូបករណ៍មកពីវិទ្យាល័យក្រឡាញ់ទៅនឹងជំនាញកុំព្យូទ័រ ភាសាអង់គ្លេស និងជំនាញទន់ ដែលមានទីតាំង
នៅក្នុងក្រុងសៀមរាប។ អង្គការបានកំពុងជួយផ្គត់ផ្គង់ដល់សិស្សអាហារូបករណ៍ចំនួន ៥០នាក់​ ដោយក្នុងន​ោះមានសិស្ស មួយចំនួនកំពុងមមាញឹកនឹងការក្រេបជញ្ជក់យកចំណេះដឹង និងមួយចំនួនទៀតបានបញ្ចប់ការសិក្សាដោយជោគជ័យពីសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូលឌុយប្រ៊ូល។ មិនតែប៉ុណ្ណោះ មានសិស្សមួយចំនួនទៀត បាននឹងកំពុងបម្រើ់ការងារតាម ស្ថាប័នផ្សេងៗគ្នា ហើយនេះគឺជាសមិទ្ធិផលដ៏ប្រសើរក្រៃលែង។
ជារៀងរាល់ឆ្នាំ អង្គការលើកកម្ពស់យុវជនបានរៀបចំព្រឹត្តិការណ៍តាំងពិពរណ័ជំនាញការងារនៅក្នុងវិទ្យាល័យក្រឡាញ់ ក្នុងគោលបំនង ដើម្បីលើកតម្លៃនៃការអប់រំ និងគុណភាពនៃការងារ។ព្រឹត្តិការណ៍នេះគឺដើម្បីបង្កើនការយល់ដឹងដល់សិស្សានុសិស្សអំពីអត្ថប្រយោជន៍បន្ទាប់ពី​ពួក​គេបានបញ្ចប់ការសិក្សាពីវិទ្យាល័យ។ លើសពីនេះ សិស្សបានចូលរួមក្នុងការស្តាប់បទបង្ហាញបទពិសោធន៍ គន្លឹះសំខាន់នៃការសរសេរប្រវត្តិរូបសង្ខេប ការសម្ភាសន៍ និងការស្វែងរកការងារ។ ព្រឹត្តិការណ៍តាំងពិពរណ័ជំនាញការងារបានផ្តល់ប្រយោជន៍ដល់សិស្សានុសិស្សឱ្យយល់បន្ថែមពីអាជីពការងារនាពេលអនាគតដែលពួកគេចង់បាន។ សូមអរគុណដល់គ្រប់ស្ថាប័នដែលបានចូលរួម និងបានផ្តល់ពេលវេលាដ៏មានតម្លៃក្នុងព្រឹត្តិការណ៍នេះ។
Khmer_News (8)រីឯកាលពីខែកក្កដា ឆ្នាំ ២០១៥ អង្គការលើកកម្ពស់យុវជនបានបង្កើតកម្មវិធីទស្សនកិច្ចសិក្សាសម្រាប់សិស្សវិទ្យល័យក្រឡាញ់ទៅកាន់ក្រុងសៀមរាប។ ដំណើរទស្សនកិច្ចនេះត្រូវបានរៀប ចំឡើងក្នុងគោលបំណងណែនាំសិស្សឱ្យស្គាល់ពីមជ្ឈមណ្ឌល និង សាលាមួយចំនួនព្រមទាំង មានបទបង្ហាញអំពីសេវាកម្មផងដែរ។ សិស្សទាំងអស់នោះបានស្វែងយល់ និងដឹងថាត្រូវត្រៀម ខ្លួនអ្វីខ្លះដើម្បីមកសិក្សាបន្តនៅក្នុងក្រុងសៀមរាបបន្ទាប់ពីពួកគេបានបញ្ចប់ថ្នាក់ទី១២។ នៅក្នុងនោះផងដែរ យើងសង្កេតឃើញថាសិស្សជាច្រើនមានចំណាប់អារម្មណ៍ជាមួយនឹងការសិក្សាយកជំនាញនៅសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូលឌុយប្រ៊ូល។ ពួកគេបានរកឃើញថា
សាលានោះមានសម្ភារសិក្សាបែបទំនើបគ្រប់គ្រាន់ និងមានគ្រូបង្រៀនធ្លាប់មានបទពិសោធន៍ខ្ពស់ ដែលធ្វើឱ្យពួកគេមានភាពជឿជាក់កាន់តែខ្លាំង។ ដំណើរនេះបានបន្តនាំសិស្សទៅទស្សនៈកិច្ចនៅសាកលវិទ្យាល័យ សៅស៍អុីសថ៍អេសសៀនិងបានស្តាប់បទបង្ហាញអំពីប្រវត្តិជោគជ័យរបស់សាលានិងកិច្ចពិភាគ្សាជាមួយនឹងសាស្ត្រាចារ្យអំពីការសិក្សានាពេលកន្លងទៅ។
អ្វីដែលយើងចង់បង្ហាញបន្ថែមនោះគឺ សិស្សបានមកទស្សនាមជ្ឈមណ្ឌលរបស់អង្គការលើកកម្ពស់យុវជន។ បុគ្គលិករបស់អង្គការបាន
បង្ហាញជូននូវគម្រោងដែលអង្គការកំពុងអនុវត្ត ហើយបានផ្តល់ឱកាសដល់សិស្សបានសាកសួរអំពីព័ត៌មានមួយចំនួនក្នុងការដាក់ពាក្យ
ទទួល​យកអាហារូបករណ៍ពីអង្គការនាពេលខាងមុខ។ ចំណុចទីតាំងចុងក្រោយនៃដំណើរទស្សនៈកិច្ចគឺសិស្សបានទៅទស្សនាគរុកោសល្យនិងវិក្រឹតការខេត្តសៀមរាប ហើយក៏ជាទីតាំងសំខាន់មួយក្នុងការបណ្តុះបណ្តាលសិស្សឱ្យក្លាយទៅជាគ្រូបង្រៀន។ ដំណើរទស្សនកិច្ចនេះបានប្រព្រឹត្តទៅយ៉ាងល្អ ដែលអាចផ្តល់ក្តីសង្ឃឹមដល់សិស្សានុសិស្សក្នុងការចាប់យកនូវក្តីស្រម៉ៃរបស់ ពួកគេក្នុងការអភិវឌ្ឍសមត្ថភាព។
Khmer_News (9)សកម្មភាពដែលមិនអាចបំភ្លេចបានគឺ ចំបក់ហោះ។ វាគឺជាឈ្មោះទីតាំងសម្រាប់ធ្វើសកម្មភាពអភិវឌ្ឍន៍សមត្ថភាព ដែលស្ថិតនៅក្នុងខេត្តព្រះវិហារ។ គ្រប់សកម្មភាពទាំងអស់ដែលសិស្សបានចូលរួម គឺបានឆ្លុះបញ្ចាំងឱ្យឃើញអំពីការបង្កើនទំនាក់ទំនងល្អ ការធ្វើការងារដោយយកចិត្តទុក​ ដាក់​ មានទំនុកចិត្ត និងការរៀនអំពីការធ្វើការងារជាក្រុម។លទ្ធផលបន្ទាប់ពីបានឆ្លងកាត់វគ្គនេះចំនួន ៥ថ្ងៃ និងជំនះរាល់គ្រប់ឧបសគ្គនានា យើងបានអង្គេតឃើញថា ភាពមានទំនួលខុសត្រូវ និងសេចក្តីក្លាហានរបស់សិស្សបានកើនឡើងគួរកត់សម្គាល់។
Khmer_News (1)នៅក្នុងឆ្នាំ ២០១៥​ កន្លងទៅនេះផងដែរ សិស្សអាហារូបករណ៍របស់អង្គការលើកកម្ពស់យុវជន ពីរនាក់ គឺ សាវឹង និង សៅរី បានចូលរួមក្នុងកម្មវិធី​ សាលារៀននិរន្តភាព នៅក្នុងខេត្ត ហ័រ អាន ប្រទេសវៀតណាម។ កម្មវិធីនេះត្រូវបានរៀបចំឡើងនិងសម្របសម្រួលដោយ ជំនួយរបស់រដ្ឋាភិបាលអៀរឡង់។
កម្មវិធីនេះមានគោលបំណងលើកទឹកចិត្តឱ្យយុវជនចូលរួមក្នុងសហគមន៍ជាពិសេសក្នុងចំណោមសិស្សនិស្សិតសាកលវិទ្យាល័យ និងជំរុញសកម្មភាពនៃការអភិវឌ្ឈជានិរន្ត។ សិស្សផេពភីបានចូលរួមជាមួយក្រុមនិស្សិតវៀតណាមសិក្សាអំពីវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព បរិស្ថាន និងវិស័យកសិកម្មបែបអប់រំសរីរាង្គ។ អ្នកទាំងពីរមានភាពសប្បាយរីករាយជាមួយសកម្មភាពដែលបានចូលរួម ហើយនៅពេលខ្លះពួកគេបានជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនទាក់ទងនឹងទំនាក់ទំនង ជាពិសេសគឺភាសា។ ក្រោយពេលត្រឡប់មកកម្ពុជាវិញ អ្នកទាំងពីរបានរៀបចំធ្វើបទបង្ហាញអំពីរាល់សកម្មភាពដែលបានចូលរួមដើម្បីចែករំលែកដល់សិស្សអាហារូបករណ៍ដទៃទៀត។
Khmer_News (12)នៅឆ្នាំនេះផងដែរក៏មានព្រឹត្តិការណ៍ធំមួយទៀត ដែលជាព្រឹត្តិការណ៍នៃការអភិវឌ្ឍភាពជាដៃគូរបស់យើងជាមួយនឹងវិស័យអប់រំរបស់ប្រទេសអៀរឡង់។ ជាលើកដំបូងហើយ ដែលមានសមាជិក ៤នាក់ (បុគ្គលិក ២នាក់ និងសិស្ស ២នាក់) របស់អង្គការលើកកម្ពស់យុវជនបាន ធ្វើដំណើរទៅកាន់ប្រទេសអៀរឡង់ កាលពីខែ មេសា ក្នុងគោលបំណងដើម្បីផ្លាស់ប្តូរបទពិសោធន៍រយៈពេល ៣សប្តាហ៍។ រាល់សមាជិកកម្ពុជាទទួលបានការស្នាក់នៅជាមួយក្រុមគ្រួសារដែលរស់នៅក្នុងសហគមន៍នៃប្រទេសជាម្ចាស់ផ្ទះ។ ក្នុងអំឡុងពេល ៣សប្តាហ៍ ក្នុងការរស់ជាមួយនិងគ្រួសាររបស់ជនជាតិអៀរឡង់ ធ្វើឱ្យយើងរៀនសូត្របានច្រើនពីរបៀបប្រាស្រ័យទាក់ទងគ្នានៅក្នុងរង្វង់គ្រួសារ ការយោគយល់ និងការលើកទឹកចិត្ត។ Khmer_News (7)មិនតែប៉ុណ្ណោះ យើងបានចូលរួមធ្វើការងារជាមួយគ្នាក្នុងការចែករំលែក អំពីចំណេះដឹង ទាក់ទងទៅនឹងប្រទេសកម្ពុជា និងការសម្តែងរបាំប្រពៃណីខ្មែរផងដែរ។ ថ្ងៃចុងក្រោយ គឺជា ថ្ងៃកម្ពុជា ទាំងអស់គ្នាបានប្រារព្ធពិធីរត់ចម្ងាយ ៥គីឡូម៉ែត្រ ហើយការរត់នេះត្រូវ បានធ្វើឡើងជាតំណាងថា ជាការរត់ពីក្រុងសៀមរាប ទៅកាន់ទីក្រុង ដុបប្លីង នៃសាធារណរដ្ឋអៀរឡង់។ ចំណែកឯភាគីអៀឡង់វិញ បានបញ្ជូនគ្រូបង្រៀនចំនួន ប្រាំនាក់មកកាន់ប្រទេស កម្ពុជាវិញចំនួន បីសប្តាហ៍ផងដែរ។ គ្រូបង្រៀនទាំងអស់នោះបានចំណាយពេលវេលាជាច្រើនធ្វើការជាមួយសិស្សអាហារូបករណ៍
បង្ហាញអំពីវិធីសាស្រ្តបង្រៀនដែលជនជាតិអៀរឡង់និយមប្រើ ការបង្ហាញអំពីវប្បធម៌របស់ពួកគេ ហើយមិនត្រឹមតែធ្វើការជាមួយសិស្សប៉ុណ្ណោះទេ ថែមទាំងបានធ្វើការបណ្តុះបណ្តាលដល់បុគ្គលិកផេពភី និងមានអ្នកចូលរួមមកពីបណ្តាលអង្គការដទៃទៀតដើម្បីទទួលអត្ថប្រយោជន៍អំពីបទពិសោធនៃការអប់រំ។ ដំណើរទស្សនកិច្ចរវាងអង្គការជាដៃគូរពិតជាមានអត្ថប្រយោជន៍ដល់ភាគីទាំងពីរដើម្បីអភិវឌ្ឈទៅលើវិស័យអប់រំដែលមានវប្បធម៌ផ្សេងគ្នា។
Khmer_News (11)នាពេលបំណាច់ឆ្នាំ ២០១៥ លោក​ ចូ ជាអតីតបុគ្គលិករបស់អង្គការលើកកម្ពស់យុវជនបានសម្រេចចិត្តជិះកង់ពីទីក្រុង ភ្នំពេញប្រទេសកម្ពុជា ទៅទីក្រុងហូជីមិញប្រទេសវៀតណាមក្នុងគោលបំណងរៃអង្គាសថវិការដល់អង្គការលើកកម្ពស់យុវជន។ លោក ចូ និងមិត្តភក្តិរបស់គាត់ម្នាក់ទៀតបានចំណាយពេលអស់រយៈពេល ប្រាំពីរថ្ងៃ ដោយមានចម្ងាយមិនតិចជាង ៥០០គីឡូម៉ែត្រ ដើម្បីបំពេញបេសកម្មមួយនេះឱ្យបានចប់។
អង្គការលើកកម្ពស់យុវជនសូមធ្វើការថ្លែងអំណរគុណដល់ម្ចាស់ជំនួយ និងអ្នកគាំទ្រដែលបានចូលរួមរាល់សកម្មភាពទាំងអស់ដែលបាន ចូលរួម ចំណែកដើម្បីអោយមានភាពផ្លាស់ប្តូរ និងជោគជ័យយ៉ាងធំធេង។ សូមជូនពរដល់បុគ្គលិកទាំងអស់ ព្រមទាំងសិស្សានុសិស្សមានសុខភាពល្អ ទទួលបានសម្រេចជោគជ័យគ្រប់ភារកិច្ចក្នុងឆ្នាំ ២០១៦នេះ៕

Share

Related posts

February 27, 2023

Hear From Our Transitioning Executive Director: Bong Watd’s Journey with PEPY And Future Plans 


Read more
November 21, 2022

Get Involved at PEPY: Ways to Contribute to a better future in Cambodia!


Read more
September 10, 2014

ព្រឹត្តិការណ៍តាំងពិព័រណ៍ជំនាញ​ការងារ​ផ្សាភ្ជាប់សិស្ស​ទៅនឹងអនាគត របស់ពួកគេ


Read more

Comments are closed.

Join us in building a better future for Cambodian youth today!
Contact Us

contact@pepyempoweringyouth.org

+855 (0)17 73 7519 | (0)68 251 790

Headquarters: No 28, St. Neak Poan, Borey Proem Prey, Trapang Ses Village, Kok Chok Commune, Siem Reap District, Cambodia

Sign up for our newsletter!

Select list(s) to subscribe to


Quick Links

Tours and Exchanges

New Initiatives

DONATE


Our Policies and Practices

Child Protection Policy (English)

Child Protection Policy (Khmer)

Environmental Friendly Policy

Copyright © | By PEPY Empowering Youth

DONATE